ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

អា​ការៈដែល ​បញ្ជាក់ថា អ្នក​ទំនងជា​មាន ​ជំងឺមហារីក​ពងស្វាស ដែល​មិន​ ហ៊ាន​ប្រាប់​ពេទ្យ

​នៅពេល​យើង​និយាយ​ដល់​ជំងឺមហារីក​ពងស្វាស យើង​គួរតែ​និយាយ​យ៉ាង​ណា​ឲ្យចំៗ​តែម្តងទៅ ទោះបីជា​វា​ស្តាប់​ទៅ​ទំនងជា​មាន​ភាព​អៀនខ្មាស់​ខ្លាំង​ក៏ដោយ​។ អាការៈ​ដំបូង​គេ​នៃ​ជំងឺ​មហារីកក្រពេញ​ពងស្វាស​គឺ​ការប្រែប្រួល​របស់​ទំហំ ឬ​រូបរាង​របស់​ពងស្វាស​ម្ខាង ឬ​ទាំង​សងខាង​។ ករណី​ខ្លះ​ក៏​មិន​មាន​បង្ក​ជា​ការឈឺចាប់​អ្វី​ដែរ​។
​គ្រូពេទ្យ​ភាគច្រើន​បាន​ណែនាំ​ថា បុរស​អាយុ​ចាប់ពី ១៥ ទៅ​៤០​ឆ្នាំ​គួរតែ​មាន​ការពិនិត្យ​ពងស្វាស​ដោយ​ខ្លួនឯង​ជា​ទៀងទាត់ ព្រោះ​វា​អាច​ជួយ​ឲ្យ​ពួក​គេ​រកឃើញ​នូវ​អាការៈ​ភ្លាមៗ​ដែល​បញ្ជាក់​ថា​ពងស្វាស​មាន​បញ្ហា ជាពិសេស​ជំងឺមហារីក​ពងស្វាស​តែម្តង​។
អាការៈ​ញឹកញាប់​នៃ​ជំងឺមហារីក​ពងស្វាស​៖
•​    ​មាន​ដុំ ឬ​ហើម​ក្នុង​ពងស្វាស​ម្ខាង ឬ​ទាំង​សងខាង​។ អ្នក​ប្រហែលជា​ឈឺ ឬ​មិន​ឈឺចាប់​ក្នុង​ពងស្វាស ឬ​ថង់​ពងស្វាស​។​
•​    ​មាន​អារម្មណ៍​ថា​ធ្ងន់ៗ​ក្នុង​ថង់​ពងស្វាស​
•​    ​ឈឺចាប់​ធ្ងន់ធ្ងរ ឬ​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​ក្នុង​ពោះ​ផ្នែក​ខាងក្រោម ឬ​គ្រលាន​
•​    ​សុដន់​លូត​ធំ ឬ​ឈឺ​
•​    ​ឆាប់​ពេញវ័យ ដោយសារ​តែ​កោសិកា​ដុំ​សាច់​បង្កើតជា​អ័រម៉ូន​ភេទ​ប្រុស​ច្រើន​។
​ចូរ​ចាំ​ថា វា​គឺជា​រឿង​ធម្មតា​ទេ ដែល​ពងស្វាស​ម្ខាង​ធំ​ជាង​ម្ខាង​ទៀត​បន្តិចបន្តួច ហើយ​ទាប​ជាង​ម្ខាង​ទៀត​។
អាការៈ​ជំងឺ​មហារីកព​ង​ស្វាស​ដំណាក់កាល​ធ្ងន់ធ្ងរ​៖
•​    ​ឈឺចាប់​ខ្លាំង​ក្នុង​ពោះ​ផ្នែក​ខាងក្រោម​
•​    ​អស់កម្លាំង បែកញើស​គ្មាន​មូលហេតុ ក្តៅខ្លួន ឬ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​ទាំងអស់​តែម្តង​
•​    ​ពិបាក​ដកដង្ហើម ក្អក ឬ​ឈឺទ្រូង
•​    ​ឈឺក្បាល ឬ​វង្វេងវង្វាន់​
•​    ​ឈឺ​ក្នុង​ពោះ​៕

ប្រភព៖health

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Atlas មនុស្សយន្តរូបរាងជាមនុស្ស បន្ថែមសមត្ថភាព កាន់តែអស្ចារ្យ... - 20/11/2017 18:45
  • វិរៈបុរសបាល់ទាត់អេហ្ស៊ីប អះអាងថា Salah អាចនឹងទៅ Real Madrid - 20/11/2017 18:42
  • សម្តេច​កត្តិ​ព្រឹទ្ធ​បណ្ឌិ​ត​ ប្រធាន​កាក​បា​ទ ក្រហ​មកម្ពុ​ជា... - 20/11/2017 18:32
  • ចុម! Ronaldo អត់ត្រូវគ្នាជាមួយលោក Zidane និងកីឡាករបីនាក់ទៀតហ... - 20/11/2017 16:47
  • បុរសម្នាក់អះអាងខ្លួន ថាជាអ្នកធ្វើដំំណើរ ឆ្លងពេលវេលាពីឆ្នាំ២០... - 20/11/2017 16:08
  • Coleman ក្លាយជាគ្រូបង្វឹកផ្លូវការក្លឹប Sunderland ក្នុងកុងត្... - 20/11/2017 16:05
  • ក្រុមហ៊ុនអចលនទ្រព្យ ឆៃលីន ស៊ា ប្រកាសលក់ដី នៅក្រុងកំពង់ឆ្នាំង... - 20/11/2017 15:28
  • ឧត្តមសេនីយ៍​ នុយក្លេអ៊ែអាមេរិក និយាយថា នឹងប្រឆាំងបទបញ្ជាវាយប... - 20/11/2017 15:26
  • Dimitrov ផ្តួល Goffin ដណ្តើមពានរង្វាន់ ATP Finals នៅវគ្គផ្តា... - 20/11/2017 15:19
  • វិធីកាត់បន្ថយ ការឡើងទំងន់ ដែលអ្នកត្រូវដឹងជាចាំបាច់ - 20/11/2017 15:11
  • Top