ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

យ៉ាងណា បើអ្នកអស់កម្លាំង

នៅក្នុងពិភពលោក ដ៏មមាញឹក មនុស្សភាគច្រើនត្រូវធ្វើការ ហត់ពេញមួយថ្ងៃ ដែលនាំឲ្យពួកគេ មានការអស់កម្លាំង យ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ មានកត្តាជាច្រើនទៀត ដែលនាំឲ្យអ្នកមានអារម្មណ៏ហត់នឿយ ដោយក្នុងនោះរួមមាន ភាពស្មុគស្មាញ និងធ្វើការហួសកំនត់។ 

ប៉ុន្តែចូរអ្នកកុំបារម្ភ ពីព្រោះការផ្លាស់ប្តូរជីវិត រស់នៅប្រចាំថ្ងៃ របស់អ្នកនឹងជួយ ឲ្យអ្នកមានអារម្មណ៏ល្អប្រសើរ បង្កើនថាមពល ក្នុងខ្លួនរបស់អ្នក និងកាត់បន្ថយ ការអស់កម្លាំងបាន ។

- ទទួលទានរបបអាហារណា ដែលផ្តល់អត្ថប្រយោជន៏ ដល់សុខភាព ដើម្បីជួយផ្ទុកកំរិតថាមពល នៅក្នុងរាងកាយ ឲ្យបានពេញមួយថ្ងៃ។ អ្នកគួរតែទទួលទាន របបអាហារណា ដែរសម្បូរទៅដោយ បន្លែ ផ្លែឈើ គ្រាប់ធុញ្ញជាតិនិងអាហារ ដែលមានជាតិស្ករទាប ពីព្រោះអាហារ ដែលមានរសជាតិផ្អែមខ្លាំង អាចជួយឲ្យអ្នកមានកម្លាំង បានតែមួយភ្លែតប៉ុណ្ណោះ បន្ទាប់មកនឹងមានអារម្មណ៏ អស់កម្លាំងជាងមុន នៅពេលដែលថាមពលត្រូវ បានដុតបំផ្លាញអស់។ ជាមួយគ្នានេះ អ្នកគួរតែកាត់បន្ថយការ ទទួលទានជាតិកាហ្វេអ៊ីន ពីព្រោះកាហ្វេ និងទឹកសូដាផ្តល់ថាមពល ឲ្យរាងកាយរបស់អ្នកបាន តែមួយពព្រិចភ្នែកដូចគ្នា ។

- ទទួលទានទឹក ឲ្យបានច្រើនជាប្រចាំថ្ងៃ ពីព្រោះការបាត់បង់ជាតិទឹក ក៏ជាមូលហេតុចំបង ធ្វើឲ្យអ្នកមានអារម្មណ៏ អស់កម្លាំងដែរ។ ជៀសវាងការទទួលទានទឹកក្រូច ទឹកសូដា និងកាហ្វេ ។ ដូច្នេះហើយអ្នកគួរតែដាក់ទឹក តាមទឹកនៅតាមខ្លួនជាប់ជានិច្ច។

- គេងឲ្យបាន៧ម៉ោងក្នុងមួយយប់។ ព្យាយាមចូលគេង ឲ្យបានញឹកញាប់ ជារៀងរាល់យប់ ទើបអ្នកមានអារម្មណ៏ថា គេងបានឆ្អែត។

- ហាត់ប្រាណជាប្រចាំ ដើម្បីធ្វើឲ្យរាងកាយមាំមួន។ អ្នកអាចទៅក្លឹបហាត់ប្រាណ ដើរនៅតាមសួនច្បារ ឬរត់តិចៗ ឬក៏លេងកីឡា ជាមួយមិត្តភក្តិរបស់អ្នក៕

ដោយ៖ ហង់ ច័ន្ទសុបញ្ញា

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • សេចក្តីអំពាវនាវ ដល់សប្បុរសជន ចូលរួម ក្នុងគម្រោងទៅរៀន ដើម្បីអ... - 20/04/2019 16:40
  • អាមេរិកនិយាយថា ចិនបង្កើនយុទ្ធនា ការជះឥទ្ធិពល ទៅលើកោះតៃវ៉ាន់  - 20/04/2019 16:32
  • ការធ្វើតេស្ដអាវុធយុទ្ធសាស្រ្ត ថ្មី របស់កូរ៉េខាងជើង មិនពាក់ព័... - 20/04/2019 15:06
  • Richarlison តម្លៃ៥០លានផោនរបស់ Everton អាចនឹងផ្លាស់ទៅ លេងជាមួ... - 20/04/2019 14:09
  • ហេតុអ្វីបានជារន្ទះ វាយប្រហារ២ដង? ភាគល្អិត បានបង្ហាញយ៉ាងខ្លាំ... - 20/04/2019 13:33
  • យានអវកាសក្រៅភព របស់ណាសាក ឃើញភពផែនដី ដំបូងគេនៅជិត ប្រព័ន្ធព្រ... - 20/04/2019 12:48
  • Man City ទំនងជាត្រូវដកខ្លួន ចេញពី ការប្រជែងយកខ្សែការពារ ឆ្នើ... - 20/04/2019 12:42
  • ក្មេងប្រុសតូចបំផុត នៅលើពិភពលោក វិលត្រឡប់មកផ្ទះវិញ នៅប្រទេស ជ... - 20/04/2019 12:36
  • ម៉ឺន  មេឃា ប៉ះជើងខ្លាំងថៃ Super Pek រសៀលថ្ងៃអាទិត្យ នៅលើសង្វ... - 20/04/2019 11:17
  • តារាចម្រៀងល្បីៗ ក្នុងប្រទេសកម្ពុជា ១០រូប បានទៅដល់កូរ៉េ កក្រើ... - 20/04/2019 11:00
  • Please wait 8  seconds, if skip Close

    Top