ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

​ធ្លាប់​ឆ្ងល់​អត់ ហេតុអ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ​ឧស្សាហ៍​ភ្ញាក់​កណ្តាល​យប់​ម្ល៉េះ?

​ការ​ដែល​មាន​ផ្ទៃពោះ​មិនមែន​ជា​រឿង​មួយ​ស្រួល​ឡើយ​។ ជាមួយ​នឹង​ភាព​តានតឹង​ខាង​រាងកាយ និង​ផ្លូវចិត្ត​ដែល​អ្នក​ត្រូវ​ឆ្លងកាត់ គឺ​ទាមទារ​ឲ្យមាន​ការសម្រាក​ច្រើនណាស់​។ អ្នក​អាច​នឹង​មាន​មាន​អារម្មណ៍​ថា គេង​មិនបាន​គ្រប់គ្រាន់​ក្រោយពី​មានកូន ប៉ុន្តែ​ការ​ដែល​គេង​ឲ្យ​គ្រប់គ្រាន់​វិញ​អាចជា​រឿង​ពិបាក​មួយ​ដែល​អ្នក​ត្រូវ​រំពឹង​ទុក​ឲ្យ​ហើយ​។ នៅពេល​ផ្ទៃពោះ​កាន់តែ​វិវត្តន៍​ទៅមុខ អ្នកនឹង​ដឹងថា អ្នក​មិន​អាច​ទទួលបាន​នូវ​អ្វី​ដែល​អ្នកត្រូវការ​បំផុត​គ្រប់គ្រាន់​ឡើយ​។ ការ​គេង​ដែល​ពិបាក​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​ក្នុង​ពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​ដល់​ពេល​ស្ថិត​ក្នុង​ត្រីមាស​ទី​៣​វិញ វា​ក៏​ជា​ពេលវេលា​ដែល​ពិបាក​បំផុត​ដែរ​។​

​ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយ​ចំនួន ដែល​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ឧស្សាហ៍​ភ្ញាក់​ពី​គេង​នៅ​កណ្តាល​យប់​ជា​ញឹកញាប់​៖

ចេះ​តែ​ចង់​នោម​បន្ទាន់​ជាប់​
​នៅ​ពេល​អ្នក​មាន​ផ្ទៃពោះ តម្រងនោម​នឹង​ធ្វើការ​កាន់តែច្រើន ហើយ​ក្នុងនោះ​វា​ត្រូវការ​ច្រោះ​ឈាម​ច្រើនជាង ៥០​ភាគរយ​ឯណោះ ដែល​ជាហេតុ​នាំឲ្យ​មាន​ទឹកនោម​ច្រើន​។ ករណី​នេះ​នឹង​កើតឡើង​កាន់តែ​ច្រើន​ក្នុង​ត្រីមាស​ទី​៣​។

ក្រហាយ​ដើមទ្រូង​
​ក្នុងពេល​មាន​ផ្ទៃពោះ រាងកាយ​នឹង​ផលិត​អ័រម៉ូន​ប្រូជេ​ស្តេ​រ៉ូន​កាន់តែ​ច្រើន​ដែល​ជា​ហេតុ​ធ្វើឲ្យ​សាច់ដុំ​ធូ ហើយ​វា​ក៏​បណ្តាល​ឲ្យ​សាច់ដុំ​នៅ​លើក​ក្រពះ​ធូរ​ផងដែរ​។ ហេតុដូច្នេះ​ហើយ​ទើប​ងាយ​ធ្វើឲ្យ​ច្រាល​អាហារ​ចេញទៅ​បំពង់​ក​វិញ និង​បង្ក​ជាការ​ក្រហាយ​ដើម​ទ្រូ​វ​ទៅ​។

ចលនា​របស់​កូន​ក្នុង​ផ្ទៃ​
​ការ​គេង​លក់​អាច​ក្លាយទៅជា​រឿង​មួយ​ពិបាក​នៅ​ពេល​អ្នក​កំពុងតែ​ពរ​ពោះ​កូន​ដែល​មាន​ភាព​សកម្ម ព្រោះ​គេ​ត្រូវ​ធ្វើការ​ក្នុង​ពោះ​ពេញ​មួយ​យប់​។ ករណី​បែប​នេះ​ដូចជា​គ្មាន​អ្វី​ត្រូវ​ធ្វើ​ឡើយ តែ​ត្រូវ​សប្បាយចិត្ត​វិញ ព្រោះ​ពួកគេ​កំពុងតែ​មាន​សុខភាព​ល្អ​ហើយ​។

រមួល​ក្រពើ​
​ការ​រមួលក្រពើ​គឺជា​បញ្ហា​មួយ​ដែល​មិន​ចង់​ជួបប្រទះ​ឡើយ ប៉ុន្តែ​វា​កើតមាន​ជា​ញឹកញាប់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដោយសារតែ​ទារក​សង្កត់​ទៅលើ​សរសៃ​ប្រសាទ និង​បន្ថយ​របត់​ឈាម​ទៅ​ជើង​។ ករណី​បែប​នេះ​ងាយ​នឹង​កើតមាន​ណាស់​នៅពេល​យប់ ដែល​វា​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​ស្ត្រី​ភ្ញាក់​កណ្តាលយប់​។

មិន​អាច​រក​ទំនុក​គេ​ងឲ្យស្រួល​
​វា​គឺជា​រឿង​ពិបាក​មួយ​ដែល​ស្ត្រី​ត្រូវការ​រក​ទំនុក​គេង​ឲ្យបាន​ស្រួល​នៅពេលពោះ​កាន់តែ​ធំ​។ ដល់​ពេល​រក​បាន និង​គេង​លក់​ហើយ តែ​ពេល​រើ​បន្តិច​ក៏​អាច​ធ្វើឲ្យ​អ្នក​ភ្ញាក់​បានដែរ​។

ស្ត្រេ​ស​
​ការ​គិត​អំពី​ការ​សម្រាល និង​ការលំបាក​ជាច្រើន​ដែល​អ្នក​គួរ​នឹង​ប្រឈម​មុខ​ធ្វើជា​ម្តាយ​គេ​នោះ​គឺ​តែងតែ​កើតឡើង​ក្នុង​ចិត្ត​អ្នក​ជានិច្ច​។ វា​គឺជា​អ្វី​ដែល​ត្រូវ​បារម្ភ​ខ្លាំង​ផងដែរ​។ ដូច្នេះ​គ្រប់​ពេល​អ្នក​មាន​អារម្មណ៍​តក់ស្លុត ចូរ​ដកដង្ហើម​ជ្រៅៗ បន្ធូរ​អារម្មណ៍ ស្តាប់​ចម្រៀង ឬ​អាន​សៀវភៅ​។

ការ​ហាត់ប្រាណ ឬ​ហាត់​ក្បាច់​យូ​ហ្គា​ជា​ទៀងទាត់​នឹង​ជួយ​ឲ្យ​អ្នកគេង​កាន់តែល​ក់​ស្រួល​នៅពេល​យប់​។ ចូរ​ចៀសវាង​ការ​គេង​ជាប់​រហូត​នៅលើ​គ្រែ តែ​ត្រូវធ្វើ​ចលនា​ឲ្យបាន​ច្រើន​តាម​តែ​អាច​ធ្វើបាន​។ ចូរ​ប្រាប់​ប្តី ឬ​ស្នើរ​ឲ្យ​គាត់​ជួយ​ម៉ាស្សា​ឲ្យ​អ្នកផង​ទៅ​។ វា​នឹង​ជួយ​បន្ធូរ​ដល់​រាងកាយ និង​បំបាត់​ការឈឺចាប់​ដែល​អ្នក​មាន​ផង​ដែរ​៕

ប្រភព៖health

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ការភ័យខ្លាចយ៉ាងធ្ងន់ធ្ងរ៖ Uber កំពុងសំឡឹងមើលទីផ្សារ ដ៏ធំនៅប្... - 18/12/2017 10:20
  • ង៉ែត រដ្ឋា និង សៅ វណ្ណាប្រជែងបាន កៅអីសម្រាប់ វគ្គពាក់កណ្ដាលផ... - 18/12/2017 10:14
  • ចាន់នីកា ទោះល្បីស​ម្រា​ប់ ​​​ប្ល​​ង់​សិ​ច​​ស៊ី​ ​ឬ​ អា​​ស​​... - 18/12/2017 10:06
  • ក្រុមបាល់ទាត់ យុវជនព្រែកតាកូវ លើកពានរង្វាន់ SCT League 2017-... - 18/12/2017 09:56
  • Rolling FC ឈ្នះជើងឯក ខណៈ Home Sport FC ជាប់ជើងឯករង នៅមណ្ឌលភ្... - 18/12/2017 09:44
  • ការចាក់​ម្ជុរ​វិទ្យាសាស្ត្រ ​អាច​ឆ្លង​ជំងឺ​ដែរ​ទេ ​? - 18/12/2017 09:41
  • ស្អែកជាថ្ងៃគម្រប់ខួបទី៧ឆ្នាំ នៃការស្លាប់របស់មេដឹកនាំ កូរ៉េខា... - 18/12/2017 09:19
  • ក្រុមហ៊ុន Raytheon ចុះកុងត្រាផ្គត់ផ្គង ប្រព័ន្ធមីស៊ីលប្រឆាំង... - 18/12/2017 09:16
  • GM នឹងបន្ថែមមុខងារ សម្រាប់ការបញ្ជាទិញកាហ្វេ Starbuck ពេលអ្នក... - 18/12/2017 09:14
  • របាំង​ការពារ​ពន្លឺ ​អាច​ជួយ​ការពារ​ខួរក្បាល​ របស់​អ្នកជំងឺ​ដ... - 18/12/2017 09:11
  • Top