ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

គម្លាត​នៃ​ការ​មាន​ផ្ទៃពោះ​ញឹក​ពេក អាច​បណ្តាល​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ​

ការ​មាន​ផ្ទៃពោះ និង​ស្វាគមន៍​ចំពោះ​សមាជិក​ថ្មី​ក្នុង​គ្រួសារ​គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​រីករាយ​ណាស់​សម្រាប់​សមាជិក​គ្រួសា​រ​នី​មួយៗ ជាពិសេស​ចាស់ៗ​តែម្តង​

យ៉ាងណាមិញ បើសិន​ជា​គម្លាត​នៃ​ការ​មាន​ផ្ទៃពោះ​ពី​មួយ​ទៅ​មួយ​ទៀត មាន​រយៈពេល​ខ្លី​ពេក វា​អាច​នឹង​ធ្វើឲ្យ​ទារ​កកើត​មិន​គ្រប់​ខែ​បាន ព្រោះ​រាងកាយ​ត្រូវការ​ពេលវេលា​យូរ​បន្តិច​ទើប​ជាសះស្បើយ​ពី​ការ​សម្រាលកូន​ដំបូង​។

បើសិនជា​ការ​រងចាំរ​បស់​អ្នក​កាន់តែ​ខ្លី ការ​ប្រឈម​នឹង​សម្រាលកូន​មិន​គ្រប់​ខែ​កាន់តែ​ខ្ពស់​។
​នៅ​ពេល​អ្នក​មាន​កូន រាងកាយ​បាន​បាត់បង់​ជីវជាតិ​ពី​ក្នុង​ខ្លួន​ច្រើន​។ ដូច្នេះ​វា​ត្រូវការ​ពេលវេលា​យូរ​ដើម្បី​ទទួលបាន​ជីវជាតិ ប្រូតេអ៊ីន វីតាមីន និង​អ្វីៗ​ផ្សេងៗ​ជាច្រើន​ទៀត​គ្រប់គ្រាន់​ឡើងវិញ​។ ដល់​ពេល​វា​ទទួល​បាន​ពេញលេញ​ហើយ​ទើប​រាងកាយ​មានការ​ទ្រទ្រង់​គ្រប់គ្រាន់​ដើម្បី​រក្សា​ទុក​កូន​មួយទៀត​ក្នុង​ពោះ​។ហេតុដូច្នេះ​ហើយ​ទើប​អ្នកត្រូវការ​ផ្តោត​សំខាន់​ទៅលើ​អាហារ​ដែល​ត្រូវ​ញ៉ាំ​ដើម្បី​ទទួលបាន​ជីវជាតិ​ឡើងវិញ​ក្រោយ​ពី​សម្រាលកូន​រួច​។

​ចំពោះ​ទ្វារមាស​វិញ​ក៏​ត្រូវការ​ពេលវេលា​ដើម្បី​សម្រាក​ដែរ​។ ចូរ​ចាំ​ថា សរីរាង្គ​មួយ​នេះ​ត្រូវ​ឆ្លងកាត់​ភាព​តានតឹង​ច្រើន​ខ្លាំងណាស់​។ តុល្យភាព​បាក់តេរី​ក្នុង​សរីរាង្គ​នេះ​ក៏​ត្រូវ​ឲ្យមាន​ឡើងវិញ​ដែរ ជាពិសេស​បើសិនជា​អ្នក​ធ្លាប់​មាន​ការបង្ក​រោគ​នៅ​ទ្វារមាស​តែម្តង​។

​បើសិនជា​អ្នក​ចង់​បាន​កូន​មួយទៀត យក​ល្អ​គួរតែ​រងចាំ​យ៉ាងហោចណាស់ ១៨​ខែ​ដែរ​។ ពេលវេលា​ប៉ុណ្ណឹង​គឺ​គ្រប់គ្រាន់​ឲ្យ​រាងកាយ​ជា​សះស្បើយ​ហើយ​។ ចូរ​ចាំ​ថា ការផ្គត់ផ្គង់​ជីវជាតិ​ដល់​រាងកាយ​គឺជា​កត្តា​ដ៏​សំខាន់​បំផុត​ដើម្បី​ទទួល​បាន​កូន​ដែល​មាន​សុខភាព​ល្អ និង​ចៀសផុត​ពី​ការ​សម្រាល​មិន​គ្រប់​ខែ​៕

ប្រភពពី៖ www.health.com.kh

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Atlas មនុស្សយន្តរូបរាងជាមនុស្ស បន្ថែមសមត្ថភាព កាន់តែអស្ចារ្យ... - 20/11/2017 18:45
  • វិរៈបុរសបាល់ទាត់អេហ្ស៊ីប អះអាងថា Salah អាចនឹងទៅ Real Madrid - 20/11/2017 18:42
  • សម្តេច​កត្តិ​ព្រឹទ្ធ​បណ្ឌិ​ត​ ប្រធាន​កាក​បា​ទ ក្រហ​មកម្ពុ​ជា... - 20/11/2017 18:32
  • ចុម! Ronaldo អត់ត្រូវគ្នាជាមួយលោក Zidane និងកីឡាករបីនាក់ទៀតហ... - 20/11/2017 16:47
  • បុរសម្នាក់អះអាងខ្លួន ថាជាអ្នកធ្វើដំំណើរ ឆ្លងពេលវេលាពីឆ្នាំ២០... - 20/11/2017 16:08
  • Coleman ក្លាយជាគ្រូបង្វឹកផ្លូវការក្លឹប Sunderland ក្នុងកុងត្... - 20/11/2017 16:05
  • ក្រុមហ៊ុនអចលនទ្រព្យ ឆៃលីន ស៊ា ប្រកាសលក់ដី នៅក្រុងកំពង់ឆ្នាំង... - 20/11/2017 15:28
  • ឧត្តមសេនីយ៍​ នុយក្លេអ៊ែអាមេរិក និយាយថា នឹងប្រឆាំងបទបញ្ជាវាយប... - 20/11/2017 15:26
  • Dimitrov ផ្តួល Goffin ដណ្តើមពានរង្វាន់ ATP Finals នៅវគ្គផ្តា... - 20/11/2017 15:19
  • វិធីកាត់បន្ថយ ការឡើងទំងន់ ដែលអ្នកត្រូវដឹងជាចាំបាច់ - 20/11/2017 15:11
  • Top