ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

មនុស្សភាគច្រើន យល់ស្របថា មិនឲ្យមានការជក់បារី នៅក្នុងផ្ទះ និង ក្នុងរថយន្ត

ទីក្រុងអាត្លង់តា៖ មន្រ្តីខាងផ្នែកសុខភាព បាននិយាយថា យុវជនជនជាតិអាមេរិក៤ នាក់ នៅក្នុងចំនោម៥នាក់ បាននិយាយថា ពួកគេមិនអនុញ្ញាត ឲ្យមានការជក់បារី នៅក្នុងផ្ទះរបស់ពួកគេឡើយ ចំណែកឯយុវជន មួយចំនួនទៀតថា មិនគួរអនុញ្ញាត ឲ្យជក់បារី នៅក្នុងរថយន្តឡើយ។

លោកវេជ្ជបណ្ឌិត Dr. Tim McAfee ដែលជានាយកការិយាល័យ សុខភាព និងការជក់បារី នៅឯមជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺ បាននិយាយថា ការធ្វើការស្ទង់មតិ ចំពោះយុវជន ទៅលើបញ្ហានេះ ត្រូវបានចាត់ជាច្បាប់ សម្រាប់អនុញ្ញាត ឲ្យជក់បារីនៅកន្លែង ដែលគួរសម មួយក្រៅពីនៅក្នុង ផ្ទះ និង នៅក្នុងរថយន្ត។

ការសិក្សាដែលត្រូវបាន ចេញផ្សាយនៅក្នុងសៀវភៅ ទស្សនាវដ្តីការពារជំងឺ រុំារ៉ៃ បានរកឃើញថា យុវជនជាង ១១លានអ្នក ដែលមិនជក់បារី នៅតែបន្តទទួលឥទ្ធិពល នៃផ្សែងបារី នៅក្នុងផ្ទះរបស់ពួកគេ ចំណែកឯ១៧លាននាក់ទៀត នៅតែបន្តទទួលឥទ្ធិពល នៃផ្សែងបារី នៅក្នុងរថយន្ត របស់ពួកគេ។

លោកវេជ្ជបណ្ឌិត McAfee បាននិយាយថា “ពួកយើងធ្លាប់បានធ្វើកម្មវិធី ដ៏អស្ចារ្យមួយកាលពី ១៥ឆ្នាំមុន ដើម្បីការពារមនុស្ស ពីឥទ្ធិពលនៃផ្សែងបារី នៅតាមសាធារណៈ ។ ដោយឡែកវាកាន់តែប្រសើរ ថែមទៀតប្រសិនបើ មនុស្សទាំងអស់ មានការប្រុងប្រយ័ត្ន ដើម្បីកុំឲ្យមានផ្សែងបារី ចូលទៅក្នុងផ្ទះ និង រថយន្តរបស់ពួកគេ ដែលវាអាចនាំឲ្យ មានផលប៉ះពាល់ ដល់សុខភាពផ្លូវដង្ហើម យ៉ាងធ្ងន់ធ្ងរនាថ្ងៃអនាគត”៕
 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • រដ្ឋធានីរបស់ប្រ៊ុយណេ ជាប់ចំណាត់លេខ៣ផ្តល់ការ រស់នៅប្រកបដោយ ផា... - 20/08/2017 19:48
  • កូរ៉េខាងជើងថ្កោលទោស អាមេរិក ចំពោះសំណើឲ្យអាមេរិកឡាទីន ផ្ដាច់ទ... - 20/08/2017 18:48
  • កូរ៉េខាងជើង បន្ទោសទៅលើការរួមគ្នា ធ្វើសមយុទ្ធយោធារវាង កូរ៉េខា... - 20/08/2017 18:46
  • Jesse Rodriguez ផ្លាស់មកអង់គ្លេសភ្លាមបំបាក់ Arsenal ភ្លាមជួយ... - 20/08/2017 17:41
  • កងកម្លាំងអាកាសទ័ពជើងទឹកអាមេរិក ជោគជ័យក្នុងការបាញ់មីស៊ីល LRAS... - 20/08/2017 17:36
  • ពលរដ្ឋស៊ីរី នៅក្រុងអេឡេពប៉ូ នាំគ្នាថ្លែងអំណរគុណរុស្ស៊ី - 20/08/2017 16:43
  • អាស៊ានអាយុ៥០ឆ្នាំ៖ តើមានអ្វីកើតឡើងបន្ទាប់ទៀត? - 20/08/2017 15:48
  • មេបញ្ជាការជើងទឹក សហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក បំពេញទ... - 20/08/2017 15:46
  • រុស្ស៊ី និយាយថា សមយុទ្ធជាមួយឥណ្ឌា មិនមែនប្រឆាំងចិន - 20/08/2017 15:34
  • កីឡាបាល់ឱបឆ្នើមបំផុត របស់នូវែលសេឡង់ Colin Meads បានស្លាប់ក្ន... - 20/08/2017 15:31
  • Top