ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ស្ត្រីជនជាតិឥណ្ឌាជាប់ឯកទក្តកម្ម មានថង់ប្រមាត់ វែងបំផុតលើលោក និងធំជាងធម្មតា ដល់ទៅ៥ដង

ឥណ្ឌា ៖ ប្រភពព័ត៌មានដែលបានចេញផ្សាយ ដោយគេហទំព័រ របស់ The Mirror កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសាម្សិលមិញ​ បានឲ្យដឹងថា ថង់ប្រមាត់របស់ស្ត្រីម្នាក់ ដែលត្រូវបានក្រុមគ្រូពេទ្យវះកាត់ចេញ កាលពីពេលកន្លងមកនោះ បានជាប់ឈ្មោះ នៅក្នុងបញ្ជីឯកទក្តកម្មពិភពលោក ដោយវាមានទំហំ និងប្រវែងធំបំផុតលើលោក។

នាង Suman Rao អាយុ៤៦ឆ្នាំ បានធ្វើដំណើរ យ៉ាងប្រញាប់ប្រញាល់ ទៅកាន់មន្ទីរពេទ្យ ដោយសារតែ ការឈឺចាប់យ៉ាងខ្លាំង ក្នុងក្រពះរបស់នាង។ ជាលទ្ធផល ក្រុមគ្រូពេទ្យបានសម្រេចចិត្ត វះកាត់យកថង់ប្រមាត់របស់នាង ចេញប៉ុន្តែជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដោយសារតែ ថង់ក្រពះរបស់ស្ត្រីរូបនេះ មានប្រវែងរហូតទៅដល់ ៣០សង់ទីម៉ែត្រ វែងជាងថង់ប្រមាត់ធម្មតា ដល់ទៅ៥ដង ដែលមានប្រវែងតែត្រឹម ៦ឬ៧សង់ទីម៉ែត្រ ប៉ុណ្ណោះ។

គួរឲ្យដឹងទៀតថា ការវះកាត់ដែលត្រូវបានធ្វើឡើង តាំងតែពីខែសីហាឆ្នាំទៅ បានធ្វើឡើងយ៉ាងជោគជ័យ ហើយមកទល់ពេលនេះ នាងបានសម្រាកព្យាបាល និងមានអាការៈធូរស្រាល ឡើងវិញហើយដែរ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • បញ្ញា សិទ្ធិ ​បកស្រាយការចោទថាមាន​ទំនាក់​ទំនង​ស្នេហ៍​ជាមួយ សា... - 20/10/2017 18:50
  • Brad Pitt កំពុងតាមស្រលាញ់ នារីវ័យក្មេងម្នាក់មុខ ស្រដៀង Angel... - 20/10/2017 18:11
  • លេចឬព័ត៌មានថា សណ្ឋាគារធំបំផុតនៅកូរ៉េខាង ដែលទុកចោលជាង៣០ឆ្នាំ... - 20/10/2017 16:45
  • ទីភ្នាក់ងារអវកាសរបស់ជប៉ុន បានរកឃើញរូងថ្មចម្ងាយ ៥០ គីឡូម៉ែត្រ... - 20/10/2017 16:41
  • ការសិក្សា៖ជនជាតិអាមេរិក ៣ លាននាក់កាន់កាំភ្លើងជារៀងរាល់ថ្ងៃ - 20/10/2017 16:37
  • ដឹងរឿងពិត! Mbappe ចង់លេងជាមួយ Messi នៅ Barca - 20/10/2017 16:33
  • ផ្ទាំងគំនូរមិនគួរឲ្យជឿ៖ អាត្លាសបានបង្ហាញ ឲ្យឃើញផ្ទាំងគំនូរ ប... - 20/10/2017 16:21
  • Watford ប្រវត្តិទៅដល់ទឹកដី Chelsea គិតចាប់តាំងពីឆ្នាំ១៩៨៦ មិ... - 20/10/2017 16:19
  • Google អនុញ្ញាតឲ្យអតិថិជន ចូលទៅកាន់ទីអវកាស ជាមួយផែនទីរបស់ខ្... - 20/10/2017 15:21
  • កំសត់ណាស់! ពេលស្វាចំណាស់អាយុ៥៩ឆ្នាំ ជិតស្លាប់ជួបគ្នាជាមួយនឹង... - 20/10/2017 15:18
  • Top