ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

កំពូលតារារ៉េប Cardi B ប្រកាសថាចែកផ្លូវគ្នា ជាមួយ Offset ហើយ

អាមេរិក: រាជនីចម្រៀងរ៉េប Cardi B ដែលរៀបការស្ងាត់ៗ ជាមួយតារារ៉េប Offset កាលពីដើមឆ្នាំនេះបានប្រកាស ប្រាប់អ្នកគាំទ្រថាពួកគេ បែកគ្នាហើយ ។ 

ព័ត៌មានពី Aceshowbiz បានអោយដឹងនៅថ្ងៃទី៥ ខែធ្នូនេះថា តារាចម្រៀងរ៉េប វ័យ២៦ឆ្នាំ Cardi B បានបង្ហោះវីដេអូក្នុង Instagram ប្រកាសដំណឹងគួរអោយភ្ញាក់ផ្អើល ប្រាប់អ្នកគាំទ្រថានាងនិងស្វាមី Offset បានចែកផ្លូវគ្នាហើយ ខណ:កូនស្រីរបស់ពួកគេបាន អាយុជាង៤ខែ ។

ក្នុងវីដេអូនោះCardi B បាននិយាយថា“ ខ្ញុតែងព្យាយាមធ្វើអោយគ្រប់យ៉ាងបានប្រសើរ ព្រោះគេជាឪពុករបស់កូនខ្ញុំ ជាមិត្តល្អ និងជាដៃគូជំនួញដ៏ល្អរបស់ខ្ញុំ កន្លងមកពួកយើងស្រលាញ់គ្នាណាស់ ប៉ុន្តែរឿងល្អនៅមិនបានយូរ ហើយពេលនេះយើងបែកគ្នាហើយ រឿងនេះមិនមែនជាកំហុសរបស់អ្នកណាម្នាក់ឡើយ ខ្ញុំនៅតែស្រលាញ់ Offset ព្រោះគាត់ជាឪពុកកូនស្រីរបស់ខ្ញុំ ” ។ 

Offset វ័យ២៦ឆ្នាំនិង Cardi B បានស្រលាញ់គ្នាកាលពីឆ្នាំ២០១៧ ក្រោយសហការបទចម្រៀង “ Lick” ហើយអ្នកទាំង២បានរៀបការស្ងាត់ៗកាលពីខែកញ្ញាឆ្នាំនេះ និងស្វាគមន៍កូនស្រីដំបូង Kulture  នៅខែកក្កដាគឺនាងទើបបានអាយុ៤ខែប៉ុនណោះ ៕ ទូច សុខលីដា

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • កាណាដា កំពុងស្វែងរកផ្លូវចាកចេញ​ ពីកិច្ចព្រមព្រៀង លក់អាវុធឲ្យ... - 17/12/2018 20:26
  • កូរ៉េខាងជើង​ ព្រមានថាទណ្ឌកម្មអាមេរិក​ កំពុងបិទផ្លូវឆ្ពោះទៅរក... - 17/12/2018 20:24
  • តារាវិទូនិយាយថា ថ្មអវកាសបៃតងហោះជិតបំផុតរបស់ខ្លួន ខណៈយើងងអាចម... - 17/12/2018 16:48
  • Tumblr វិលមកលើ App Store បន្ទាប់ការដាក់បម្រាមលើមាតិកាដ៏ចម្រូ... - 17/12/2018 16:21
  • កូរ៉េខាងជើងទិះតៀនអាមេរិកនៅក្រោយទណ្ឌកម្មថ្មីប្រឆាំងទៅនឹងមន្ត្... - 17/12/2018 16:16
  • ពន្លឺព្រះអាទិត្យ! ណាសាចាប់រូបភាព ជិតបំផុត នៃព្រះអាទិត្យដោយ ប... - 17/12/2018 15:55
  • Nissan កំពុងស៊ើបអង្កេតលោក Ghosn លើមូលនិធិ CEO Reserve នៅហូឡង... - 17/12/2018 15:50
  • វប្បធម៌ប៉ារ៉ាកាសបុរាណ ប្រើកាកសំណល់អូដ្ឋ ដើម្បីបង្កើតថ្នាំ លា... - 17/12/2018 15:24
  • ស្ងាត់ៗដាក់មួយបទ បង្កប់អត្ថន័យចាក់ដោតណាស់ ពី គីសាន់ រ៉ៃយ៉ា៖... - 17/12/2018 15:24
  • អាថ៌កំបាំងមានអាយុកាល រាប់សតវត្សរ៍៖ រកឃើញនាវាចម្បាំង អាមេរិកត... - 17/12/2018 15:20
  • Top