ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

តារាសម្តែងវ័យក្មេង ពីរដួងបញ្ចេញ​ រូបថត​ស្វីតៗ ឡើង​កប់​ប្លែក​ភ្នែកទៀត ឡើងញាក់សាច់​តែម្ដង​បង្អួត​លើ​ សង្គម​ហ្វេសបុក

ភ្នំពេញៈ តារាសម្ដែង​វ័យក្មេង ​លោក រុន ណាកូ ដែល​ត្រូវគេ​ស្គាល់ថា ​ជាម្ចាស់​ពាន​តារាឆ្នើម ​គ្រង​ឈុត​បុរាណ​បាន​ស័ក្ដ​សម ​កាល​ពីដើម​ខែកក្កដា កន្លងទៅ ស្រាប់​តែ​បញ្ចេញ​រូបថត ស្វីតៗឡើង​កប់​ប្លែក​ភ្នែកទៀត ជាមួយ​តារាស្រី​វ័យក្មេង កញ្ញា ទេព មុន្នីរក្សា ឡើងញាក់សាច់​តែម្ដង​បង្អួត​លើ​សង្គម​ហ្វេសបុក។ ទោះយ៉ាង​ណាក៏ដោយ​សាមី​ ខ្លួន​ទាំង២​ចេញមក ​បដិសេធន៍​ថា​ ពួកគេ​គ្មាន​ស្នេហា​ក្រៅឆាក​ឡើយ ។នេះជាសកម្មភាព​ផ្អែមល្ហែម​ ដែល​គេកម្រ​ឃើញ ខណៈ​ដែល​ម្នាក់ៗ​សរសើរ​ថា​ តារាទាំង​ពីរ​ពិតជា​គូស្នេហ៍​ដ៍ផ្អែម​ល្ហែម ​យ៉ាង​ស័ក្តសម ប៉ុន្តែ​សាមីខ្លួន​ម្ខាង​ នៅមិន​ទាន់​ទទួល​ស្គាល់។ រូបភាព​ស្វីតៗ​ទាំង​នោះ មិនត្រឹម​តែត្រូវ​បាន​ចែក​ចាយ ក្រោយ​ការបង្ហោះ​ជាសាធារណៈ​ នៅ​លើ​បណ្ដាញ​សង្គម​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ត្រូវ​បាន​ផេក​ មួយ​យក​ទៅ​ផលិត​ជាវីដេ​អូ ស្នេហា​ស្វីតៗឡើង​កប់ ដោយ​គេ​សម្គាល​ឃើញ​មាន​ អ្នក​ចែក​ចាយ និង​ចូល​ទស្សនា​ ច្រើន​មិន​ធម្មតា ត្រឹមតែ​ប៉ុន្មាន​ម៉ោង។អ្នកបានឃើញ​រូបភាព​ ស្វីតៗ​របស់​លោក រុន ណាកូ និងកញ្ញា ទេព មុន្នីរក្សា សរសើរ​មិន​ដាច់ពី​មាត់​នោះទេ ថាអ្នក​ទាំងពីរ​ស័ក្តសម​ ទាំងវ័យ និងរូប​សម្រស់ ដោយ​បាន ​ហៅ​អ្នកទាំងពីរ​ថា​គូស្នេហ៍​ដែល​សមគ្នា​គ្មាន​ចន្លោះ ក្នុង​ពេលដែល​អ្នកទាំង​ពីរ ​ក៍ត្រូវ​គេកត់​សម្គាល់​ថា ស្និទ្ធិស្នាលគ្នា​នៅក្រៅ​ឆាក​មិនខុស​គ្នា នៅក្នង​សកម្មភាព​សិល្បៈ ។ យ៉ាងណា​មិញ លោក រុន ណាកូ បញ្ជាក់ថា ទោះជា​ក្នុង​ការងារ​សិល្បៈ លោក និង ដៃគូមាន​ទំនាក់​ទំនង​គ្នា​ដែលអាច​ និយាយ​បានថា​ស្និទ្ធិ​ ជាង​តារារួម​អាជីព​មួយ​ចំនួន តែរវាង  លោក និង នាង នៅជាមិត្ត​នឹង​គ្នា​នៅឡើយ​ប៉ុណ្ណោះ ។លោកបន្តថា ពួកខ្លួន​ត្រូវបាន​ហាង​មីស្ទ័រមេន ទាក់ទង​អោយថត​បង្ហាញ​ សំលៀក​បំពាក់​ប្រេនៗ​ម៉ាក ហាយ​ខាល់ឆឺ ប៉ុណ្ណោះ ទើប​ឈានដល់​ការថត​រូប​ស្វីតៗ ទុកជា​អនុស្សាវរីយ៍ ​ក្នុងបំណង​បង្ហោះ​លេង​រួមគ្នា។ លោកសម្ដែង​ការភ្ញាក់​ផ្អើល នៅពេល​ដែលរូបភាព​របស់​ខ្លួន​ត្រូវ បាន​ចែកចាយ និងមាន​ផេក​ខ្លះយក​រូបថត​ របស់ពួក​ខ្លួន​ធ្វើជា​វីដេអូ ហើយ  បង្ហោះ​ដែលកាន់​តែធ្វើ​អោយទាក់​ទាញ​ លើបណ្ដាញ​សង្គម​ហ្វេសបុក៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្មេងប្រុស៦ឆ្នាំ មានស្បែកជ្រីវជ្រួញ ដូចមនុស្សចាស់ នឹងទទួលការ... - 19/08/2018 10:33
  • ទ្វារកញ្ចក់ក្រុមហ៊ុនតម្លៃ ១ទ្រីលានដុល្លារ ពិតជាធំសម្បើម - 19/08/2018 10:31
  • Juventus វាយបកយកឈ្នះ Chievo នៅថ្ងៃប្រកួតដំបូងរបស់ Ronaldo - 19/08/2018 10:29
  • Chelsea បន្តកើប៣ពិន្ទុ ស្របពេល Arsenal បន្តបរាជ័យនៅលីគ - 19/08/2018 10:26
  • Messi ដាក់២គ្រាប់ឲ្យ Barca យក៣ពិន្ទុថ្ងៃបើកឆាក - 19/08/2018 09:09
  • ក្មេងម្នាក់ជនជាតិអូស្ត្រាលី ឡុកចូលបណ្តាញសុវត្ថិភាព របស់ក្រុម... - 18/08/2018 18:02
  • មន្ទីរបញ្ចកោណ៖ ចិន ទំនងជាកំពុងហ្វឹកហ្វឺន ពីរបៀបទម្លាក់គ្រាប់... - 18/08/2018 16:35
  • អតីតនាយករដ្ឋមន្ត្រីឥណ្ឌា Atal Behari Vajpayee ទទួលមរណភាពក្នុ... - 18/08/2018 16:32
  • ស្ត្រី២នាក់ រងការចោទថា ឃាតតករសម្លាប់បងប្រុសលោក គីម ជុងអ៊ុន ន... - 18/08/2018 16:28
  • Pereira ត្រូវបានជម្រើសជាតិ ប្រេស៊ីលកោះហៅ - 18/08/2018 16:25
  • X

    ads

    Top