ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ប្រាសាក់ ស្វាគមន៍ការវិលវិញ របស់អតីតបុគ្គលិករបស់ខ្លួន ជាមួយការផ្តល់ជូន អត្ថប្រយោជនទាំង ១៩យ៉ាង

ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ នៅកម្ពុជា និងជានិយោជក នៃជម្រើសដែលមានបុគ្គលិក ជាង៨០០០នាក់ កំពុងបម្រើការ បានប្រកាសថាខ្លួន ស្វាគមន៍គ្រប់អតីតបុគ្គលិកប្រាសាក់ទាំងអស់ ដែលមានបំណង ចូលបម្រើការងារ នៅប្រាសាក់វិញ ដោយគ្រឹះស្ថានរីករាយ ក្នុងការទទួលយក អតីតបុគ្គលិកទាំងអស់ មកចូលរួមបម្រើការ ជាមួយនឹងមហាគ្រួសារ ប្រាសាក់។

លោក ហឿន ហុន្នី នាយកនាយកដ្ឋានបុគ្គលិក​របស់ប្រាសាក់ បានលើកឡើងថា «ប្រសិនបើ លោក លោកស្រី នាងកញ្ញា ដែលធ្លាប់បម្រើការងារ នៅប្រាសាក់ ហើយមានបំណងចង់ចូលបម្រើការងារ ជាមួយប្រាសាក់វិញ អាចវិលត្រលប់មកបម្រើការងារ នៅប្រាសាក់បានជាធម្មតា។ ថ្នាក់គ្រប់គ្រង និងបុគ្គលិកប្រាសាក់ទាំងអស់ សូមស្វាគមន៍យ៉ាងកក់ក្ដៅ និងរង់ចាំទទួលលោក លោកស្រី ដែលជា អតីតបុគ្គលិក ដែលចង់ចូលបម្រើការងារវិញ ដើម្បីរីកចម្រើនជាមួយគ្នា»។

លោកបន្តទៀតថា «ដូចដែលលោក លោកស្រីបានជ្រាបរួចស្រេច ប្រាសាក់ ជាគ្រឹះស្ថានដែលធំជាងគេ ក្នុងវិស័យហិរញ្ញវត្ថុ មានបទដ្ឋានការងារច្បាស់លាស់ បរិយាកាសការងារល្អ ផ្ដល់ផលប្រយោជន៍ច្រើន ឱកាសការងារនៅជិតផ្ទះ មានឱកាសអភិវឌ្ឍ និងបង្កើនសមត្ថភាពខ្លួន ព្រមទាំងមានលក្ខខណ្ឌការងារ គោរពតាមច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា ហេតុនេះ ប្រាសាក់ នៅតែជាជម្រើសការងារដ៏ល្អបំផុត សម្រាប់ភាពរីកចម្រើនរបស់បុគ្គលិក»។

លោក ហឿន ហុន្នី បញ្ជាក់ថា អតីតបុគ្គលិក នឹងទទួលបានអត្ថប្រយោជន៍ ជាច្រើន ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ​ ដ៏គួរឱ្យទាក់ទាញ រួមមាន៖
• ប្រាក់បៀវត្សតាមការចរចា
• ប្រាក់ឧបត្ថម្ភតួនាទី
• ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំរហូតដល់ 4 ខែ
• ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរចំនួន 1 ខែ បុណ្យភ្ជុំបិណ្ឌចំនួន 1 ខែ
• ថ្លៃប្រេងឥន្ធនៈនិងថ្លៃឈ្នួលម៉ូតូ 60 ដុល្លារអាមេរិក ក្នុង 1 ខែ (សម្រាប់តួនាទីមន្រ្តីឥណទាន)
• ទទួលបានកម្ចីទិញម៉ូតូ និងកម្ចីបុគ្គលិកក្នុងអត្រាការប្រាក់ទាប (សម្រាប់តួនាទីមន្រ្តីឥណទាន)
• ទទួលបានប្រាក់បំណាច់អតីតភាពការងារស្មើនឹងប្រាក់ឈ្នួលនិងប្រាក់បន្ទាប់បន្សំជាមធ្យមចំនួន 15 ថ្ងៃក្នុង 1 ឆ្នាំ
• ទទួលបានឯកសណ្ឋាន ទូរស័ព្ទ និងកាតទូរស័ព្ទ
• ធានារ៉ាប់រងសុខភាព
• ធានារ៉ាប់រងលើការសម្រាកនៅមន្ទីរពេទ្យ
• ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន
• កន្លែងស្នាក់នៅ
• ឈប់សម្រាកប្រចាំឆ្នាំរហូតដល់ 21 ថ្ងៃ
• ឈប់សម្រាករៀបអាពាហ៍ពិពាហ៍ចំនួន 5 ថ្ងៃ
• ឈប់សម្រាកសម្រាលកូនចំនួន 90 ថ្ងៃ
• ឈប់សម្រាកពេលភរិយាសម្រាលកូនចំនួន 3 ថ្ងៃ
• ឈប់សម្រាកពេលមានធុរៈក្នុងគ្រួសារ
• ឈប់សម្រាកព្យាបាលជំងឺ
• មិនធ្វើការនៅថ្ងៃឈប់សម្រាក និងថ្ងៃសៅរ៍-អាទិត្យ

លោក ហឿន ហុន្នី បានបន្ថែមថាក្រៅពីអត្ថប្រយោជន៍ជាច្រើន​ ដែលបានលើកឡើងខាងលើ ប្រាសាក់ជានិយោជក នៃជម្រើស អាស្រ័យហេតុនេះ គ្រប់អតីតបុគ្គលិកប្រាសាក់ទាំងអស់ អាចទាក់ទងយើងខ្ញុំ តាមទូរស័ព្ទ 086 999 911 ឬ ផ្ញើ Email មក formerstaff@prasac.com.kh៕


ប្រាសាក់ ផ្ដល់ឱកាសការងារ ដែលផ្ដល់នូវភាពរីកចម្រើន។

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អាមេរិកប្រកាសទោស មេគ្រឿងញៀនធំ បំផុតលើលោកជាប់ទោស អស់មួយជីវិតប... - 18/07/2019 19:24
  • Joelinton តម្លៃ៣៦លានផោន ត្រៀមខ្លួនក្លាយ ជាកីឡាករចំណូលថ្មីទី១... - 18/07/2019 19:09
  • អ្នកវិទ្យាសាស្ដ្ររកឃើញត្រីផ្កាយដ៏ចម្លែក មើលទៅដូចជានំរ៉ាវីយ៉ូ... - 18/07/2019 16:49
  • កងទព័ជើងទឹកជប៉ុននឹងមិនបញ្ជូនកងនាវារបស់ខ្លួនទៅច្រកសមុទ្រហូមូស... - 18/07/2019 16:10
  • រកឃើញទីតាំងទីក្រុង ទំនើបនៅសម័យ បុរាណ អាយុកាលជាង ៩០០០ឆ្នាំ ខា... - 18/07/2019 15:51
  • កំពូលក្រុមហ៊ុនផ្គត់ផ្គង់ ស្មាតហ្វូនទំាង៥នៅលើពិភពលោក - 18/07/2019 15:27
  • គំរូថ្ម Stonehenge បង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រ បង្ហាញ... - 18/07/2019 15:26
  • តាមពិតបែបនេះទេ! អ្នកផឹកស្រាបៀរជាប្រចាំ មានដឹងទេថា ផឹកស្រា អា... - 18/07/2019 15:09
  •  ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google នៅតែបន្តបញ្ចេញនិមិ្មតសញ... - 18/07/2019 14:52
  •  អ្នកការទូត៖  អាមេរិក  នឹងធ្វើអ្វីដែលអាចជួយដោះស្រាយជម្លោះរវា... - 18/07/2019 14:49
  • Please wait 8  seconds, if skip Close

    Top