ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អាយុ​កាន់តែច្រើន មាន​ដឹងថា ​គួរ​ចៀសវាង ​អាហារ​អ្វីខ្លះ​ទេ​?

​ធម្មតា​កាលណា​មនុស្ស​ យើង​នៅ​ក្មេង រាល់​សរីរាង្គ​ក្នុង​ខ្លួន​ក៏​នៅ​ក្មេង ហើយក៏​ធ្វើការ​បាន​កាន់តែ​ល្អ​ លើ​សកម្មភាព​ផ្សេងៗ ជាពិសេស​ការ​យក​ឈ្នះ​នឹង​ជំងឺ​តែម្តង​។ ប៉ុន្តែ​ដល់​ពេល​ដែល​មនុស្ស​អាយុ​ កាន់តែច្រើន ជាពិសេស​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​ទៅ សរីរាង្គ​ក្នុង​ខ្លួន​ចាប់ផ្តើម​ថយ​ចុះ​ប្រសិទ្ធភាព ​របស់​វា​ហើយ​។ ដូច្នេះ​យក​ល្អ​គួរតែ​ព្យាយាម​ចៀសវាង​អាហារ​មួយ​ចំនួន​ បើសិន​ជា​អ្នក​ចង់ ឲ្យ​មាន​សុខ​ភាព​កាន់តែ​ល្អ​រយៈពេល​យូរ​ទៅមុខទៀត​។ តើ​អាហារ​ដែល​គួរ​ចៀសវាង​ទាំងនោះ​មាន​អ្វី​ខ្លះ​ទៅ​?
​បន្លែ​ឆៅ​
​បើសិន​ជា​អ្នក​ឧស្សាហ៍​ធ្វើទុក្ខ​ពោះ ពុក​ធ្មេញ ឬ​បាក់ធ្មេញ បន្លែ​ឆៅ​ប្រហែលជា​មិន​មែន​ជា​អាហារ​ដ៏​ល្អ​ ដែល​អ្នក​គួរ​ទទួល​ទាន​ទៀតឡើយ​។ ប៉ុន្តែ​ដើម្បី​ទទួលបាន​ជីវជាតិ​ដែល​វា​មាន យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​វា ​ដោយ​ចម្អិន​វិញ​ទើប​ជា​រឿង​ល្អ​។ បន្លែ​ដែល​គួរ​ញ៉ាំ​ជា​ស៊ុប​នោះ​មានដូចជា ល្ពៅ ឬ​ការ៉ុត ហើយ​គួរតែ​ញ៉ាំ​ កុំ​ដាក់​អំបិល​ថែម​អី​។
​សណ្តែក​
​មនុស្ស​មួយចំនួន​ចៀសវាង​ការ​ញ៉ាំ​សណ្តែក​ដោយសារ​តែ​វា​ធ្វើឲ្យ​ផោម​ច្រើន និង​ឈឺក្រពះ​។ ក្រៅ​ពី​ជា​ប្រភព​នៃ​ជាតិ​សរសៃ​ដ៏​ឆ្លាត​វៃ វា​ក៏​ជា​ប្រភព​នៃ​ប្រូតេអ៊ីន និង​ជាតិ​ដែក​ខ្ពស់​ដែរ ព្រមទាំង​មាន​ជាតិ​ខ្លាញ់​ទាប​ទៀត​។ ដើម្បី​ទទួលបាន​ជីវជាតិ​ពី​អាហារ​មួយ​នេះ​ល្អ​គួរតែ​ញ៉ាំ​វា​តិចៗ បាន​ហើយ​។
​គ្រឿង​ស្រវឹង​
​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​ប្រហែល​ជា​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។ ប៉ុន្តែ​ដល់​ពេល​អាយុ​កាន់តែច្រើន គ្រឿង​ស្រវឹង​អាច​មាន​ប្រសិទ្ធភាព​ខុសគ្នា​វិញ ទោះបីជា​អ្នក​ញ៉ាំ​វា​ជាមួយ​អាហារ​ពេល​យប់​ក៏​ដោយ​។ គ្រឿង​ស្រវឹង​អាច​រំខាន​ដល់​ការ​គេង និង​បង្កើន​សម្ពាធ​ឈាម​ទៀត​។ គ្រឿង​ស្រវឹង​ក៏​អាច​ធ្វើឲ្យ​ចុះជាតិ​ស្ករ​ក្នុង​ឈាម​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ដែរ​។
អាហារ​ធ្វើ​ពី​ទឹកដោះគោ​
​អ្នក​ប្រហែលជា​មាន​បញ្ហា​លើ​ការរំលាយ​ជាតិ​ទឹកដោះគោ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​នៅពេល​អាយុ​កាន់តែច្រើន​។ ប៉ុន្តែ​អ្នក​ប្រហែលជា​មិន​ត្រូវ​លះបង់​វា​ចោល​ទាំងអស់​ឡើយ​ដោយសារ​តែ​វា​អាច​ផ្តល់​ជាតិ​កាលស្យូម និង​ប្រូតេអ៊ីន​ដល់​រាងកាយ​។ មនុស្ស​ភាគច្រើន​អាច​ញ៉ាំ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​តិចតួច​បាន​ដោយ​មិន​មាន​ឈឺក្រពះ​អ្វី​ទាំងអស់​។
​ជាតិ​កាហ្វេ​អ៊ី​ន​
​ថ្វី​បើ​ជាតិ​កាហ្វេ​អ៊ី​ន​ប្រហែលជា​មិន​បង្ក​បញ្ហា​ដល់​មនុស្ស​គ្រប់គ្នា​ក៏ដោយ តែ​វា​អាច​ធ្វើឲ្យ​អ្នក​ខ្លះ​មាន​អារម្មណ៍​តក់ស្លុត​បាន​។ ជាតិ​កាហ្វេ​អ៊ី​ន​ក៏​អាច​បង្កើន​ចង្វាក់​បេះដូង និង​ធ្វើឲ្យមាន​បញ្ហា​នៃ​ការគេង​ថែម​ទៀត​។ បើសិន​ជា​អ្នក​កំពុង​តែ​ព្យាយាម​កាត់បន្ថយ​វា​ហើយ យក​ល្អ​គួរតែ​ធ្វើ​បន្តិច​ម្តងៗ​។ ការបញ្ឈប់​ការ​ញ៉ាំ​លឿន​ពេក​អាច​ធ្វើឲ្យ​ឈឺក្បាល ច​ង្អោ ឬ​ក្អួត​បាន​។
​សាច់​
​មនុស្ស​ដែល​ចង់​មាន​សុខភាព​ល្អ​ គឺ​កាត់បន្ថយ​ការ​ញ៉ាំ​សាច់ ព្រោះ​វា​ជា​អាហារ​ដែល​ពិបាក​ទំពារ​បំផុត​។ ខណៈពេល​ដែល​ហេម​បឺ​ហ្គឺ​ផ្តល់​ភាពងាយស្រួល​ដល់​ការ​ទំពារ តែ​វា​ច្រើន​តែ​មិនសូវ​មាន​ ជីវជាតិ​ឡើយ​។ វា​អាច​មាន​ជាតិ​ខ្លាញ់​ពី ២០ ទៅ​៣០​ភាគរយ​ទៅ​ហើយ​។ ផ្ទុយទៅវិញ អ្នក​គួរតែ​ជ្រើស​អាហារ​ណា​ ដែល​ផ្តល់​សុខភាព​ល្អ​ជាង​នេះ និង​ស្រួល​ទំពារ នោះ​គឺ​ត្រី​។
​អាហារ​ប្រៃ​
​បើសិន​ជា​អ្នក​អាយុ​ចាប់ពី ៥១​ឆ្នាំ​ឡើង ឬ​មាន​ការ​ប្រឈម​ នឹង​ជំងឺ​ខ្ពស់ គ្រូពេទ្យ​បាន​ណែនាំ​ថា ត្រូវ​កាត់បន្ថយ​ការ​ញ៉ាំ​ប្រៃ មក​ត្រឹម ២៣០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ​។ បើសិន​ជា​អ្នក​ស្ថិតក្នុង​ស្ថានភាព​ប្រឈម​នឹង​ជំងឺ ​ទៀត​នោះ ចូរ​ប្រាកដថា មិន​ត្រូវ​ញ៉ាំ​ជាតិ​ប្រៃ​ច្រើនជាង ១៥០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​ឡើយ​។ ការ​ដែល​ញ៉ាំ​ប្រៃ​ច្រើនពេក​អាច​បង្កើន​សម្ពាធ​ឈាម និង​ប្រឈម​កាន់តែ​ខ្ពស់​ នឹង​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ថែមទៀត​៕ ប្រភព៖Health

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ១​គ្រាប់​របស់​ Giroud យប់មិញ​ជួយ​ឲ្យ​គេ​ បំបែក​កំណត់​ត្រា​រប... - 21/11/2018 15:09
  • អ្នកញៀនFacebookទេ? ឧបករណ៍តាប្លូថ្មី បង្ហាញដល់អ្នក ប្រើប្រាស់... - 21/11/2018 14:27
  • ទីជម្រកពិសោធន៍ ភពអង្គារ របស់ណាសានៅ ហាវ៉ៃក្លាយជាមូលដ្ឋាន ចន្ទ... - 21/11/2018 13:55
  • ណាសាក្នុងការរុករកជីវិតក្រៅភព៖ ទីភ្នាក់ងារនឹងស៊ើបអង្កេត តំបន់... - 21/11/2018 13:52
  • ក្រុមហ៊ុន Cellcard ប្រារព្ធពិធី បុណ្យអុំទូក សម្រាប់ឆ្នាំ២០១... - 21/11/2018 13:45
  • សំណងផ្នូរបូលីវីបង្ហាញ ពីការលិចលង់ ដ៏ធំ នៃសំណល់ អេត្យូពី និងវ... - 21/11/2018 13:14
  • ដាយណូស័រតូចបំផុត លើពិភពលោក៖ ស្នាមបាតជើងអាយុ១១០ លានឆ្នាំ រកឃើ... - 21/11/2018 12:51
  • WeChat ក្លាយជាទីកន្លែង បដិសណ្ឋារកិច្ច ក្នុងការជំរុញ ផ្នែកបច្... - 21/11/2018 12:37
  • Facebook លុបចោលគណនី គំរាមកំហែង ២លាននាក់ រយៈពេល៣ខែ ប៉ុន្តែ បច... - 21/11/2018 12:36
  • Instagram ប្រើធម៌ក្តៅចំពោះអតិថិជនប្រើប្រាស់ គណនីក្លែងក្លាយ - 21/11/2018 11:56
  • Top