ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ឧស្សាហ៍ញ័រដើម ទ្រូងមែនទេ? កុំអាលទៅពេទ្យអី តែសាកល្បង វិធីទាំងនេះ សិនទៅមើល!!!

តើអ្នកធ្លាប់មានអារម្មណ៍ថា បេះដូងលោតខុសធម្មតាដែរទេ? បញ្ហាមួយនេះអាចកើតឡើង យូរបំផុតពីរបីវិនាទី ឬមួយម៉ោង ក៏មានដែរ។ វាមានកត្តាច្រើនណាស់ដែលនាំ ឲ្យមានបញ្ហាញ័រដើមទ្រូង បែបនេះដូចជា កត្តាជីវសាស្រ្ត ឬជំងឺអ័រម៉ូន បញ្ហា ចិត្ត សាស្រ្ត ឬកត្តាបរិដ្ឋានជុំវិញខ្លួន។ បើសិនជាអ្នកមានបញ្ហាញ័រ ដើមទ្រូងជាទៀងទាត់ វាអាចជាប្រភពដែលសាំចិត្តមួយ និងភ័យខ្លាចហើយ។ ប៉ុន្តែអ្នកអាចបង្ការបញ្ហានេះកុំឲ្យ កាន់តែធ្ងន់ធ្ងរបានជាមួយ នឹងការព្យាបាលដោយ ខ្លួនឯងដូច ខាង ក្រោមនេះ៖

-ធ្វើក្អក៖ បើសិនជាអ្នកកំពុងតែ មានបញ្ហាញ័រដើមទ្រូង ចូរព្យាយាមធ្វើក្អកខ្លាំងរយៈពេលច្រើននាទី ព្រោះវាអាចសម្រួលដល់ ការញ័រដើមទ្រុងបាន។ នៅពេលក្អក វានឹងដាក់សម្ពាធទៅក្នុង ដើមទ្រូងដែលអាចបង្ខំឲ្យបេះដូង វិលមកលោតធម្មតាវិញ ។

-ញ៉ាំទឹកត្រជាក់៖ មធ្យោបាយដ៏ល្អបំផុត ដើម្បីសម្រួលដល់ចង្វាក់ បេះដូងវិលមកធម្មតាវិញគឺ ញ៉ាំទឹកត្រជាក់។ វាអាចត្រង់ថា ការញ័រដើមទ្រូងបង្កឡើង ដោយការខ្សោះជាតិទឹក ដូច្នេះត្រឹមទឹកត្រជាក់មួយកែវ គឺអាចជួយបានហើយ ។ ហេតុផលមួយទៀតដែល ត្រូវការញ៉ាំទឹកត្រជាក់ គឺថាវាអាចជួយបន្ថយការថប់អារម្មណ៍ ដូច្នេះបេះដូងនឹងលោតធម្មតាវិញដែរ។

-បង្កើនការញ៉ាំជាតិម៉ាញ៉េស្យូម៖ ហេតុផលទៅរួចមួយដែល ធ្វើឲ្យញ័រដើមទ្រូងកើតឡើងនោះគឺ ក្នុងឈាមកង្វះជាតិម៉ាញ៉េស្យូម។ ជាតិម៉ាញ៉េស្យូមជា អ្នកជម្រុញដល់បេះដូង និងប្រព័ន្ធសរសៃប្រសាទ ទាំងមូលធ្វើការឲ្យមានប្រសិទ្ធភាព។ អាហារសម្បូរជាតិម៉ាញ៉េស្យូមមានដូចជា ស្ពៃស្ពីណាច។ អ្នកក៏អាចប្រើថ្នាំបំប៉ន ជាតិម៉ាញ៉េស្យូមបានដែរ។

-សម្បកឈើអែម៖ នៅពេលនិយាយដល់ ការព្យាបាលដោយខ្លួនឯង សម្រាប់ការញ័រដើមទ្រូង អ្នកប្រហែលជាចង់ប្រើ សម្បកឈើអែមហើយ ។ អ្វីដែលអស្ចារ្យចំពោះរបស់នេះគឺថា វាផ្ទុកទៅដោយសារធាតុការពារជាច្រើន ដែលល្អចំពោះសុខភាព។ ត្រឹមតែម្សៅសម្បកឈើអែមមួយស្លាបព្រា លាយជាមួយទឹកក្តៅឧណ្ហៗមួយកែវ ហើយផឹកគឺល្អហើយ។ វានឹងជួយឲ្យបេះដូងលោតមកធម្មតាវិញ។

-ដកដង្ហើមជ្រៅៗ៖ អ្នកក៏អាចដោះស្រាយការញ័រដើមទ្រូង តាមរយៈការដកដង្ហើមជ្រៅៗដែរ។ ការសិក្សាអំពីរបៀបគ្រប់គ្រង ការដកដង្ហើមអាចជួយបន្ថយ អារម្មណ៍ថប់អារម្មណ៍ និងការឈឺចាប់ដែលធ្វើឲ្យ ចង្វាក់បេះដូងវិលមកធម្មតាវិញ។ ហេតុផលមួយផ្សេងទៀត ដែលអ្នកគួរតែដកដង្ហើមជ្រៅៗគឺថា វាអាចធ្វើឲ្យរាងកាយធូរស្រាល ដូច្នេះវានឹងផ្តល់អុកស៊ីសែន គ្រប់គ្រាន់ទៅខួរក្បាល។ ចូររកកន្លែងស្ងាត់មួយ ហើយដកដង្ហើមចូលតាមច្រមុះឲ្យជ្រៅ ហើយចេញវិញតាមមាត់ ៕

ប្រភព៖ www.health.com.kh

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Asahi Holdings ទិញក្រុមហ៊ុន Carlton & United Brewe... - 20/07/2019 21:53
  • លោក ទៀ សុខា ដឹកនាំកិច្ចប្រជុំ លើកិច្ចការមួយចំនួន ជាមួយក្រុមក... - 20/07/2019 19:45
  • Atletico Madrid ជោគជ័យទិញ បានខ្សែការពារថែម ម្នាក់ទៀតម្លៃ ២៥ល... - 20/07/2019 19:31
  • ក្រុមហ៊ុនការពារជាតិតួកគី ប្រឈមមុខនឹងការខាតបង់ បណ្ដោះអាសន្ន ក... - 20/07/2019 19:30
  • កម្ពុជា និង៣ប្រទេសទៀត គ្មានមេដាយនៃព្រឹត្តិការណ៍ ការប្រកួតកីឡ... - 20/07/2019 19:27
  • សិក្ខាសាលាស្ដីពី​ បច្ចេកវិទ្យាផលិតស្រាបៀរ និងភេសជ្ជៈ ធ្វើដំណ... - 20/07/2019 19:05
  • ភេសជ្ជៈប៉ូវកម្លាំង វើក លើកទឹកចិត្តយុវជន យុវតីកម្ពុជា អោយចូលរ... - 20/07/2019 18:59
  • គនុសិស្សវិទ្យាស្ថាន ជាតិអប់រំកាយ និងកីឡា ២០នាក់ វគ្គបណ្តុះបណ... - 20/07/2019 18:56
  • ប្រទេសជប៉ុន កំពុងតែបង្កើនការសិក្សា លើបទបញ្ជារបស់គម្រោង Libra... - 20/07/2019 18:54
  • Manny Pacquiao ប៉ះ Keith Thurman លើសង្វៀន MGM Grand ស្ថិតក្ន... - 20/07/2019 18:51
  • Please wait 8  seconds, if skip Close

    Top