ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

សេដ្ឋកិច្ចកូរ៉េខាងត្បូង នៅតែស្ថិតក្នុងវិបត្តិ ដោយសារតម្រូវការធ្លាក់ចុះ

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា សន្ទុះសេដ្ឋកិច្ច របស់ប្រទេសកូរ៉េខាងត្បូង នៅតែរក្សាលំនឹង ពោលគឺ ​មិនឡើងមិនចុះ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈពេលដែលប្រទេសនេះ កំពុងប្រឈមមុខនឹងការធ្លាក់ចុះ លើការចំណាយវិស័យឯកជន ដែលបានអូសបន្លាយ នូវការកើនឡើង នៃផលិតផលប៉ះប៉ូវ និងការនាំចេញ។

យោងតាមប្រភពព័ត៌មានពីមជ្ឈមណ្ឌលអភិវឌ្ឍន៍កូរ៉េ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង អាចធ្វើឲ្យប្រសើរឡើងទៅ បានដោយមានការវិនិយោគ និងផលិតផលតម្រង់ទិស ប៉ុន្ដែការកើនឡើងនោះ ស្ថិតនៅក្នុងកម្រិតទាប់ និងយឺត ​ជាមួយគ្នានេះដែរ បើតាមការវាយតម្លៃប្រចាំខែរបស់ខ្លួន ​នៃលក្ខខណ្ឌសេដ្ឋកិច្ច កូរ៉េខាងត្បូង គឺស្ថិតនៅក្នុងភាពមិនច្បាស់លាស់ នៅឡើយទេ ទាំងក្នុង និងក្រៅស្រុក។

គួរបញ្ជាក់ថា ទិន្នផលឧស្សាហកម្ម​ របស់ ប្រទេសកូរ៉េខាងត្បូង បានកើនឡើង ៤,៨​ ភាគរយ កាលពី​ក្នុងខែវិច្ឆិកា​ ដោយមានការធ្លាក់ចុះ ១,៣​ភាគរយ ធៀបនឹងខែមុន ខណៈដែល ផលិតកម្មក្នុងវិស័យសេវាកម្មនេះ បានបន្ត​សុទិដ្ឋិនិយមរបស់ខ្លួន ដោយបានកើនឡើង ២,៥​ភាគរយ ក្នុងអំឡុង​​ខែដូចគ្នានោះ។ ពាក់ព័ន្ធនឹងវិបត្តិសេដ្ឋកិច្ចនេះដែរ ត្រូវបានក្រុមអ្នកជំនាញលើកឡើងថា មូលហេតុចម្បងដែលបណ្ដាលឲ្យ ប្រទេសកូរ៉េខាងត្បូង ជួបវិបត្តិនេះ គឺដោយសារតែ ភាពចលាចល និងអស្ថេរភាពនយោបាយ ក្រោយពីលោកស្រីប្រធានាធិបតី ផាក គឹនហេ ត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ អំពើពុករលួយ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Zidane: Ronaldo គឺជាកីឡាករឆ្នើម បំផុតរបស់គាត់ - 23/10/2017 18:19
  • លោកយាយអាយុ៩៣ឆ្នាំ ជនជាតិប្រេស៊ីលម្នាក់ នៅតែដណ្តើមបានមេដាយ ក្... - 23/10/2017 16:43
  • អាមេរិក ផ្ដោតសំខាន់លើសម្ពាធសេដ្ឋកិច្ច និងការទូតប្រឆាំងនឹងកម្... - 23/10/2017 16:23
  • Man City ចង់បានខ្សែការពារ Mouctar Diakhaby - 23/10/2017 16:12
  • កុំភ្លេច! កម្ពុជាបើកទ្វារ ពហុកីឡដ្ឋានជាតិ ធ្វើម្ចាស់ផ្ទះ AFC... - 23/10/2017 16:10
  • លោក Mourinho ត្រៀមផ្ដល់កុងត្រាថ្មី ដល់កីឡាករ៤នាក់  - 23/10/2017 15:27
  • មីយ៉ាន់ម៉ាគ្រោងបាញ់ បង្ហោះផ្កាយរណបផ្ទាល់ខ្លួន MyanamrSat-2 ក... - 23/10/2017 15:15
  • ស៊ុយអែត ជម្រុញឲ្យកូរ៉េខាងជើង​ សងបំណុល ដែលជំពាក់៤៣ឆ្នាំ - 23/10/2017 15:03
  • យុគ ចិន្ដា អំពាវនាវឲ្យអ្នកសិល្បៈ ចូលរួម ក្នុងកម្មវីធី ឡើង គេ... - 23/10/2017 14:47
  • Hamilton ឈ្នះ US Grand Prix ដើម្បីបន្តការនាំមុខលើ តារាងជើងឯក... - 23/10/2017 14:44
  • Top