ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អតីតប្រធាន CIA បដិសេធមិនធ្វើជា ប្រឹក្សាឲ្យលោក ដូណាល់ ត្រាំ

វ៉ាស៊ីនតោន៖ អតីតប្រធាន CIA អាមេរិកលោក James Woolsey ​បានលើកឡើងពីការ​សម្រាលតួនាទីរបស់លោក ​នៅក្នុង ការ ផ្លាស់ប្តូរអំណាចទៅកាន់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ​ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃ ក្រោយ ​លោកបានថ្លែងជាសាធារណៈថា លោកជំទាស់ នឹងទស្សនៈរបស់ប្រធានាធិបតីជាប់ឆ្នោតរូបនេះ ទៅលើតួនាទី របស់របស់រុស្ស៊ី ក្នុងការបោះឆ្នោតឆ្នាំ២០១៦​។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អតីតប្រធាន CIA រូបនេះ​បានប្រកាសជាផ្លូវការថា លោកនឹង​ឈប់ធ្វើការងារជា​ទីប្រឹក្សា នៅពេលរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ មកដល់​ ប៉ុន្តែលោកបានទទួចថា ​ចលនានោះមិនមានអ្វីធ្វើជាមួយអនុសាសន៍ របស់លោកទៅលើប្រទេសរុស្ស៊ីនោះទេ គ្រាន់តែថា លោកមិនចង់ឲ្យមានការយល់ច្រឡំនូវតួនាទីរបស់លោកជាមួយលោក ត្រាំ។​

កាលពីដើមសប្តាហ៍នេះ អតីតប្រធាន CIA រូបនេះបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីអិនអិន ឲ្យដឹងថា ​លោកជឿថា ប្រទេសរុស្ស៊ី ពិតជាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិត (Hack) លើគណៈកម្មាធិការជាតិ ប្រជា ធិបតេយ្យ ​និងបានរិះគន់ស្ថាបនិក វីគីលីក (Wikileak) ដែលត្រូវបានលោក ដូណាល់ ត្រាំ យកមកប្រើប្រាស់ នៅលើ បណ្ដាញ​ Twitter ដើម្បីការពារការសង្ស័យរបស់ខ្លួន ពីការវាយតម្លៃស៊ើបការណ៍អាមេរិក អំពីការជ្រៀតជ្រែករបស់រុស្ស៊ី ក្នុងការបោះ ឆ្នោតអាមេរិក៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ការផ្លាស់ប្តូររដូវ បន្ទាប់ពីសម្រាលកូនរួច - 28/05/2017 09:48
  • “Juventus ​ការពារ​ខ្លាំង​មែន ប៉ុន្តែ​ចំណុច​ខ្សោយ​ នៅ​តែ​មាន”... - 28/05/2017 09:45
  • ហេតុផល ៧​យ៉ាង​ដែល ធ្វើឲ្យ​ឧត្តម​ភរិយាអ្នក ​មិន​សប្បាយ​ចិត្ត​ - 28/05/2017 09:08
  • គ្រោងឆ្អឹងចម្លែក របស់មនុស្សសម័យ បុរេប្រវត្តិ៥នាក់ត្រូវបាន រក... - 28/05/2017 09:05
  • Barcelona ​យក​ពាន Copa del Rey ​ជូន​ដំណើរ​លោក​ Luis Enrique... - 28/05/2017 08:58
  • អា​ការៈមិន​ស្រួល​ទាំង ៦ ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​មាន​ជំងឺ​... - 28/05/2017 08:37
  • បំណែកយន្តហោះចម្បាំង Su-30 របស់ទ័ពអាកាសឥណ្ឌា រកឃើញនៅជិតព្រំដែ... - 28/05/2017 08:34
  • មក​ស្វែង​យល់​ពី​ការ​វិវត្ត​ Windows 1 ដល់​ Windows 10 អស់​រយ... - 27/05/2017 16:24
  • លោក កែវ រ៉េមី ៖ការប្រកួតជើងឯក ថ្នាលពានរង្វាន់ Warrior ”ឆ្នាំ... - 27/05/2017 16:00
  • រកឃើញ​មូលហេតុ​ពិតប្រាកដ​ថ្មី គួរឲ្យភ្ញាក់ផ្អើល ដែល​ស្រ្តីចិន... - 27/05/2017 15:27
  • Top