ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

 មហាសេដ្ឋី និងជាដៃគូ ជំនួញរបស់ ដូណាល់ ត្រាំ កំពុងពិចារណាឈរ ឈ្មោះជាប្រធានាធិបតី ឥណ្ឌូនេស៊ី

The Guardian៖ ដៃគូជំនួញរបស់លោក ដូណាល់ ត្រាំ និងជាមហាសេដ្ឋី ថែមទាំងជាសេដ្ឋីលើប្រព័ន្ធផ្សព្វផ្សាយ ទៀតផងនោះ បានប្រកាសថា អាចនឹងឈរឈ្មោះ ធ្វើជាប្រធានាធិបតីឥណ្ឌូនេស៊ី សម្រាប់ការបោះឆ្នោតឆ្នាំ ២០១៩ខាងមុខ។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់មហាសេដ្ឋី ឥណ្ឌូនេស៊ីគឺលោក Hary Tanoesoedibjo ប្រាប់សារព័ត៌មាន អូស្រ្តាលីថា «ប្រសិនគ្មានអ្នកណានោះ ខ្ញុំជឿជាក់ថា ខ្ញុំអាចដោះស្រាយបញ្ហា ប្រទេសជាតិបាន ខ្ញុំអាចនឹងព្យាយាមដើម្បីឈរឈ្មោះ យកតំណែងប្រធានាធិបតី» ។

លោកបន្តថា «វាមិនមែនសម្រាប់ខ្លួនខ្ញុំម្នាក់នោះទេ តែសម្រាប់ប្រទេសជាតិទាំងមូល ។ ប្រជាជនឥណ្ឌូនេស៊ីប្រមាណ ២៦០លាននាក់ ត្រូវការមេដឹកនាំ ដែលមានសុចរិតភាព ដែលអាចដោះស្រាយ បញ្ហាប្រទេសជាតិបាន» ។

សូមជម្រាបផងដែរថា នៅឥណ្ឌូនេស៊ី លោក Hary Tanoe ត្រូវបានស្គាល់ថា ជាមហាសេដ្ឋី និងជាដៃគូជំនួញយ៉ាងធំជាមួយប្រធានាធិបតី ជាប់ឆ្នោតអាម៉េរិកគឺលោក ដូណាល់ ត្រាំ ។  Hary Tanoe និងត្រាំ កំពុងសហការអភិវឌ្ឍន៍ លើគម្រោងចំនួនពីរ ក្នុងនោះមាន រមណីយដ្ឋានប្រណីតលំដាប់ផ្កាយ៦ លើផ្ទៃដីទំហំ ១០០ហិកតា នៅលើកោះបាលី និងរមណីយដ្ឋានមួយទៀត នៅជាយក្រុង ហ្សាការតា ដែលមានទីលានវាយកូនហ្គោល លំដាប់ពិភពលោក រចនាឡើងដោយ អតីតម្ចាស់ពានរង្វាន់ហ្គោល ពិភពលោកលេខ១គឺលោក Ernie Els ។

រមណីយដ្ឋាននោះ គឺមានវីឡាចំនួន ៣០០វីឡា ជាងនឹងសួនទឹកផងដែរ ហើយគម្រោងទាំងពីរនឹង ត្រូវបញ្ចប់ ស្របដែល ដូណាល់ ត្រាំ ឡើងកាន់តំណែងជា ប្រធានាធិបតីផ្លូវការ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ការផ្លាស់ប្តូររដូវ បន្ទាប់ពីសម្រាលកូនរួច - 28/05/2017 09:48
  • “Juventus ​ការពារ​ខ្លាំង​មែន ប៉ុន្តែ​ចំណុច​ខ្សោយ​ នៅ​តែ​មាន”... - 28/05/2017 09:45
  • ហេតុផល ៧​យ៉ាង​ដែល ធ្វើឲ្យ​ឧត្តម​ភរិយាអ្នក ​មិន​សប្បាយ​ចិត្ត​ - 28/05/2017 09:08
  • គ្រោងឆ្អឹងចម្លែក របស់មនុស្សសម័យ បុរេប្រវត្តិ៥នាក់ត្រូវបាន រក... - 28/05/2017 09:05
  • Barcelona ​យក​ពាន Copa del Rey ​ជូន​ដំណើរ​លោក​ Luis Enrique... - 28/05/2017 08:58
  • អា​ការៈមិន​ស្រួល​ទាំង ៦ ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​មាន​ជំងឺ​... - 28/05/2017 08:37
  • បំណែកយន្តហោះចម្បាំង Su-30 របស់ទ័ពអាកាសឥណ្ឌា រកឃើញនៅជិតព្រំដែ... - 28/05/2017 08:34
  • មក​ស្វែង​យល់​ពី​ការ​វិវត្ត​ Windows 1 ដល់​ Windows 10 អស់​រយ... - 27/05/2017 16:24
  • លោក កែវ រ៉េមី ៖ការប្រកួតជើងឯក ថ្នាលពានរង្វាន់ Warrior ”ឆ្នាំ... - 27/05/2017 16:00
  • រកឃើញ​មូលហេតុ​ពិតប្រាកដ​ថ្មី គួរឲ្យភ្ញាក់ផ្អើល ដែល​ស្រ្តីចិន... - 27/05/2017 15:27
  • Top