ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

មិនធម្មតាមែន!​ ខ្សែភាពយន្ត​ ដែល​ យ៉ែម​ ស្រីពេជ្រ​ គ្រងតំណែង​តួឯកស្រី​ ឈរលំដាប់លេខ១ ក្នុងម៉ោងមាស 

ភ្នំពេញ៖​ ភាពយន្តរឿង«នេះឬជីវិត» ដែលត្រូវគេដឹងថាជារឿង ទិញសិទ្ធិទាំងស្រុង ពីរឿង«ជីវិតនាងឡាំយ៉ង» ត្រូវគេឮមានការនិយាយ ពីមាត់មួយទៅមាត់មួយ​ ពេញផ្សារតែម្ដង ដែលធ្វើអោយភាពយន្តនេះ​ ផ្ទុះខ្លាំងក្នុងអារម្មណ៍ អ្នកតាមដានភាពយន្តភាគខ្មែរ​ និងលេចធ្លោខ្លាំង  ក្នុងចំណោម​ភាពយន្តខ្មែរ​ ដែលបានដាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍។

យោងតាម Rating ដែលបានបញ្ចេញ គឺភាពយន្តនេះនាំមុខបណ្ដា ភាពយន្តផ្សេងទៀតដាច់ឆ្ងាយតែម្ដង ដោយកើនដល់ជាង៣០ Rating ខណៈដែលភាពយន្តផ្សេងដែលដំណើរការដាក់បញ្ចាំងក្នុងថ្ងៃច័ន្ទ ដល់ថ្ងៃពុធ នៅវេលាម៉ោង៧ ដល់ម៉ោង៩យប់ដូចគ្នា ទទួលបានRating តែ១០ជាង និងក្រោមនេះឆ្ងាយ។ 

ស្របពេលដែលភាពយន្តនេះ ត្រូវបានសម្ដែងដោយកញ្ញា យ៉ែម ស្រីពេជ្រ ដែលជាតួអង្គនារីប្ដីច្រើនឈានដល់ដំណាក់កាល កាន់តែជក់ចិត្ត ព្រោះតែនាងមានប្រុសស្នេហ៍ផងនោះ ទើបកាន់តែធ្វើអោយ អ្នកតាមដានជាប់ចិត្ត និង​និយាយពីរឿងនេះ​ ច្រើនខុសពីភាពយន្តខ្មែរផ្សេង។ ក្នុងនោះក៏មានការលើកឡើង​ ពីចំណុចមិនល្អរបស់តួស្រី និងមានអ្នកខ្លះសម្ដែងការអាណិត​ ចំពោះនាងផងដែរ ដែលកាន់តែរំលេចភាព យន្តទាំងមូល​ អោយក្លាយជាភាពយន្តជក់ចិត្ត និងមានគេលើកឡើងច្រើន ជាពិសេសក្នុងចំណោមអ្នកផ្សារ និងសិស្សសាលាជាដើម។ 

យោងតាមការបញ្ជាក់​ ភាពយន្តនេះមាន ចំនួនជាង៣០ភាគ ហើយទើបតែបានដំណើរការបញ្ចាំងបានភាគទី​ ១៣ប៉ុណ្ណោះ ដោយភាពយន្តនេះត្រូវ បានផលិតដោយក្រុមផលិតករថៃ ទើបគេឃើញភាពយន្ត មួយនេះ ទទួលបានការគាំទ្រខ្លាំង និងលេចធ្លោជាងគេ។​ ហើយបើ​ឯកសារដែល​ បានបញ្ចេញ​ ដោយក្រុមស្រាវជ្រាវប្រចាំខែខាងផ្នែកសោតទស្សន៍ យ៉ាងហោច ៣ស្ថាប័នផ្សេងគ្នា ដែលក្នុងនោះមានទាំង ស្ថាប័នស្រាវជ្រាវអន្តរជាតិធំ២ គឺ Kantar Media និង CMRD ផង បានបង្ហាញភាពសម្រាប់ម៉ោងមាស ដែលបណ្ដាទូរទស្សន៍ទាំងអស់​ បានចាក់រឿងខ្មែរប្រជែងគ្នា ភាពយន្តរឿង«នេះ ឬជីវិត»របស់ប៉ុស្ដិ៍លេខ៥បានឈរលំដាប់ទី១។ 

កញ្ញា យ៉ែម ស្រីពេជ្រ ដែលជាតួអង្គឯកបានក្លាយ ជាតួអង្គដែលទទួលបាន ការចាប់អារម្មណ៍កាន់តែខ្លាំង ដោយសារតែនាងសម្ដែង មួយរឿងនេះបានល្អ ហើយចំភាពយន្តដែលមានការគាំទ្ររហូតដល់មានលេខរៀង នាំមុខគេក្នុងម៉ោងមាស៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ជប៉ុន បាញ់បង្ហោះយាននាំស្បៀង ទៅកាន់ ISS ទទួលបានជោគជ័យទាំងស្រុ... - 23/09/2018 15:58
  • Liverpool យកជ័យជំនះ ស្រួលៗ លើ Southampton - 23/09/2018 15:27
  • ក្រុម Hacker ដាក់គោលដៅទៅលើ ក្រុមហ៊ុន អចលនទ្រព្យនៅអាមេរិក - 23/09/2018 15:25
  • កូរ៉េខាងជើង កំពុងដំណើរការ ទីផ្សារត្រីដ៏ធំបំផុត នៅព្រំដែនជាមួ... - 23/09/2018 14:50
  • ចិនលុបចោល កិច្ចពិភាក្សាយោធា ជាមួយអាមេរិក ដើម្បតវ៉ាប្រឆាំងទណ្... - 23/09/2018 14:48
  • Gabriel Jesus ត្រូវបានប្រេស៊ីលកោះហៅ ចូលជម្រើសជាតិវិញ ក្រោយបរ... - 23/09/2018 13:52
  • ចិន បិទចោលគេហទំព័ររាប់ពាន់ នៅក្នុងយុទ្ធនាការ បោសសម្អាត - 23/09/2018 13:50
  • អាមេរិកនិយាយថា ការវាយប្រហារ តាមអាកាសអាមេរិក បានសម្លាប់ ពួកសក... - 23/09/2018 13:16
  • មេ​ជំនួញ​ធំ​ៗ​ លើ​ពិភពលោក ​បារម្ភ​​​ខ្លាច​បញ្ញា​សិប្បនិម្មិត... - 23/09/2018 13:12
  • PSG ចាយ​លុយ​ជិត​ ៩០០ លាន​ដុល្លារ​ ក្នុង​រយៈ​ពេល ​៨​ឆ្នាំ តែ​... - 23/09/2018 13:08
  • X

    ads

    Top