ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ធ្វើយ៉ាងណា បើអ្នកមានអាការៈ អស់កម្លាំង?

នៅក្នុងពិភពលោក ដ៏មមាញឹក មនុស្សភាគច្រើន ត្រូវធ្វើការហត់ពេញមួយថ្ងៃ ដែលនាំឲ្យពួកគេ មានការអស់កម្លាំងយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ មានកត្តាជាច្រើនទៀត ដែលនាំឲ្យអ្នកមានអារម្មណ៍ ហត់នឿយ ដោយក្នុងនោះរួមមាន ភាពស្មុគស្មាញ និងធ្វើការហួសកំនត់។ ប៉ុន្តែចូរអ្នកកុំបារម្ភ ពីព្រោះការផ្លាស់ប្តូរជីវិត រស់នៅប្រចាំថ្ងៃរបស់អ្នក នឹងជួយឲ្យអ្នកមានអារម្មណ៍ ល្អប្រសើរ បង្កើនថាមពល ក្នុងខ្លួនរបស់អ្នក និងកាត់បន្ថយ ការអស់កម្លាំងបាន។

១ ទទួលទានរបបអាហារ ណាដែលផ្តល់អត្ថប្រយោជន៍ ដល់សុខភាព ដើម្បីជួយផ្ទុកកំរិតថាមពល នៅក្នុងរាងកាយ ឲ្យបានពេញមួយថ្ងៃ។ អ្នកគួរតែទទួលទាន របបអាហារណា ដែរសម្បូរទៅដោយ បន្លែ ផ្លែឈើ គ្រាប់ធុញ្ញជាតិ និងអាហារ ដែលមានជាតិស្ករទាប ពីព្រោះអាហារ ដែលមានរសជាតិផ្អែមខ្លាំង អាចជួយឲ្យអ្នកមានកម្លាំង បានតែមួយភ្លែតប៉ុណ្ណោះ បន្ទាប់មកនឹងមាន អារម្មណ៍អស់កម្លាំង ជាងមុននៅពេលដែលថាមពល ត្រូវបានដុតបំផ្លាញអស់។

ជាមួយគ្នានេះ អ្នកគួរតែកាត់បន្ថយ ការទទួលទានជាតិកាហ្វេអ៊ីន ពីព្រោះកាហ្វេ និងទឹកសូដាផ្តល់ ថាមពលឲ្យរាងកាយ របស់អ្នកបានតែមួយពព្រិចភ្នែកដូចគ្នា។

២ ទទួលទានទឹក ឲ្យបានច្រើនជាប្រចាំថ្ងៃ ពីព្រោះការបាត់បង់ជាតិទឹក ក៏ជាមូលហេតុចំបង ធ្វើឲ្យអ្នកមានអារម្មណ៍ អស់កម្លាំងដែរ ។ ជៀសវាងការទទួលទានទឹកក្រូច ទឹកសូដា និងកាហ្វេ ។ ដូច្នេះហើយអ្នកគួរតែ ដាក់ទឹកនៅតាមខ្លួនជាប់ជានិច្ច។

៣ គេងឲ្យបាន៧ម៉ោង ក្នុងមួយយប់។ ព្យាយាមចូលគេង ឲ្យបានញឹកញាប់ជារៀងរាល់យប់ ទើបអ្នកមានអារម្មណ៍ថា គេងបានឆ្អែត។

៤ ហាត់ប្រាណជាប្រចាំ ដើម្បីធ្វើឲ្យរាងកាយមាំមួន។ អ្នកអាចទៅក្លឹបហាត់ប្រាណ ដើរនៅតាមសួនច្បារ ឬរត់តិចៗ ឬក៏លេងកីឡា ជាមួយមិត្តភក្តិរបស់អ្នក៕ 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ជប៉ុន នៅតែជាប្រទេសមួយ ស្ថិតក្នុងបញ្ជីគ្រប់គ្រង របស់អាមេរិក ស... - 18/10/2017 18:51
  • កូរ៉េខាងជើង អបអរប្រទេសចិន មុនសមាជបក្សកុម្មុយនិស្ត  - 18/10/2017 18:31
  • អតិថិជនដំបូង​ មកពីខេត្តព្រះសីហនុ ឈ្នះរង្វាន់ធំ ពីឆ្នោតកោសមហា... - 18/10/2017 17:29
  • កូរ៉េខាងជើង លោក ត្រាំ បង្កើនការដាក់សម្ពាធលើកូរ៉េខាងជើង ព្រោះ... - 18/10/2017 17:21
  • Southamptonចង់បាន Paco Alcacerពី Barcelonaប៉ុន្តែLilleក៏ចង់ប... - 18/10/2017 17:16
  • ប្រធានាធិបតីចិន នឹងបើកសមាជបក្សកុម្មុយនិស្ត ទំនងជានឹងបង្ហាញផែ... - 18/10/2017 17:00
  • កិច្ចព្រមព្រៀង ទិញយកយន្ដហោះ របស់អ៊ីរ៉ង់ នឹងត្រូវគំរាមកំហែង ដ... - 18/10/2017 16:35
  • សកម្មភាណហាត់ប្រាណ ២របៀប ដ៏គ្មានប្រសិទ្ធភាព ដែលអ្នកមិនគួរអនុវ... - 18/10/2017 16:17
  • ក្រសួងការបរទេសអាមេរិក អនុម័តកិច្ចព្រមព្រៀងលក់រថក្រោះ M1A1 ឲ្... - 18/10/2017 16:15
  • សហដ្ឋអាមេរិក ពិចារណាលក់យន្តហោះចម្បាំង F-16 ឲ្យក្រិក  - 18/10/2017 15:52
  • Top