ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

Herbalife Nutrition ផ្តល់ការបណ្តុះបណ្តាល ផ្នែកអាហារូបត្ថម្ភ ដល់សមាជិក និងអត្តពលិក ខណៈប្រារពព្រឹត្តិការណ៍ Wellness Tour លើកទី១១ របស់ខ្លួន

ភ្នំពេញ៖ ដើម្បីធ្វើឲ្យពិភពលោកកាន់តែ មានសុខភាពល្អ និងកាន់តែរីករាយ ក្រុមហ៊ុនអាហារូបត្ថម្ភ លំដាប់ពិភពលោក Herbalife Nutrition បានផ្តល់ការបណ្តុះបណ្តាល ផ្នែកអាហារូបត្ថម្ភដល់ សមាជិក អតិថិជន និងអត្តពលិក ខណៈពេលប្រារពព្រឹត្តិការណ៍ Wellness Tour លើកទី១១ របស់ខ្លួន។

គោលបំណងនៅថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១៩នេះ នៃការបណ្តុះបណ្តាល គឺផ្តោតទៅលើ អាហារូបត្ថម្ភកីឡា និងរបបអាហារដែលជួយពួកគេគ្រប់គ្រង សុខភាព និងរបបអាហារបានប្រសើរ ជាងមុនដើម្បីបង្កើន ការហ្វឹកហាត់ និងសមត្ថភាពក្នុងការប្រកួត ដល់កម្រិតអតិបរមា។

លោកវេជ្ជបណ្ឌិត Zhen-Yu Chen សមាជិកក្រុមព្រឹក្សាភិបាលអាហារូបត្ថម្ភមកពីទីក្រុងហុងកុង ដែលលោកមានបទពិសោធន៍ជាង ២៧ ឆ្នាំលើផ្នែកវិទ្យាសាស្ត្រចំនីអាហារ និងអាហារូបត្ថម្ភ បានផ្តល់ការបណ្តុះបណ្តាលអំពីអាហារូបត្ថម្ភកីឡា ដល់ក្រុមកីឡាករហែលទឹកជំរើសជាតិកម្ពុជា ដែលជាក្រុមកីឡាទទួលបានការឧបត្ថមពីក្រុមហ៊ុន Herbalife Nutrition ចាប់តាំងពីឆ្នាំ ២០១៤ មក និងក្រុមកីឡាករបាល់ទាត់ បឹង កេត ដែលមានឈ្មោះល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកវេជ្ជបណ្ឌិត Zhen-Yu Chen បានពន្យល់ពីភាពខុសគ្នារវាង អាហារូបត្ថម្ភ និងអាហារូបត្ថម្ភកីឡា និងពន្យល់អំពីរបបអាហារសុខភាពល្អ និងសារធាតុចិញ្ចឹមដែលចាំបាច់ សម្រាប់អត្តពលិក ដូចជា៖ អាហារូបត្ថម្ភ គឺសិក្សាអំពី (1) សារធាតុចិញ្ចឹមក្នុងចំនីអាហារ (2) របៀបដែលរាងកាយគ្រប់គ្រងសារធាតុចិញ្ចឹមទាំងនោះ រាប់បញ្ចូលទាំង ការទទួលទាន ការរំលាយ ការស្រូបយក ការដឹកជញ្ជូន អន្តរសកម្មភាព មេតាបូលីស ការរក្សាទុក និងការបញ្ចេញចោល។ (3) ប្រសិទ្ធិភាពនៃសារធាតុចិញ្ចឹមចំពោះសុខភាពរបស់មនុស្ស។ ចំនែកឯ អាហារូបត្ថម្ភកីឡា គឺផ្តោតសំខាន់ទៅលើអ្វីដែលអត្តពលិក ឬបុគ្គលដែលសកម្ម ត្រូវការដើម្បីចិញ្ចឹមរាងកាយ ជំរុញថាមពល និងផ្តល់ជាតិទឹកកំឡុងពេលហាត់ប្រាណ និងដើម្បីលើក កម្ពស់សុខភាព និងការជួសជុលសាច់ដុំក្រោយ លំហាត់ប្រាណ។ ការយល់ដឹងអំពីអាហារូបត្ថម្ភកីឡា និងការទទួលយកបរិមាណ ត្រឹមត្រូវនៃសារធាតុចិញ្ចឹម ដែលរាងកាយត្រូវការ នឹងជួយជំរុញថាមពល ហើយផ្តល់ជាតិទឹកដល់រាងកាយ មុនពេលហាត់កីឡា កំឡុងពេលហាត់ និងក្រោយពេលហាត់ ហើយវានឹងជួយលើកកម្ពស់ ការហ្វឹកហាត់និងបង្កើនសមត្ថភាព ប្រកួតដល់កម្រិតអតិបរមា។

នៅពេលរសៀលថ្ងៃដដែល ក្នុងព្រឹត្តិការណ៍ Wellness Tour ដែលប្រារពឡើងក្នុងសណ្ឋាគារ Naga World ជាមួយអ្នកចូលរួមជាង 1,000 នាក់ ក្រុមហ៊ុន Herbalife Nutrition ក៏បានផ្តល់ការបណ្តុះបណ្តាល ផ្នែកអាហារូបត្ថម្ភ ដើម្បីជួយអោយប្រជាជនកម្ពុជា មានការយល់ដឹងអំពី របបអាហារ ដែលមានសុខភាពល្អ សារសំខាន់នៃអាហារសុខភាព ពេលព្រឹក និងអាហារូបត្ថម្ភ ដែលមានតុល្យភាពដែលរាងកាយ មនុស្សត្រូវការប្រចាំថ្ងៃ។

សូមជម្រាបថា Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភ លំដាប់ពិភពលោកដែលមានបំណង ធ្វើអោយពិភពលោកកាន់តែ មានសុខភាពល្អ និងកាន់តែរីករាយ។ យើងមានបេសកកម្មមួយគឺ ផ្លាស់ប្តូរជីវិតរបស់មនុស្ស ជាមួយនឹងផលិតផល និងកម្មវិធីអាហារូបត្ថម្ភ ដ៏អស្ចារ្យតាំងពីឆ្នាំ 1980 មក។ ជាមួយនឹងសមាជិក ឯករាជ្យរបស់យើង យើងប្តេជ្ញាផ្តល់ដំណោះស្រាយ ដល់ពិភពលោក ចំពោះបញ្ហាកង្វះខាតអាហាររូបត្ថម្ភ ជំងឺធាត់ ភាពចាស់ជរា និងការចំណាយខ្ពស់លើវិស័យ សុខាភិបាល និងការកើនឡើងសហគ្រិនភាពគ្រប់វ័យ។ យើងផ្តល់ផលិតផលមានគុណភាពខ្ពស់ និងមានលក្ខណៈវិទ្យាសាស្ត្រ ដែលភាគច្រើនផលិត ក្នុងរោងចក្រផ្ទាល់ខ្លួន ការបង្រៀនមួយទល់មួយជាមួយ សមាជិកឯករាជ្យ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុតគំនិតអតិថិជនអោយប្រកាន់ខ្ជាប់ របៀបរស់នៅសកម្ម និងមានសុខភាពល្អ។

អាហារូបត្ថម្ភគោលដៅរបស់យើង ដែលរួមមាន ផលិតផលគ្រប់គ្រងទម្ងន់ កំលាំង និងរាងកាយ និងផលិតផលថែទាំផ្ទាល់ខ្លួន អាចរកទិញបានតាមរយៈសមាជិក Herbalife Nutrition នៅក្នុងជាង ៩០ប្រទេស។ ជាទំនួលខុសត្រូវ ក្នុងសង្គម ក្រុមហ៊ុន Herbalife Nutrition គាំទ្រដល់មូលនិធិ Herbalife Nutrition (HNF) និងកម្មវិធី Casa Herbalife របស់ខ្លួនដើម្បីនាំយកនូវអាហារូបត្ថម្ភល្អ ដល់កុមារ ដែលមានតម្រូវការ។ យើងឧបត្ថម្ភអត្តពលិកលំដាប់ថ្នាក់ ពិភពលោកជាង ១៩០នាក់ និងក្រុមរបស់ពួកគេ ព្រមទាំងព្រឹត្តិការណ៍ នៅជុំវិញពិភពលោក ក្នុងនោះមានទាំងកីឡាករ បាល់ទាត់ លោក Cristiano Ronald, The LA Galaxy និងក្រុម កីឡាអូឡាំពិក។ ក្រុមហ៊ុនមានបុគ្គលិកជាង 8,000 នាក់ នៅទូទាំងពិភពលោក ហើយភាគហ៊ុនរបស់ ក្រុមហ៊ុនត្រូវបានចុះក្នុងបញ្ជី ទីផ្សាភាគហ៊ុនទីក្រុងញូវយ៉ក (NYSE: HLF) ជាមួយនឹងការលក់សរុបប្រមាណ 4.4 ពាន់លានដុល្លារ អាមេរិកក្នុងឆ្នាំ២០១៧។ សម្រាប់ពត៌មាន បន្ថែមសូមចូល ទៅកាន់គេហទំព័រ Herbalife.com ឬ IAmHerbalife.com

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Herbalife Nutrition ក៏លើកទឹកចិត្តអោយអ្នកវិនិយោគ ចូលមើលគេហទំព័រទំនាក់ទំនង វិនិយោគិន ir.herbalife.com ដោយសារតែពត៌មាន ហិរញ្ញវត្ថុ និងពត៌មានផ្សេងៗទៀត បានធ្វើបច្ចុប្បន្នភាព ហើយពត៌មានថ្មីៗ ត្រូវបានចេញផ្សាយ ក្នុងគេហទំព័រនេះ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • សំណាងមកតាមមាត់មែន! ថាគាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ យកហេង ម... - 18/09/2019 17:39
  • តើប្រទេសវៀតណាម ត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើនភាពជាដៃគូយុទ... - 18/09/2019 16:29
  •  សត្វខ្លា ១៤៧ក្បាល ដែលប៉ូលីសថៃរឹបអូសពីវត្តមួយ ពេលនេះ ងាប់អស់... - 18/09/2019 16:23
  • រកឃើញ អ្នកឈ្នះរង្វាន់ ១ពាន់ដុល្លារចំនួន ២៦នាក់ ពីស្រាបៀរអាន់... - 18/09/2019 16:03
  •  អាមេរិក  ហោះហើរយន្ដហោឈ្លបយកការណ៍ លើកូរ៉េខាងត្បូង  ដើម្បីប្រ... - 18/09/2019 15:50
  • លោក Musk និងលោក Jack Ma មានឈ្មោះក្នុងបញ្ជីអ្នកដឹកនាំឆ្នើមៗខា... - 18/09/2019 15:48
  • យ៉េន ឌីណាប៉ះមិត្តចាស់ថៃ នៃការប្រកួតខ្សែក្រវាត់ខារ៉ាបាវរដូវកា... - 18/09/2019 15:30
  • ក្រោយបញ្ហាខ្សែការពាររបស់ក្លឹបកីឡាករអ្នកចាំទីLenoចេញមកនិយាយថា... - 18/09/2019 15:15
  • Toyota ចាប់ផ្តើមលក់រថយន្ត Corolla sedan ស៊េរីថ្មីជាលើកទី១ក្ន... - 18/09/2019 15:06
  • Mascots ខ្លាឃ្មុំផេនដាយក្សបង្ហាញខ្លួន សម្រាប់ព្រឹត្តិការណ៍ អ... - 18/09/2019 14:40
  • Please wait 8  seconds, if skip Close

    X

    ads

    Top