ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ក្រូចឆ្មារ ជាអ្នកសម្អាត យ៉ាងមានប្រសិទ្ធភាព

ក្រូចឆ្មា មិនត្រឹមតែមានក្លិនក្រអូប ស្រស់ថ្លាធ្វើឲ្យអ្នក មានអារម្មណ៍ រវៀសរវ៉ៃប៉ុណ្ណោះទេ ថែមទាំងមាន ជាតិអាស៊ីតដែលអាច ជួយកម្ចាត់មេរោគ បាក់តេរី បានយ៉ាងមានប្រសិទ្ធភាព ថែមទៀតផង។

ហេតុដូចនេះ ទើបមានផលិតផល ធ្វើការសម្អាតជាច្រើន ដែលធ្វើពីក្រូចឆ្មារ។ ក៏ប៉ុន្តែ អ្នកក៏អាចប្រើក្រុចឆ្មារស្រស់ ដើម្បីមកធ្វើការសម្អាត់ ដោយផ្ទាល់ផងដែរ។

១. សម្អាតឆ្នាំងស្ពាន់៖ ស្នាមប្រឡាក់លើឆ្នាំ ថាសដែលធ្វើអំពីស្ពាន់ អាចកម្ចាត់បានយ៉ាងងាយ ដោយគ្រាប់តែពុះក្រុចឆ្មារ ជាពីរចំហៀង រួចយកទៅជ្រលក់ក្នុងអំបិល ហើយប្រើវាត្រដុសជូត ធ្វើការសម្អាតពីលើគ្រឿង ប្រើប្រាស់ធ្វើអំពីស្ពាន់ នោះជាការស្រេច។

២. លាយជាមួយទឹកខ្មេះ៖ ទឹកខ្មេះជាភាគផ្សំ ដ៏សមស្របសម្រាប់ ធ្វើការសម្អាត ប៉ុន្តែមនុស្សមួយចំនួន មិនចូលចិត្តក្លិនរបស់វានោះទេ។ ហេតុដូចនេះ អ្នកអាចបន្ថែម ក្រូចឆ្មារបន្តិចនៅក្នុងទឹកខ្មេះ ដើម្បីមានក្លិនប្រសើរឡើង ក៏ដូចបង្កើនប្រសិទ្ធភាព នៅក្នុងការសម្អាត។

៣. ដុសខាត់គ្រឿងឈើសង្ហារឹម៖ បន្តក់ទឹកក្រូចឆ្មារ ពីលើស្នាមប្រឡាក់ លើគ្រឿងសង្ហារឹមឈើ ទុកចោលប្រហែល២ ទៅ ៣នាទី ហើយប្រើប្រាស់សូដ្យូមប៊ីកាបូណាត ជូតបន្តទៀត នោះស្នាមប្រឡាក់នឹងជ្រះបាត់ ប៉ុន្តែមិនត្រូវទុកក្រូចឆ្មារ យូរពេកនោះទេ ព្រោះវាអាច កាត់គ្រឿងឈើបាន។

៤. បំពង់បង្ហូរទឹក៖ លាយទឹកក្រូចឆ្មារ បន្តិចទៅក្នុងទឹកក្តៅ រួចចាក់ទៅក្នុងបំពង់បង្ហូរទឹក ដើម្បីមានក្លិន ប្រើឡើងជាងមុន។

៥. ដុសសម្អាត់សំលៀកបំពាក់៖ ទឹកក្រូចឆ្មារ ជាសារធាតុកម្ចាត់ ពណ៌តាមធម្មជាតិ។ អ្នកអាចប្រើប្រាស់ក្រូចឆ្មារ ត្រដុសពីលើស្នាមប្រឡាក់ សំលៀកបំពាក់ពណ៌ស រួចហាលទុកចោកក្រោមកម្តៅ ថ្ងៃឲ្យស្ងួតនោះស្នាមប្រឡាក់ នឹងបាត់ទៅវិញ ជាក់ជាមិនខាន៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ជប៉ុន នៅតែជាប្រទេសមួយ ស្ថិតក្នុងបញ្ជីគ្រប់គ្រង របស់អាមេរិក ស... - 18/10/2017 18:51
  • កូរ៉េខាងជើង អបអរប្រទេសចិន មុនសមាជបក្សកុម្មុយនិស្ត  - 18/10/2017 18:31
  • អតិថិជនដំបូង​ មកពីខេត្តព្រះសីហនុ ឈ្នះរង្វាន់ធំ ពីឆ្នោតកោសមហា... - 18/10/2017 17:29
  • កូរ៉េខាងជើង លោក ត្រាំ បង្កើនការដាក់សម្ពាធលើកូរ៉េខាងជើង ព្រោះ... - 18/10/2017 17:21
  • Southamptonចង់បាន Paco Alcacerពី Barcelonaប៉ុន្តែLilleក៏ចង់ប... - 18/10/2017 17:16
  • ប្រធានាធិបតីចិន នឹងបើកសមាជបក្សកុម្មុយនិស្ត ទំនងជានឹងបង្ហាញផែ... - 18/10/2017 17:00
  • កិច្ចព្រមព្រៀង ទិញយកយន្ដហោះ របស់អ៊ីរ៉ង់ នឹងត្រូវគំរាមកំហែង ដ... - 18/10/2017 16:35
  • សកម្មភាណហាត់ប្រាណ ២របៀប ដ៏គ្មានប្រសិទ្ធភាព ដែលអ្នកមិនគួរអនុវ... - 18/10/2017 16:17
  • ក្រសួងការបរទេសអាមេរិក អនុម័តកិច្ចព្រមព្រៀងលក់រថក្រោះ M1A1 ឲ្... - 18/10/2017 16:15
  • សហដ្ឋអាមេរិក ពិចារណាលក់យន្តហោះចម្បាំង F-16 ឲ្យក្រិក  - 18/10/2017 15:52
  • Top