ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

លោ​កស្រី​ នុ​ត រត្ថា​ អនុប្រធាន​ CREA​ អំពាវនាវ​ឲ្យ​ម្ចាស់​អាគារ​ នៅ​ក្រុង​ព្រះសីហនុ​ ប្រែក្លាយ​អាគារ​របស់​ខ្លួន​ជា​ សណ្ឋាគារ​

ភ្នំ​ពេញៈ​ លោ​កស្រី​នុ​ត រត្ថា​ អនុប្រធាន​សមាគម​អ្នកជំនាញ ​អចលនទ្រព្យ​កម្ពុជា ​(CREA​) បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ អាគារ​នានា​នៅ​ក្រុង​ព្រះសីហនុ​ ដែល​សាងសង់​សំរាប់​ជួល​ គួរ​ប្រែក្លាយ​អាគារ​របស់​ខ្លួន​ជា​សណ្ឋាគារ​ ដើម្បី​ទទួល​បដិសណ្ឋារ​កិច្ច​ដល់​ភ្ញៀវ​ទេស​ ចរណ៍​ជាតិ​ អន្តរជាតិ​។

លោកស្រី​បាន​មានប្រសាសន៍​ ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៨​ តុលា​នេះ​ថា​ ស្រប​ពេល ​Online​ Game ​បាន​បញ្ចប់​នៅ​កម្ពុជា​ ម្ចាស់​អាគារ​មួយចំនួន ​ដែល​សាងសង់​សំរាប់​ជួល​ ហើយ​មិន​អាច​ជួល​បាន​ គួរតែ​ប្រែក្លាយ​ជា​អាគារ​ ទាំងនោះ​ជា​ផ្ទះសំណាក់​ និង​សណ្ឋាគារ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​ទៅ​ទស្សនា​នៅ​ក្រុង​ព្រះសីហនុ ​ឲ្យបាន​កាន់តែ​ច្រើន​។លោកស្រី​បន្ត​ថា​ កន្លងមក​បញ្ហា​ធ្លាក់ចុះ​ភ្ញៀវ​ទេសចរណ៍ ​នៅ​ខេត្ត​ព្រះសីហនុ​ មួយ​ផ្នែក​ក៏ដោយ​សារ​ការ​កើនឡើង​ខ្ពស់​ នៃ​តម្លៃ​បន្ទប់​ផ្ទះសំណាក់​ និង​សណ្ឋាគារ​ផង​ដែរ​។

លោកស្រី​បន្ត​ថា​ “ខេត្ត​ព្រះសីហនុ​មាន​សក្តា​នុ​ពល​ និង​មាន​ប្រជាប្រិយ​ភាព​ខ្ពស់​ លើ​វិស័យ​ទេសចរណ៍​ ហេតុនេះ​ការ​មានផ្ទះ​សំណាក់​ និង​សណ្ឋាគារ​ច្រើន​ ហើយ​ការ​លក់​បន្ទប់​មានតម្លៃ​សមរម្យ​ ដូច​កាលពី​កំឡុង ៣ទៅ៥ឆ្នាំមុន​ នឹង​ធ្វើឲ្យ​ខេត្ត​នេះ​ទាក់ទាញ​ ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​ឡើងវិញ​”។ លោកស្រី​បន្ត​ថា​ “ការ​បិទ​ Online​ Game ​ពីសំណាក់​រដ្ឋាភិបាល​ មិន​ធ្វើឲ្យ​ខេត្ត​នេះ​មិន​មានការ​រីកចម្រើន​នោះ​ទេ​ ដោយសារ​ខេត្ត​នេះ​មាន ​សក្តា​នុ​ពល​លើ​វិស័យ​ជាច្រើន​”។

វិ​ស័យ​ធំៗ​ ដែល​កំពុង​ជំ​រុញ​សក្តា​នុ​ពល​ ខេត្ត​ព្រះសីហនុ​រួមមាន​ កំពង់ផែ​ទឹកជ្រៅ​ បណ្តាញ​គមនាគមន៍​ដ៏​សម្បូរ​បែប​ តំបន់ឆ្នេរ​ដ៏​ស្រស់​ស្អាត​ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន​ ពិសេស​វិស័យ​ទេសចរណ៍​ ដែល​អាច​ស្រូប​ទាញ​នូវ​ភ្ញៀវ​ជាតិ​ អន្តរជាតិ​រាប់​លាន​នាក់ ទៅ​កំសាន្ត​នៅ​ខេត្ត​នេះ​។

លោ​កស្រី​នុ​ត រត្ថា​បាន​បន្ត​ថា​ ភាព​រីកចម្រើន​របស់​ក្រុង​ព្រះសីហនុ​ នឹង​ពឹង​អាស្រ័យ​លើ​មូលដ្ឋាន​ ដែល​មានស្រាប់​ទាំងនេះ​ ហើយ​ការ​បិទ​ Online​ Game ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់ រយៈពេល​ខ្លី​ដល់​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ប៉ុន្តែ​អ្វី​ៗនឹង​មាន​ភាព​ប្រសើរ ​ឡើងវិញ​នៅ​ពេល​ឆាប់់​ៗនេះ​ ខណៈ​កម្ពុជា​នៅតែ​រក្សា​បា​នកំនើន​សេដ្ឋកិច្ច​ ស្ថេរ​ភាព​សង្គម​ និង​ស្ថេរ​ ភាព​នយោបាយ​របស់​ប្រទេស​ ៕

ប្រភព៖ www.propertyarea.asia

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Vertiv ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន RMO Technology ជាអ្... - 18/10/2019 16:41
  • បើអ្នកធ្លាប់មានបញ្ហាឈឺសន្លាក់ខ្លាំង តែបារម្ភលើការចំណាយខ្ពស់... - 18/10/2019 16:33
  • រុស្ស៊ី សន្យាធានាមិនឲ្យមានវត្តមាន របស់ក្រុមឧទ្ទាមឃឺដ មានវត្ត... - 18/10/2019 16:32
  • លោក ត្រាំ អំពាវនាវ ឲ្យប្រធានាធិបតីអ៊ីតាលី បង្កើនការរួមចំណែក... - 18/10/2019 16:28
  • លោកSilver ៖ប្រទេសចិនបានស្នើសុំឲ្យ NBA បញ្ចប់ប្រតិបត្តិការលោក... - 18/10/2019 16:25
  • Raymond Lam ចាយលុយជាង ១លានដុល្លារអាមេរិក រៀបការដល់ទៅ៥ កន្លែង - 18/10/2019 16:22
  • ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ - 18/10/2019 16:19
  • IOC ចង់ឲ្យការរត់ម៉ារ៉ាតុង នៃកីឡាអូឡាំពិក២០២០ បែរទៅតំបនត្រជាក... - 18/10/2019 14:52
  • លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈស្វាយរៀង ត្រូវ... - 18/10/2019 14:48
  • រូបិយប័ណ្ណ Libra របស់ Facebook ប្រឈមនឹងឧបសគ្គថ្មី ពីប្រទេស G... - 18/10/2019 14:45
  • Please wait 8  seconds, if skip Close

    X

    ads

    Top