ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

របបអាហារជំនាញ ក្នុងការលាងសម្អាតជាតិពុល ក្នុងខ្លួនបែបធម្មជាតិ

គ្រប់ពេលអ្នកញ៉ាំអាហារ ថ្លើម មានតួនាទីយ៉ាងសំខាន់ ក្នុងការបញ្ចេញជាតិពុល ពីក្នុងរាងកាយមកក្រៅ។ យ៉ាងណាមិញ ការញ៉ាំអាហារ និងមានមេរោគ ឬមិនស្អាត អាចធ្វើឲ្យថ្លើម ប្រឈមនឹងជំងឺបាន។ ដូច្នេះ មុននឹងញ៉ាំអ្វីមួយ អ្នកគួរតែគិតគូរឲ្យបានច្រើនសិន។ ដូច្នេះ យើងខ្ញុំសូមណែនាំ របបអាហារបែបជំនាញ​មួយចំនួន ដែលអាចជួយដល់ការសម្អាត ជាតិពុលពីក្នុងថ្លើមតាមបែបធម្មជាតិ។
•  ញ៉ាំបន្លែ និងផ្លែឈើស្រស់
ចូរញ៉ាំអាហារទាំងឡាយណា ដែលសម្បូរទៅដោយជាតិសរសៃ និងអង់ទីអុកស៊ីដង់ដែលអាចជួយ ច្រោះជាតិពុលចេញពីរាងកាយ ហើយជំនួយដល់មុខងារថ្លើមទៀត។ ផ្លែប៉ោម ការ៉ុត និងបន្លែពណ៌បៃតង សុទ្ធតែជាអាហារត្រឹមត្រូវ និងទាមទារឲ្យញ៉ាំជាទៀងទាត់ ដើម្បីបង្ការជំងឺថ្លើម។ ការ៉ុត មានវីតាមីន B2។ ចំពោះខ្ទឹមសវិញមានជាតិ សេឡេញ៉ូម និងមានតួនាទីដ៏សំខាន់ ក្នុងការច្រោះជាតិពុលពីក្នុងថ្លើម។
•  ប្រើប្រេងអូលីវធ្វើម្ហូប
ប្រេងអូលីវ នឹងជួយឲ្យអ្នកញ៉ាំអាហារ​ ឆ្អែតបានយូរ និងការពារមិនឲ្យធាត់ជ្រុលបាន។ យ៉ាងណាមិញ វាក៏ជួយកាត់បន្ថយ ការឃ្លានរបស់ផ្អែម និងផ្ទុកទៅដោយ អូមេហ្គាបីដែលជាខ្លាញ់ដ៏ល្អបំផុត សម្រាប់សុខភាព ក្នុងការកាត់បន្ថយការប្រឈមជំងឺថ្លើម។ ដូច្នេះហើយ ថ្លើម នឹងត្រូវបានការការយ៉ាងល្អ។
•  ញ៉ាំបន្លែឲ្យបានច្រើន
បន្លែពណ៌ប្រភេទស្លឹក គឺជាអាហារដ៏ល្អសម្រាប់សុខភាពថ្លើម។ បន្លែទាំងនោះមានដូចជា ស្ពៃក្តោប ផ្កាខាត់ណា និងប្រូខូលី ដែលសុទ្ធសឹងតែមានជាតិស្ពាន់ធ័រខ្ពស់ និងជួយដល់ការច្រោះជាតិពុល ព្រមទាំងបង្ការការខូចថ្លើមបានទៀត។
•  កុំភ្លេចរមៀតឲ្យសោះ
រមៀត មានសាធាតុប្រឆាំងការរលាក និងអង់ទីអុកស៊ីដង់ ដែលជំនួយដល់ការច្រោះជាតិពុលពីក្នុងខ្លួន កុំឲ្យថ្លើមខូច។ វាក៏ជួយការពារថ្លើម ពីការប៉ះពាល់នៃការញ៉ាំខ្លាញ់ មិនផ្តល់សុខភាព និងការញ៉ាំគ្រឿងស្រវឹងច្រើនដែរ។ វត្តមានរបស់សារធាតុ Curcuminoids នឹងកាត់បន្ថយការខូចខាត ដោយសារតែកូឡេស្តេរ៉ុលច្រើន និងបង្ការជំងឺថ្លើម ដែលបង្កឡើង ដោយគ្រឿងស្រវឹងទៀត។
•  ចាប់ផ្តើមថ្ងៃថ្មី ជាមួយទឹកក្រូចឆ្មារ ឬតែបៃតង
ភេសជ្ជៈទាំងពីរប្រភេទនេះល្អខ្លាំងណាស់ ក្នុងការការពារសុខភាពថ្លើម។ អង់ទីអុកស៊ីដង់ និងសារធាតុ Polyphenols ក្នុងតែបៃតងជួយការពារការរលាករបស់ថ្លើម និងវត្តមានវីតាមីន C ក្នុងទឹកក្រូចឆ្មារ នឹងជួយដល់ការច្រោះជាតិពុលពីក្នុងខ្លួន៕
 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមបាល់ទាត់វ័យក្មេង១២ក្រុម ប៉ះគ្នាលើទីលានវាលស្មៅ ដណ្តើមពាន... - 23/01/2019 11:09
  • បារាំង ផ្អាកដំណើរការ រុករកយន្តហោះ របស់កីឡាករបាល់ទាត់អាហ្សង់ទ... - 23/01/2019 10:57
  • BLACKPINK ផ្តួល BTS គ្រងដំណែង ក្រុមចម្រៀង កូរ៉េមានអ្នក ទស្ស... - 23/01/2019 10:55
  • អម្រឹតសម្ពោធដាក់ឲ្យ ប្រើប្រាស់ អគារសិក្សា នៅសាលាបឋម សិក្សាពុ... - 23/01/2019 10:28
  • អ៊ីស្រាអែល​ ព្រមានវាយប្រហារ​ បើភាពចលាចលនៅតែបន្ដ​ នៅតំបន់ហ្គ... - 23/01/2019 10:17
  • ថៃ៖ ការបំពុលខ្យល់នៅទីក្រុង បាងកក កាន់តែអាក្រក់ទៅ - 23/01/2019 10:14
  • ស្មានមិនដល់សោះថា ការទទួលទាន អយស្ទ័រ ប្រសើរយ៉ាងនេះ ចំពោះសុខភា... - 23/01/2019 09:51
  • Chris Brown ត្រូវបានឃាត់ខ្លួនជាថ្មី ពាក់ព័ន្ធរឿងប្រើប្រាស់ហិ... - 23/01/2019 09:40
  • Manchester United បដិសេធ​​មិន​ឲ្យ Bailly ទៅ Arsenal ដាច់​ខាត - 23/01/2019 09:38
  • លោក Mike Pompeo រំពឹងថា នឹងមានសញ្ញាល្អ​ ឆ្ពោះទៅរក ការរំសាយអា... - 23/01/2019 09:19
  • Top