ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ឡេង ណាវ៉ាត់ត្រា រំពឹងខ្ពស់​ លើបទបែកស្លុយ«រាំបិទគូទ»​ ទទួលបានការគាំទ្រខ្លាំង​ ក្នុងឱកាសចូលឆ្នាំខ្មែរ

ភ្នំពេញ៖​ ខណៈពេលដែលពិធីបុណ្យ​ ចូលឆ្នាំខ្មែរ​កាន់តែគៀក ចូលមកដល់​ គេសង្កេតឃើញថា​ មានវត្តមានតារាចម្រៀង​ ជាច្រើនប្រជែងគ្នា​ រិះរកអ្វីដែលថ្មី​និងតាក់តែង បទចម្រៀងថ្មី​ ដើម្បីតម្រូវតាមអារម្មណ៍ ទស្សនិកជន​ ។តួយ៉ាងដូចថ្មីៗនេះ​ ម្ចាស់ផលិតកម្ម​ លោក​ ឡេង​ ណាវ៉ាត់ត្រា​ បានចេញ​បទចម្រៀង​ ប្រភេទបែកស្លុយមួយបទ​ ដែលរំពឹងថាអាចជោគជ័យ​ មិនចាញ់បទផ្សេងៗរបស់តារាដទៃ។

បទបែកស្លុកបើកឆាករបស់តារាចម្រៀងលោក ឡេង ណាវ៉ាត់ត្រា ដែលទើបទទួលងារជាឧកញ៉ានោះ មានការគាំទ្រ។ ហើយបទ​ចម្រៀងនេះ នឹងធ្វើអោយមានលោកក្លាយជាតារាចម្រៀង​ ដែលមានអ្នកស្គាល់កាន់តែច្រើនទ្វេរដង ស្របពេលដែល​លោកក៏ទើបតែឡើងធំ​ លើសពីការងារសិល្បៈ​ នាពេលចុងក្រោយផង។

លោក ឡេង ណាវ៉ាត់ត្រា បានអះអាងប្រាប់ឲ្យដឹងថា​ បទចម្រៀង«រាំបិទគូទ»របស់លោក គឺជាបទសាកល្បងដំបូងបំផុត​ ចាប់តាំងពីលោកបានក្លាយ​ ជាតារាចម្រៀង និងជាម្ចាស់ផលិតកម្ម ដែលមានបទប្រភេទបែកស្លុយបែបនេះប្រកួតប្រជែង។ លោកតាក់តែងទំនុកច្រៀងពីការចូលរួមគំនិតរបស់លោក ហើយមានក្រុមការងារជាអ្នកធ្វើភ្លេងអោយ ដោយទម្រាំសម្រេចបានមួយបទនេះ គឺលោកបានចំណាយពេលច្រើន ហើយបើនិយាយពីការឆ្លងយោបល់ចុះឡើងៗទម្រាំតែបានចេញបទ និងសម្រេចយកសាច់ភ្លេងនោះក៏ឆ្លងកាត់ច្រើនដែរ។ 

លោកថាបទចម្រៀងនេះ ស្ថិតក្នុងការរៀបគម្រៀងរៀបចំចេញថតយ៉ាងយកចិត្តទុកដាក់បំផុត ខណៈដែលគ្រាន់តែលោកជួលគ្រូ​ អោយមកបង្កើតក្បាច់រាំដើម្បីអោយប្លែក និងបង្ហាត់តារាសម្ដែងអោយរាំស្រុះគ្នានៅក្នុងMV ផង ក៏ចំណាយអស់ខ្ពស់ ដើម្បីធ្វើអោយបទចម្រៀងទាំងមូលកាន់តែមានភាពទាក់ទាញ​ នៅពេលដាក់បង្ហាញជាឈុតឆាកវីដេអូ​ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Ronaldo ហោះទៅអេស្បាញ សម្រាប់ជំនួប រវាងJuventus នឹង Valencia - 19/09/2018 19:22
  • ស្ត្រីទី១ របស់កូរ៉េខាងត្បូង បំពេញទស្សនកិច្ច ទីតាំងសំខាន់ៗ នៅ... - 19/09/2018 19:20
  • អាហារូបករណ៍ ពេញ ១ កន្លែងលើជំនាញច្បាប់ ពីសាកលវិទ្យាល័យ អាមេរិ... - 19/09/2018 19:06
  • ក្បឿង​ ជីប ម៉ុង រកឃើញ អ្នកឈ្នះទៀតហើយ - 19/09/2018 17:14
  • Made in America នៅតែបន្តសម្លាប់ ពលរដ្ឋស៊ីវិល ជាពិសេសកុមារ រា... - 19/09/2018 17:09
  • ការថែរក្សា​​ សុខភាពតាមវ័យ - 19/09/2018 17:04
  • មើល​ជើង​កីឡាករ​ Real, Man Utd, Man City & Bayern ត្រូវ​ចេញ​... - 19/09/2018 16:41
  • អាមេរិក កំពុងពិចារណាទៅលើ ការកំណត់មូលដ្ឋានទ័ព របស់ខ្លួននៅ ក្ន... - 19/09/2018 16:25
  • លោក ពូទីន៖ ប្រតិបត្តិការ របស់កងកម្លាំងដែន អាកាសអ៊ីស្រាអែល បំ... - 19/09/2018 15:58
  • ប្រទេសកូរ៉េ ទាំងពីរ មានគោលដៅ បំបាត់ការជាប់គាំង កិច្ចពិភាក្សា... - 19/09/2018 15:54
  • X

    ads

    Top