ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

កត្តាដែលជំរុញឲ្យអ្នកកើត “ជំងឺខ្សោយ តម្រង​ នោមស្រួចស្រាវ” ដោយមិនដឹងខ្លួន

ជំងឺខ្សោយតម្រងនោម ស្រួចស្រាវមានមូលហេតុចំបងៗ ដូចខាងក្រោមនេះ៖

-ការធ្លាក់ចុះលំហូរឈាមភ្លាមៗ និងធ្ងន់ធ្ងរទៅកាន់តម្រងនោម ៖ ការបាត់បង់ឈាមច្រើន គ្រោះថ្នាក់ ឬការឆ្លងមេរោគ អាចបន្ថយលំហូរឈាម ទៅកាន់តម្រងនោម។ ជាតិទឹកមិនគ្រប់គ្រាន់នៅក្នុងខ្លួន ក៏អាចប៉ះពាល់ដល់តម្រងនោមផងដែរ។

-ការខូចខាតដោយសារថ្នាំមួយចំនួន ជាតិពុល ឬការឆ្លងមេរោគ។ មនុស្សជាច្រើនមិនមានបញ្ហា តម្រងនោមដោយការប្រើថ្នាំនោះទេ។ ប៉ុន្តែអ្នកដែលមានជំងឺធ្ងន់ធ្ងរ មានបញ្ហាសុខភាពពីមុន ហាក់ដូចជាងាយនឹងមានបញ្ហា តម្រងនោមដោយសារប្រើថ្នាំ។ ឧទាហរណ៍ថ្នាំដែលអាច ប៉ះពាល់តម្រងនោមរួមមានៈ ថ្នាំអង់ទីប៊ីយោទិច ដូចជាថ្នាំ gentamycin និងstreptomycin, ថ្នាំបំបាត់ការឈឺចាប់ ដូចជា naproxen និង ibuprofen, ថ្នាំលើសឈាម ដូចជា ACE inhibitors។

-ការស្ទះភ្លាមៗដែលបបញ្ឈប់ ទឹកនោមពីការហូរចេញពីតម្រងនោម ៖ គ្រួសក្នុងតម្រងនោម ដុំសាច់ គ្រោះថ្នាក់ ឬការរីកក្រពេញប្រូស្តាត អាចបណ្តាលឲ្យស្ទះ។ អ្នកក៏ងាយនឹងមានជំងឺខ្សោយ តម្រងនោមស្រួចស្រាវផងដែរ ប្រសិនបើអ្នក៖

-អ្នកមានវ័យចំណាស់

-អ្នកមានបញ្ហាសុខភាពពីមុន ដូចជាជំងឺតម្រងនោម ឬជំងឺថ្លើម ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺខ្សោយបេះដូង ឬធាត់

-អ្នកឈឺរ៉ាំរ៉ៃ និងនៅក្នុងមន្ទីរពេទ្យ ឬផ្នែកសង្គ្រោះបន្ទាន់។ ការវះកាត់បេះដូង ឬវះកាត់ការធាត់ជាដើម​ អាចធ្វើអោយអ្នកងាយ នឹងមានបញ្ហាតម្រងនោម ៕

ប្រភព៖ Health.com.kh

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • លោកឧកញ៉ា ទៀ វិចិត្រ ចេញថវិកាទាំងស្រុង ជួយដល់ជនបរទេសម្នាក់ ដែ... - 23/02/2019 19:56
  • UN ព្រមានថា សត្វកណ្តូបធំៗ ធ្លាក់មកអេហ្ស៊ីប និងនៅជុំវិញសមុទ្រ... - 23/02/2019 19:10
  • ទស្សនាទីក្រុងឆ្លាតខាងក្នុង Alphabet' ៖ផែនការអគារឈើទាន់ សម័យជ... - 23/02/2019 15:52
  • ប្រវត្តិសាស្រ្ត Google Earth ៖រូបថតពីលើមេឃ ឃើញតាំងពី សម័យសង្... - 23/02/2019 15:47
  • ផ្អើលពេញមុខឆាកប្រគុំ តន្រ្តី ស្រាបៀរកម្ពុជា Rock the Nation... - 23/02/2019 14:39
  • អ៊ីស្រាអែលជាប្រទេសទី ៤ ទទួលជោគជ័យនៃ បាញ់បង្ហោះរ៉ុក្កែត Falco... - 23/02/2019 14:06
  • ការសិក្សាព្រមានថា កាបូនឌីអុកស៊ីត ក្នុងបរិយាកាស របស់ផែនដី អាច... - 23/02/2019 14:01
  • ប្រធាន Cloud ថ្មីរបស់ Google មានមហិច្ឆតាធំ ដើម្បីបង្កើន ប្រា... - 23/02/2019 13:26
  • ឃុន ឌីម៉ា ដឹកដៃនី សុភី និងអ៊ុង វិរះសាកកណ្ដាប់ដៃ ជាមួយបរទេសលើ... - 23/02/2019 13:23
  • ណាសាថា ផ្ទាំងថ្មទឹកកក ដ៏ធំ៣០ដងទំហំ នៃតំបន់ Manhattan នឹងបំបែ... - 23/02/2019 13:17
  • Please wait 8  seconds, if skip Close

    Top