ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ពេលយប់ ពិសារ​ផ្លែ​ឈើ​ទាំងនេះ សុខភាព​អ្នកនឹង​ប្រឈមមុខ ​នឹង​គ្រោះថ្នាក់​ខ្ពស់​ ​

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែឈើ​ដែល​អ្នក​មិន​គួរ​ពិសារ​នៅពេល​យប់​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

1.​    ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម លើស​ជាតិ​ស្ករ ខ្វះ​ឈាម បេះដូង​មិនល្អ ឬ​ពោះវៀន និង​ក្រពះ​មិនល្អ សុទ្ធ​តែ​មិន​គួរ​ពិសារ​ផ្លែ​ធុរេន​នៅពេល​យប់​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ជំងឺ​អ្នក​ជា​ខ្លាំង​។​

2.​    ​ប្លូ​ប៊ឺ​រី គឺជា​ផ្លែឈើ​ដែល​សម្បូរ​ទៅដោយ​ជាតិ​ស្ករ​ខ្ពស់ និង​សារធាតុ​ជាច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ជំងឺ​ទឹកនោម​ផ្អែម​។ ដូចនេះ អ្នក​ដែល​កើត​ជំងឺ​ទឹកនោម​ផ្អែម គួរតែ​កាត់បន្ថយ​ញ៉ាំ​នៅពេល​យប់​។​

3.​    ​ថ្វីត្បិតតែ​ទំពាំងបាយជូរ​អាចជួយ​ការពារ​អ្នក​ពី​ជំងឺ​ដែល​ទាក់ទង​នឹង​បេះដូង និង​សរសៃឈាម ក៏​ប៉ុន្តែ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ករ​ខ្ពស់​ដែរ​។ ដូចនេះ អ្នក​ដែល​កើត​ជំងឺ​ទឹកនោម​ផ្អែម មិនគួរ​ពិសារ​ច្រើន​នៅពេល​យប់​ឡើយ​។​

4.​    ​ផ្លែ​ប៊័រ ជា​ផ្លែ​ឈើ​ដែល​អាច​ជួយ​បញ្ចុះ​កា​ឡូរី និង​ខ្លាញ់​ក្នុង​ឈាម​របស់​អ្នក ថែមទាំង​អាច​ការពារ​បេះដូង សរសៃឈាម និង​ថ្លើម​ទៀតផង​។ ដូចនេះ អ្នក​អាច​បរិភោគ​ចំនួន​មួយ​គ្រាប់​ក្នុង​មួយថ្ងៃ ប៉ុន្តែ​មិនគួរ​ញ៉ាំ​នៅ​ពេលយប់ឡើយ​។​

5.​    ​ស្វាយ ជា​ផ្លែ​ឈើ​ដែល​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ដូច​គ្នា​។ ដូចនេះ បើ​អ្នក​មិន​ចង់​ឲ្យ​ជាតិ​ស្ករ​លើស អ្នក​មិន​គួរ​បរិភោគ​ច្រើន​នៅពេល​យប់​ឡើយ​។​

6.​    ​ចំណែក​ផ្លែ​ស្រការ​នាគ ជា​ផ្លែ​ឈើ​ដែល​អាច​ធ្វើឲ្យ​ក្រពះ និង​ពោះវៀន​របស់​អ្នកដំណើរ​ការ​មិន​ល្អ​។ ដូចនេះ អ្នក​មិន​គួរ​ពិសារ​ច្រើន​ឡើយ​៕

ប្រភព៖health

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ទ្វារកញ្ចក់ក្រុមហ៊ុនតម្លៃ ១ទ្រីលានដុល្លារ ពិតជាធំសម្បើម - 19/08/2018 10:31
  • Juventus វាយបកយកឈ្នះ Chievo នៅថ្ងៃប្រកួតដំបូងរបស់ Ronaldo - 19/08/2018 10:29
  • Chelsea បន្តកើប៣ពិន្ទុ ស្របពេល Arsenal បន្តបរាជ័យនៅលីគ - 19/08/2018 10:26
  • Messi ដាក់២គ្រាប់ឲ្យ Barca យក៣ពិន្ទុថ្ងៃបើកឆាក - 19/08/2018 09:09
  • ក្មេងម្នាក់ជនជាតិអូស្ត្រាលី ឡុកចូលបណ្តាញសុវត្ថិភាព របស់ក្រុម... - 18/08/2018 18:02
  • មន្ទីរបញ្ចកោណ៖ ចិន ទំនងជាកំពុងហ្វឹកហ្វឺន ពីរបៀបទម្លាក់គ្រាប់... - 18/08/2018 16:35
  • អតីតនាយករដ្ឋមន្ត្រីឥណ្ឌា Atal Behari Vajpayee ទទួលមរណភាពក្នុ... - 18/08/2018 16:32
  • ស្ត្រី២នាក់ រងការចោទថា ឃាតតករសម្លាប់បងប្រុសលោក គីម ជុងអ៊ុន ន... - 18/08/2018 16:28
  • Pereira ត្រូវបានជម្រើសជាតិ ប្រេស៊ីលកោះហៅ - 18/08/2018 16:25
  • រដ្ឋមួយនៅអាមេរិក ចាប់ផ្តើមដំណើរការសេវា ដឹកជញ្ជូនគ្រឿងទេស ដោយ... - 18/08/2018 16:22
  • X

    ads

    Top