ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ស្មានមិនដល់សោះថា ការទទួលទាន អយស្ទ័រ ប្រសើរយ៉ាងនេះ ចំពោះសុខភាព

សុខភាព៖ អយស្ទ័រ ជាប្រភេទអាហារសមុទ្រម្យ៉ាង ដែលកំពុងពេញនិយមមានផ្ទុក សម្បូរទៅដោយសារធាតុចិញ្ចឹម ជាច្រើន ហើយអាចយកមកទទួលទានទាំងឆៅ ឬចម្អិនតាមរបៀបផ្សេងៗ។ ភាគច្រើននៃពួកយើងក៏ប្រាកដជាស្គាល់ និងធ្លាប់ទទួលទានវារួចមកហើយ ប៉ុន្តែប្រហែលជាមិនចាប់អារម្មណ៍ អំពីអត្ថប្រយោជន៍នៃអាហារ សមុទ្រមួយនេះចំពោះសុខភាពឡើយ។ ខាងក្រោមនេះជាផលល្អៗ នៃការទទួលទានអយស្ទ័រ៖

១.ផ្ទុកសម្បូរទៅដោយជាតិស័ង្កសី ច្រើនជាងអាហារសមុទ្រដទៃទៀត៖ ជាតិស័ង្កសី គឺចាំបាច់ណាស់សម្រាប់ ការលូតលាស់បានត្រឹមត្រូវ, ពង្រឹងប្រព័ន្ធភាពស៊ាំ ក៏ដូចជាជួយឱ្យរបួសឆាប់ជាសះស្បើយ។

២.បង្កើនសុខភាពបេះដូង៖ នោះក៏ព្រោះតែអយស្ទ័រជាប្រភព ដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣, ប៉ូតាស្យូម និងម៉ាញ៉េស្យូមដែលជួយ កាត់បន្ថយហានិភ័យនៃ ជំងឺគាំងបេះដូង, ដាច់សសៃឈាមខួរក្បាល និងសម្ពាធឈាមឡើងខ្ពស់។

៣.បង្កើនសុខភាពផ្លូវភេទ៖ បរិមាណនៃជាតិស័ង្កសី ក្នុងអយស្ទ័រជួយរាងកាយ ផលិតអ័រម៉ូនតេស្តូស្តេរ៉ូន ដែលមានតួនាទីគ្រប់គ្រងពង្រឹង ដំណើរការមុខងារផ្លូវភេទរបស់បុរស និងស្ត្រី។ ចំពោះបុរសការទទួលទានអយស្ទ័រ ជួយបង្កើនដល់បរិមាណនៃមេជីវិតឈ្មោល និងសមត្ថភាពនៃការហែល។ រីឯស្ត្រីវិញជាតិស័ង្កសីជួយដល់ អូវែធ្វើឱ្យមានតុល្យភាពរវាងអ័រម៉ូន estrogen, progesterone និង testosterone ។

៤.ជាប្រភពដ៏ប្រសើរនៃ សារធាតុចិញ្ចឹមចាំបាច់ដទៃទៀត៖ រួមបញ្ចូលទាំងវីតាមីន A, E និង C, ជាតិស័ង្កសី, ជាតិដែក, កាល់ស្យូម, សេលេញ៉ូម និងវីតាមីន B12 ដែលរាងកាយត្រូវការ។

៥.បង្កើនថាមពល៖ អយស្ទ័រជាប្រភពដ៏ប្រសើរ នៃជាតិដែកដែលជួយរាងកាយ ដឹកនាំអុកស៊ីសែនទៅកាន់រាល់ កោសិកាផ្ដល់ឱ្យអ្នកនូវថាមពលបន្ថែម។

៦.កាត់បន្ថយកូឡេស្តេរ៉ូលមិនល្អ៖ ការសិក្សាមួយដែលធ្វើឡើង ដោយសាកលវិទ្យាល័យវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានរកឃើញថា ការទទួលទានអយស្ទ័រអាចជួយ បង្កើនកម្រិតកូឡេស្តេរ៉ូលល្អ ហើយកាត់បន្ថយកម្រិត នៃកូឡេស្តេរ៉ូលមិនល្អ។

៧.ធ្វើឱ្យមុខងារខួរក្បាល កាន់តែប្រសើរឡើង៖ អយស្ទ័រមានផ្ទុកសម្បូរទៅដោយវីតាមីន B12, អាស៊ីតខ្លាញ់អូមេហ្គា ៣, ជាតិស័ង្កសី និងជាតិដែកដែលសុទ្ធសឹងតែ ជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់សុខភាព ក៏ដូចជាមុខងារនៃខួរក្បាលបង្កើនការចងចាំ ។

៨.សុខភាពប្រព័ន្ធសសៃឈាម និងសសៃឈាមល្អ៖ អយស្ទ័រ ក៏ជាប្រភពដ៏ល្អនៃវីតាមីន C ជួយប្រយុទ្ធប្រឆាំងនឹង ជំងឺសសៃឈាមបេះដូង។ ហើយក៏សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣, ប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលមានប្រសិទ្ធិភាពខ្ពស់ជួយ ក្នុងការកាត់បន្ថយហានិភ័យ នៃជំងឺគាំងបេះដូង, ដាច់សសៃឈាមខួរក្បាល និងបញ្ហាសម្ពាធឈាមផងដែរ ៕

ប្រភព៖ www.health.com.kh

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • សុខៗ កំពូលតារារ៉េបកូរ៉េ Jay Park ប្រកាសសំរាកពីសិល្បៈ - 19/04/2019 08:17
  • ក្រុមហ៊ុន Hyundai ដាក់បង្ហាញរថយន្ដស្ព័រ SUV ស៊េរីថ្មី នៅក្នុ... - 19/04/2019 08:15
  • មក​ស្គាល់​អាង​ហែល​ទឹក​ សាធារណៈ​ដំបូង​បង្អស់ ​លើ​ពិភពលោក - 19/04/2019 08:11
  • កម្ពុជាបានលេខ២​ ស្ថិតនៅតំបន់ជាមួយប៉ាគីស្ថាន ឆ្នាំ១៩៦៧ជម្រុះA... - 19/04/2019 08:07
  • Pochettino ថា​ កីឡាករ​ Spurs ទាំង​អស់​សុទ្ធ​តែ​ជា​វីរបុរស - 19/04/2019 08:04
  • ឡេងណាវ៉ាត់ត្រារៀបចំ ព្រឹត្តិការណ៍ប្រគុំតន្រ្តី អបអរសង្រ្កាន្... - 19/04/2019 07:50
  • មិនទាន់ត្រឡប់ ពីបន្ទាយទាហានផង Ji Yang Wook បានទទួលថតរឿងថ្មី... - 18/04/2019 19:41
  • WIPO៖ កំពូលក្រុមហ៊ុន បច្ចេកវិទ្យា ទំាង១០ដាក់ពាក្យ ប័ណ្ណប៉ាតង... - 18/04/2019 19:20
  • ទស្សនា ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុត ទាំង១០ នៅឆ្នាំ២០១៩ - 18/04/2019 16:15
  • ហ្សូមចាប់ព្រះច័ន្ទ ហ្សូមអាយដូលរបស់អ្នក ជាមួយ P30 សេរ៊ីក្នុងក... - 18/04/2019 15:33
  • Please wait 8  seconds, if skip Close

    Top