ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ចេះតែប៉ុន្មាន ចំណុចនេះ អាចបញ្ចុះអាស៊ីត អ៊ុយរិកបានហើយ

តើគ្រូពេទ្យមានប្រាប់ទេថាហេតុអ្វីបានជាសន្លាក់មេជើងហើម និងឈឺដែរទេ? នេះដោយសារតែអ្នកកំពុងតែមានជំងឺរលាកសន្លាក់ហ្គោដហើយ។ ជំងឺរលាកសន្លាក់ហ្គោដមានន័យថា ជាជំងឺដែលមានចំនួនអាស៊ីតអ៊ុយរិកក្នុងឈាមឡើងខ្ពស់។ អាស៊ីតអ៊ុយរិកនេះច្រើនតែបណ្តាលមកពីការរំលាយអាហារ និងភេសជ្ជៈដែលមានជាតិ Purines ដែលមានដូចជា៖

  • សាច់គ្រឿងក្នុង និងសាច់ជ្រូកបីជាន់
  • ត្រីដូចជា សាឌីន
  • ពពួកសត្វមានសំបកដូចជា លៀស ឬគ្រំសមុទ្រ
  • សណ្តែកស្ងួត
  • គ្រឿងស្រវឹងគ្រប់ប្រភេទ។ 

យ៉ាងណាមិញ ខាងក្រោមនេះ ខ្ញុំសូមណែនាំវិធីមួយចំនួន និងងាយស្រួលក្នុងការជួយឲ្យចំនួនអាស៊ីតអ៊ុយរិកចុះទាបវិញបាន៖

កាត់បន្ថយការញ៉ាំអាហារ និងភេសជ្ជៈសម្បូរជាតិ Purine

វាគឺជារឿងដែលត្រូវចាប់ផ្តើមហើយក្នុងការបន្ថយអាហារសម្បូរសារធាតុមួយនេះ ដោយសារតែវាជាដើមហេតុនាំឲ្យចំនួនអាស៊ីតអ៊ុយរិកឡើងខ្ពស់ក្នុងខ្លួន។ ប៉ុន្តែមិនមែនមានន័យថាអ្នកត្រូវឈប់ញ៉ាំទាំងអស់នោះទេ។ អ្នកអាចទទួលតានក្នុងកម្រិតមធ្យមបាន។ 

រក្សាជាតិទឹកក្នុងខ្លួនឲ្យបានល្អ

ការលើសរបស់អាស៊ីតអ៊ុយរិកត្រូវបានបញ្ចេញចោលតាមរយៈតម្រងនោម។ ដូច្នេះហើយ យកល្អគួរញ៉ាំទឹកឲ្យបានច្រើនដើម្បីជំរុញដល់ការនោមច្រើនដែរ ហើយវាក៏បញ្ចេញអាស៊ីតអ៊ុយរិកមកក្រៅច្រើន។ អ្នកគួរតែញ៉ាំទឹកឲ្យបាន ២លីត្រក្នុងមួយថ្ងៃ។ បើសិនជាអ្នករស់នៅតំបន់ដែលបែកញើសច្រើន អ្នកក៏គួរតែញ៉ាំទឹកច្រើនជាងនេះដែរ។ 

បន្ថយស្រ្តេស

យើងទាំងអស់គ្នាដឹងហើយថា ការដែលស្រ្តេសរ៉ាំរ៉ៃមានផលវិបាករបស់ជាច្រើនណាស់ ចាប់ពីការថប់អារម្មណ៍រហូតដល់ជំងឺបេះដូងសរសៃឈាម។ តើអ្នកមានដឹងទេថា ការដែលស្រ្តេសក៏អាចនាំឲ្យកើតជំងឺរលាកសន្លាក់ហ្គោដដែរទេ? អ្នកវិទ្យាសាស្រ្តបានបញ្ជាក់ហើយថា ការស្រ្តេសច្រើនអាចនាំឲ្យចំនួនអាស៊ីតអ៊ុយរិកកើនឡើងក្នុងខ្លួនបាន។ 

រក្សាទម្ងន់ឲ្យនៅមានសុខភាពល្អ

ការដែលធាត់ ឬធាត់ជ្រុលសុទ្ធតែជាដើមហេតុនាំឲ្យមានការរលាកក្នុងខ្លួន។ ក្រៅពីនេះវាក៏អាចធ្វើឲ្យចំនួនអាស៊ីតអ៊ុយរិកកើនឡើងក្នុងខ្លួន រហូតដល់កើតជាជំងឺរលាកសន្លាក់ហ្គោដដែរ។ ជាមួយគ្នានេះដែរ ការធាត់ជ្រុល ក៏ធ្វើឲ្យមានបញ្ហាមួយទៅលើកម្រិតអាំងស៊ុយលីនថែមទឿត ដូច្នេះវាក៏ជាកត្តាប្រឈមនឹងជំងឺទឹកនោមផ្អែមផងដែរ៕

http://Health.com.kh

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អ្នកវិទ្យាសាស្ត្ររកឃើញថាកំណើនរុក្ខជាតិ ជាសកលថយចុះ៥៩ ភាគរយរយ... - 20/08/2019 12:25
  • ការសិក្សាថ្មីព្រមាន៖ពួក Hacker អាចប្រាប់អ្នកដោយការស្តាប់ តាម... - 20/08/2019 11:41
  • អង្គភាពកីឡានគរបាលជាតិកម្ពុជា បានមដល់កម្ពុជា អស់ហើយ - 20/08/2019 11:32
  • អបអរសាទរ ពិធីបញ្ចប់ជាន់ដំបូលអគារ នៃគម្រោង អ័រគីដេ ដឺរ៉ូយ៉ាល់... - 20/08/2019 11:23
  • កូរខាងជើង  រិះគន់កូរ៉េខាងត្បូង  ចំពោះការចូលរួមសមយុទ្ធយោធា  ន... - 20/08/2019 11:08
  • យេ៎…យេ៎…!! ឱកាសមហាប្រូម៉ូសិនយក្ស ដ៏កម្រប្រចាំឆ្នាំពី សាមសុង... - 20/08/2019 11:01
  • Greenland រលាយផ្ទាំង ទឹកកកដល់ទៅជិត ១៣ពាន់លានតោន ត្រឹមមួយថ្ងៃ... - 20/08/2019 10:48
  • UHH CHA កាហ្វេ និងតែគុជឆ្ងាញ់ ជាមួយការឌីសាញ​ ដ៏គួរឲ្យទាក់ទាញ - 20/08/2019 10:35
  • Griezmann នឹងពាក់អាវ១៧ ដដែលទោះ Coutinho ផ្លាស់ទៅ Bayern Muni... - 20/08/2019 10:26
  • ប្រាក់សុទ្ធ ១០ម៉ឺនដុល្លារ បានទៅអតិថិជន សែលកាត ១រូបទៀតហើយ ដោយ... - 20/08/2019 10:17
  • Please wait 8  seconds, if skip Close

    Top