ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ការថែរក្សា​​ សុខភាពតាមវ័យ

ការយល់ដឹងអំពីការ វីធីថែទាំសុខភាព ស្របតាមវ័យនីមួយៗ​ អាចជួយឲ្យស្រ្តីអាចការពារ បញ្ហាដែលអាចកើតមានឡើង ចំពោះសុខភាពបាន ។

ខាងក្រោមនេះ ជាចំណុចដែរស្រ្តីគួរស្វែងយល់ ដើម្បីដឹងបានថា វ័យរបស់អ្នកប្រឈម នឹងបញ្ហាសុខភាពអ្វីខ្លះ។ ហើយគួរថែទាំសុខភាព ដោយវិធីណា?

១. អាយុចាប់ពី ១៨ ដល់ ២៣ឆ្នាំ៖
សុខភាពរាងកាយកំពុងរឹងមាំបំផុត​ ប៉ុន្តែអ្វីដែល គួរឲ្យយកចិត្តទុកដាក់បំផុតនោះគឺ សុខភាពផ្លូវចិត្ត ដែលត្រូវត្រៀម ទទួលការផ្លាស់ប្តូរនៅក្នុងជីវិត ព្រោះអ្នកមិនមែន នៅក្មេងទៀតទេ ដោយអ្នកត្រូវមានទំនួលខុសត្រូវ កាន់តែខ្លាំងឡើង ហើយអ្នកត្រូវចាប់ផ្តើម ឈានចូលទៅក្នុងជីវិតនៃការងារ ចាប់ផ្តើមមានស្នេហា និងខ្លះទៀត ចាប់ផ្តើមមានការរួមភេទ។

ជាមួយគ្នានេះដែរ ជំងឺដែលមនុស្សនៅក្នុងវ័យនេះ អាចនឹងជួបប្រទះរួមមាន ជំងឺខ្លាចធាត់ ជំងឺឆ្លងតាមការរួមភេទ ដែលនៅក្នុងនោះមានជំងឺរើម មេរោគផ្សិត ក្នុងទ្វារមាស រួមទាំង វីរុសថ្លើមប្រភេទ C, B, និង HIV និងមានផ្ទៃពោះ ដោយចៃដន្យ។ ហេតុដូច្នេះហើយអ្នកគួរតែ ទៅពិនិត្យសុភាពរាងកាយទូទៅ​ សង្កេតខ្លួនឯងឲ្យបានច្បាស់ ប្រសិនបើមានការផ្លាស់ប្តូរណាមួយ។

២. អាយុ ២៤ ដល់ ២៩ឆ្នាំ៖
ជីវិតរបស់អ្នក មិនត្រឹមតែមានមិត្ត និងគូស្នេហ៍ប៉ុណ្ណោះទេ ប៉ុន្តែនៅតាមតួនាទីការងារ ការរៀបចំផែនការជីវិត នាពេលអនាគត ដែលអាចធ្វើឲ្យរាងកាយ ដែលធ្លាប់តែរឹងមាំ អាចចុះខ្សោយខ្លះ មានភាពតានតឹងច្រើន ហើយមានពេលថែខ្លួន កាន់តែតិច។ ជាមួយគ្នានេះដែលអ្នក អាចនឹងប្រឈមមុខ នឹងជំងឺស្រ្តេស ជំងឺរលាកក្រពះ និងជំងឺប្រកាំងជាដើម។

ដូច្នេះហើយ អ្នកគួរតែទៅពិនិត្យសុខភាពទូទៅ ១ឆ្នាំម្តង ដោយអ្នកត្រូវពិនិត្យ ទៅលើកម្រិតជាត់ខ្លាញ់ នៅក្នុងឈាម ទម្ងន់ខ្លួន​ ជាតិស្ករនៅក្នុងឈាម មិនឲ្យខ្ពស់ជាងមាត្រដ្ឋាន។ លើសពីនេះអ្នកគួរតែពិនិត្យ ជំងឺកាមរោគ និងពិនិត្យរកមហារីកមាត់ស្បូន ប្រសិនបើអ្នកមាន ដៃគូរួមភេទ។ ម្យ៉ាងវិញទៀត អ្នកគួរតែពិនិត្យសុដន់ ដោយខ្លួនឯង ១ខែម្តង ពេលងូតទឹក និងមុនពេលចូលគេង ព្រមទាំងហាត់ប្រាណ ឲ្យបានទៀតទាត់ ដើម្បីឲ្យសាច់ដុំ នឹងឆ្អឹងរឹងមាំ​ រួមទាំងសម្រាក ឲ្យបានគ្រប់គ្រាន់ និងធ្វើសមាធីក ដើម្បីកុំឲ្យមាន អាការតានតឹងខ្លាំងពេក។ ជាពិសេស អ្នកត្រូវពិភាក្សា ជាមួយគ្រូពេទ្យភ្លាម ប្រសិនបើមានអ្វីមួយខុសប្រក្រតី។

៣. អាយុ ៣០ឆ្នាំឡើងទៅ៖
អ្នកត្រូវការភាពគង់វង្សទាំងការងារ និងជីវិតគ្រួសារធ្វើឲ្យក្តីសង្ឃឹម នៅក្នុងជីវិត កាន់តែខ្ពស់។ ពេលនោះអ្នកចាប់ផ្តើម ឆាប់ហត់នឿយ មានសភាពតានតឹងខ្លាំងឡើង ក្នុងខណៈនោះការដុតបំផ្លាញ ថាមពលរាងកាយ ចាប់ផ្តើមថយចុះត្រូវប្រយ័ត្នជំងឺ ដែលទាក់ទងនឹងភាពធាត់។ ហើយជំងឺដែលអ្នកអាច ជួបប្រទះរួមមាន ជំងឺតានតឹង ជំងឺសោកសៅ ជំងឺធាត់ ជំងឺសម្ពាធឈាមខ្ពស់ ជំងឺខ្លាញ់ នៅក្នុងឈាមជាដើម។

អ្នកគួរតែពិនិត្យសុខភាព ១ឆ្នាំម្តង ទោះបីជាមិនធ្លាប់រួមភេទ ក៏ដោយក៏អ្នកគួរតែពិនិត្យ ផ្នែករាងកាយខាងក្នុង របស់អ្នកដែរ។​ អ្នកគួរតែពិនិត្យសុដន់ ដោយខ្លួនអ្នកជាប្រចាំ ធ្វើសមាធិ រកកិច្ចការបន្ថូរ ភាពតានតឹង ហាត់ប្រាណឲ្យបានទៀតទាត់ វាស់មើលសម្ពាធឈាម និងជាតិស្ករ នៅក្នុងឈាម ជាខ្លាញ់នៅក្នុងឈាម ដើម្បីពិនិត្យមើល ការប្រឈមមុខ នឹងជំងឺផ្សេងៗ។ ជាពិសេសគួរកត់ត្រា ឬចងចាំថា អ្នកធ្លាប់ឈឺអ្វីខ្លះ? លេបថ្នាំអ្វីមានប្រតិកម្មដែលឬទេ? មនុស្សនៅក្នុងគ្រួសារ ធ្លាប់មានប្រវត្តិឈឺអ្វីខ្លះ? ដើម្បីឲ្យគ្រូពេទ្យ វិភាគជំងឺអ្នកបានត្រឹមត្រូវ និងកាន់តែច្បាស់។

៤. អាយុ ៤០ឆ្នាំឡើង៖
ស្រ្តីវ័យ ៤០ឆ្នាំឡើងទៅ ចាប់ផ្តើមមានបញ្ហាផ្នែកអ័ម៉ូន ភេទស្រី ជះឥទ្ធិពល ចំពោះខួរក្បាល អារម្មណ៍ ចិត្តគំនិត មានអាការផ្សេងៗ កើតឡើង ដែលអាចជះឥទ្ធិពល ចំពោះគុណភាពជីវិត ដែលអាការទាំងនេះមានដូចជា រដូវមិនទៀតទាត់ពេលខ្លះមកតិច ខ្លះទៀតមកច្រើនពេក ៗ ២ ឬ ៣សប្តាហ៍មកម្តងក៏មាន។

លើសពីនេះ​ គឺមានអាការគេងមិនលក់ ដូចជាពិបាកគេងលក់ ឬភ្ញាក់ជាញឹកញាប់ នៅកណ្តាលអធ្រាត្រឬភ្ញាក់លឿន ជាប្រក្រតី ដែលបណ្តាលឲ្យមានអារម្មណ៍ ប្រែប្រួល កើតអាការសោកសៅឬឆេវឆាវ។ ចំណែកឯអ័រម៉ូន អេស្រ្តូចេន ដែលចុះថយធ្វើឲ្យជាលិកាភ្នាស ទ្វារមាសស្តើង ភាពយឺតយារ និងទឹករំអិល មានការថយចុះ ដែលធ្វើឲ្យការរួមភេទ មិនរលូន។ក្រៅពីនេះ ភាពតានតឹង អ័រម៉ូនភេទ អាស្រ្តូចេនថយចុះ ការផលិតខូលឡាចេណ ក៏ចុះថយ ធ្វើឲ្យស្បែកស្រ្តី វ័យអស់រដូវចាប់ផ្តើមស្តើង មិនតឹងណែន និងឆាប់ជ្រីវជ្រួញទៀតផង៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ធ្លាក់ឧទ្ធម្ភាគចក្រយោធាជើងទឹក នៅលើនាវាចម្បាំង USS Ronald Rea... - 19/10/2018 19:57
  • យន្តហោះយក្ស Stratolaunch ដ៏មហិមារបស់Paul Allen បញ្ចប់ការធ្វើ... - 19/10/2018 19:56
  • លោក ពូទីន និយាយថា អតីតសាធារណរដ្ឋសូវៀត សោកស្តាយដែល រំលាយសហភាព... - 19/10/2018 19:46
  • ចិន​ មានបំណងបន្ធូរ បន្ថយបំរាម​ លើការនាំចូល អាហារពីជប៉ុន​ បន្... - 19/10/2018 17:04
  • មហាអំណាចអាមេរិក-ចិន​ ព្រមព្រៀងធ្វើឲ្យប្រសើរឡើង​នូវកិច្ច សហប... - 19/10/2018 16:45
  • Salah អាចត្រឡប់មកកាន់ ទីលានហ្វឹកហាត់ វិញហើយ សង្ឍឹមថា អាចលេងន... - 19/10/2018 16:36
  • ក្តៅ ! Seungri កំពុងមានទំនាក់ទំនង ស្នេហាជាមួយ តារាសម្តែងថ្ម... - 19/10/2018 16:31
  • ស្រក់ទឹកភ្នែកក្នុងបទ ”ជើងមេឃពណ៌ខ្មៅ” សម្តែងដោយ ហង្ស សុវណ្ណរ... - 19/10/2018 16:17
  • វេណេហ្ស៊ូអេឡា បណ្ដេញ មន្ត្រីទូតអេក្វាឌ័រ  - 19/10/2018 16:14
  • សិង្ហបុរីចោទប្រកាន់ ជនសង្ស័យ ពីបទរត់ពន្ធ ទំនិញប្រណីត ទៅកូរ៉េ... - 19/10/2018 16:13
  • Top