ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

​អាការៈ និង​សកម្មភាព​ដែល​បញ្ជាក់ថា ទំនាក់ទំនង​អ្នក​នឹង​មាន​ភាព​យូរអង្វែង​

​គូរ​ស្នេហា​មួយគូរៗ​តែងតែ​ប្រាថ្នា​ចង់បាន​ស្នេហា​ដែល​មាន​ភាព​យូរអង្វែង និង​ស្រឡាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង​។ មាន​រឿង​សំខាន់​មួយចំនួន​ដែល​ធ្វើឲ្យ​ទំនាក់ទំនង​ស្នេហា​គ្រប់យ៉ាង​អាច​ទទួល​បាន​ភាព​យូរអង្វែង​នេះ​។ មាន​ការសិក្សា​ច្រើនណាស់​បង្ហាញថា គូរ​ស្នេហ៍​ដែល​ណាត់​ជួប​គ្នា​រយៈពេល​បី​ខែ នឹង​អាច​រស់នៅ​ជាមួយ​គ្នា​រយៈពេល​បួន​ឆ្នាំ​។ យ៉ាងណាមិញ បើសិន​ជា​ការរស់នៅរ​បស់​អ្នក​ទាំង​ពីរ​មាន​ការបង្ហាញ​នូវ​អាការៈ និង​សកម្មភាព​ខាងក្រោម​នេះ មានន័យ​ថា​អ្នកនឹង​ទទួលបាន​ស្នេហា​ដែល​មាន​ភាព​យូរអង្វែង​ហើយ​។

​រីករាយ​ជាមួយគ្នា​
​ភាព​លេងសើច​គ្រាន់តែ​កើតឡើង​ក្នុង​ទំនាក់ទំនង​ស្នេហា​មួយ​នៅ​ពេល​អ្នក​មាន​ផា​សុខភាព​ជាមួយ​ដៃគូ​ខ្លាំង​ប៉ុណ្ណោះ​។ គេ​ក៏​តែងតែ​និយាយថា កាលណា​ស្នេហា​ដែល​មាន​ភាព​រីករាយ ឬ​លេងសើច​ជាមួយ​គ្នា​ច្រើន វា​នឹង​ធ្វើឲ្យ​អ្នក​ទាំង​ពីរ​រស់នៅ​ជាមួយ​គ្នា​កាន់តែ​បានយូរ​។ ដូច្នេះ​មិន​ខ្វល់​ថា​អ្នក​រីករាយ​ជាមួយគ្នា​ចំពោះ​អ្វី​ទេ ទោះបីជា​អ្នក​មិនបាន​ធ្វើ​អ្វី​សោះ​ក៏​ដោយ វា​នៅតែ​ជា​សញ្ញា​ដ៏​ធំ​មួយ​ដែល​បញ្ជាក់ថា នេះ​ជា​ស្នេហា​ដ៏​ល្អឥតខ្ចោះ​ហើយ​។​

គាំទ្រ​គ្នា​ទៅវិញទៅមក​
​រាល់​ស្នេហា​ទាំងអស់​តែងតែ​មាន​បញ្ហា និង​ពេលវេលា​ពិបាកៗ​ច្រើន​។ ប៉ុន្តែ​មាន​តែ​មនុស្ស​ដែល​ចូលចិត្ត និង​តែងតែ​ផ្តល់​កម្លាំងចិត្ត និង​គាំទ្រ​គ្នា​ប៉ុណ្ណោះ​ទើប​ធ្វើឲ្យ​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​កាន់តែ​ស្និទ្ធស្នាល​ជាប់​រហូត​។ អ្នក​អាច​គាំទ្រ​បាន​រឿង​គ្រប់​យ៉ាង​ទាំង មុខរបរ ការងារ ឬ​បញ្ហា​លុយកាក់​ជាដើម​។

មិត្តភក្តិ​របស់​គូស្នេហ៍​គឺជា​មិត្តភក្តិ​អ្នក​ដែរ​
​ការសិក្សា​ថ្មី​បានបង្ហាញ​ថា បើសិនជា​គូរ​ស្នេហ៍​របស់​អ្នកមាន​ផា​សុខភាព​ល្អ​ជាមួយ​មិត្តភក្តិ​អ្នក វា​នឹង​ជួយ​បង្កើន​ទំនាក់ទំនង​កាន់តែខ្លាំង​ជាង​មុន​។ ដៃគូរ​ទាំងសងខាង​គួរតែ​ចំណាយពេល និង​រីករាយ​ជាមួយ​មិត្តភក្តិ​របស់​ដៃគូរ​របស់​ខ្លួន​ឲ្យបាន​ច្រើន​ផង​។

ថើប​គ្នា​ច្រើន​
​ការ​ថើប​គឺជា​កត្តា​ដែល​សំខាន់បំផុត​មួយ​សម្រាប់​ទំនាក់ទំនង​ស្នេហា​ដ៏​រ៉ូ​ម៉ែន​ទិច​។ កាលណា​ពេលវេលា​កន្លងផុត​ទៅ​កាន់​តែ​យូរ សារៈសំខាន់​នៃ​ការ​ថើប​នឹង​លូតលាស់​ឡើង​យ៉ាង​គួរឲ្យកត់សម្គាល់​។ ការ​ថើប​តែមួយ​មុខ​អាច​បង្ហាញ​អំពី​អត្ថន័យ​ជាច្រើន​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា កាលណា​អ្នក​ថើប​កាន់តែច្រើន ភាព​រីករាយ​ដែល​អ្នក​ទទួលបាន​ពី​ស្នេហា​នេះ​ក៏​កាន់តែ​ច្រើន​ដែរ​។

ធ្វើឲ្យ​សើច​ទៅវិញទៅមក​
​នៅ​ពេល​អ្នក​រីករាយ​នឹង​ទំនាក់ទំនង​ស្នេហា​នេះ អ្នក​គួរតែបង្កើត​ជាការ​សើច​ដល់​ទំនាក់ទំនង​នេះ​ផង ព្រោះ​វា​នឹង​ជួយ​បង្កើន​ភាពស្និទ្ធស្នាល ហើយ​ក៏​ធ្វើឲ្យ​ស្នេហា​កាន់តែរីក​រាយជាមួយ​គ្នា​។ ការ​សើច​នឹង​ជួយ​បន្ធូរ​ភាព​តានតឹង បាក់​ទឹកចិត្ត ថប់​អារម្មណ៍ និង​បញ្ហា​ផ្សេងៗ​ទៀត​បាន​។

គោរព​គ្នា​ទៅវិញទៅមក​
​សម្រាប់​ទំនាក់ទំនង​ដែល​មាន​ភាព​យូរអង្វែង ដៃគូ​ត្រូវតែ​មាន​ការចេះ​គោរព​គ្នា​ទៅវិញទៅមក ជាពិសេស​ទំនាក់ទំនង​ស្នេហា​តែម្តង​។ ពួកគេ​ត្រូវតែ​ចេះ​ឲ្យ​តម្លៃ​គំនិត​គ្នា ការងារ និង​ការផ្តល់​យោបល់​ជាដើម​។ ដោយ​គ្មាន​ការគោរព​ទេ ទំនាក់ទំនង​ស្នេហា​នឹងរង​ការឈឺចាប់ ព្រមទាំង​ពិបាក​រស់នៅ​ជាមួយ​គ្នា​ណាស់​៕

ប្រភព៖health

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ទ្វារកញ្ចក់ក្រុមហ៊ុនតម្លៃ ១ទ្រីលានដុល្លារ ពិតជាធំសម្បើម - 19/08/2018 10:31
  • Juventus វាយបកយកឈ្នះ Chievo នៅថ្ងៃប្រកួតដំបូងរបស់ Ronaldo - 19/08/2018 10:29
  • Chelsea បន្តកើប៣ពិន្ទុ ស្របពេល Arsenal បន្តបរាជ័យនៅលីគ - 19/08/2018 10:26
  • Messi ដាក់២គ្រាប់ឲ្យ Barca យក៣ពិន្ទុថ្ងៃបើកឆាក - 19/08/2018 09:09
  • ក្មេងម្នាក់ជនជាតិអូស្ត្រាលី ឡុកចូលបណ្តាញសុវត្ថិភាព របស់ក្រុម... - 18/08/2018 18:02
  • មន្ទីរបញ្ចកោណ៖ ចិន ទំនងជាកំពុងហ្វឹកហ្វឺន ពីរបៀបទម្លាក់គ្រាប់... - 18/08/2018 16:35
  • អតីតនាយករដ្ឋមន្ត្រីឥណ្ឌា Atal Behari Vajpayee ទទួលមរណភាពក្នុ... - 18/08/2018 16:32
  • ស្ត្រី២នាក់ រងការចោទថា ឃាតតករសម្លាប់បងប្រុសលោក គីម ជុងអ៊ុន ន... - 18/08/2018 16:28
  • Pereira ត្រូវបានជម្រើសជាតិ ប្រេស៊ីលកោះហៅ - 18/08/2018 16:25
  • រដ្ឋមួយនៅអាមេរិក ចាប់ផ្តើមដំណើរការសេវា ដឹកជញ្ជូនគ្រឿងទេស ដោយ... - 18/08/2018 16:22
  • X

    ads

    Top