ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ប្រាសាក់ ចូលរួមផ្សព្វផ្សាយ «ចំណេះដឹងផ្នែក ហិរញ្ញវត្ថុ‍ នៅកម្ពុជា»

ភ្នំពេញ៖ ប្រាសាក់ ជាគ្រឹះស្ថានលំដាប់ទី១ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជាស្ថាប័នមួយ​ ក្នុងចំណោមធនាគារធំៗ ៥ នៅកម្ពុជា មានមោទនភាពដែលបានចូលរួម និងឧបត្ថម្ភកម្មវិធីផ្សព្វផ្សាយ «ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា» ដែលរៀបចំដោយ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី។

កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយ ពីគុណប្រយោជន៍នៃ ចំណេះដឹងហិរញ្ញវត្ថុឱ្យកាន់តែ ទូលំទូលាយជូនសាធារណជន ដោយមានការអញ្ជើញ ចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្ថាប័នដៃគូ ភាគីពាក់ព័ន្ធ សិស្ស និស្សិត និងសាធារណជនទូទៅ។

នៅក្នុងកម្មវិធីនេះដែរ ប្រាសាក់បានចូលរួមតាំងបង្ហាញនូវ ផលិតផលនិងសេវាហិរញ្ញវត្ថុ សមិទ្ធផលដែលប្រាសាក់ សម្រេចបានពាក់ព័ន្ធ នឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបានបង្កបរិយាកាស រីករាយដោយផ្ដល់ការលេងល្បែង កំសាន្តឆ្លើយសំណួរ បានរង្វាន់ផងដែរ ។

លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រង ទីផ្សាររបស់ប្រាសាក់ បានមានប្រសាសន៍ថា «ដោយមើលឃើញពីសារៈសំខាន់ នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ ប្រាសាក់បានសហការ យ៉ាងជិតស្និទ្ធជាមួយ ធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្រលើសកម្មភាព ផ្សព្វផ្សាយនៃចំណេះដឹងនេះ ឱ្យបានទូលំទូលាយ។ ជាក់ស្ដែង ប្រាសាក់បានចូលរួមឧបត្ថម្ភ ការបោះពុម្ពផ្សាយសៀវភៅ “តោះ! និយាយពីលុយ” និងបានផ្សព្វផ្សាយចំណេះដឹង ផ្នែកហិរញ្ញវត្ថុតាមរយៈគេហទំព័រ និងបណ្ដាញសង្គមរបស់ខ្លួនជាដើម។ យើងយល់ថា ការទទួលបានចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ជាតម្រូវការចាំបាច់បំផុត ដើម្បីជួយដល់អតិថិជន អាចជ្រើសរើសផលិតផល និងសេវាហិរញ្ញវត្ថុបានត្រឹមត្រូវ គ្រប់គ្រងសាច់ប្រាក់បានល្អ ចេះពីរបៀបសន្សំ និងចាយវាយបានត្រឹមត្រូវ ដែលជួយដល់ការពង្រឹង និងបង្កើនជីវភាពរស់នៅ។ បន្ថែមលើសពីនេះ យើងក៏បានបញ្ជ្រាប ចំណេះដឹងហិរញ្ញវត្ថុនេះ តាមរយៈគម្រោងបណ្ណាល័យប្រាសាក់ ជាមួយការបំពាក់សៀវភៅនានា ពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុដែល អនុញ្ញាតិឱ្យសិស្សានុសិស្ស អាចសិក្សាស្វែងយល់ បានដោយខ្លួនឯង។ យើងតែងអនុវត្តជាប្រចាំ ផងដែរក្នុងការគាំពារអតិថិជន ដោយប្រតិបត្តិតាមបទដ្ឋាន នៃគោលការណ៍ការពារ អតិថិជនជាសាកល។»

លោក សូនី បន្តទៀតថា «ប្រាសាក់ពិតជាមាន សេចក្ដីសប្បាយរីករាយ យ៉ាងខ្លាំងដែលបានចូលរួម ជាមួយធនាគារជាតិនៃ កម្ពុជាក្នុងយុទ្ធនាការនានា សំដៅដល់ការបញ្ជ្រាប នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋ។ យើងជឿជាក់ថា តាមរយៈការរួមចំណែកទាំងនេះ នឹងជួយឱ្យបរិយាប័ន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ កាន់តែមានភាពទូលំទូលាយបន្ថែមទៀត ដែលជួយដល់ការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ»។

សូមបញ្ជាក់ថា ប្រាសាក់ ជាគ្រឹះស្ថានឯកជន និងមានអាជ្ញាប័ណ្ណទទួលប្រាក់ បញ្ញើពីសាធារណជន ពីធនាគារជាតិនៃកម្ពុជា ហើយកំពុងផ្តល់សេវា ហិរញ្ញវត្ថុជាច្រើនរួមមាន សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់តាមលេខសម្ងាត់ ប្តូរប្រាក់ ទិញកាតទូរស័ព្ទ សេវាធនាគារចល័ត សេវាអេធីអឹម សេវាបើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស និងម៉ាស៊ីនឆូតកាតនៅទូទាំងប្រទេស។ បច្ចុប្បន្ននេះ ការបង់ថ្លៃទឹក បង់ថ្លៃភ្លើង ផ្ទេរប្រាក់ទៅដៃគូជំនួញ ឬ ទៅមនុស្សជាទីស្រឡាញ់ ផ្ទេរប្រាក់តាមលេខសម្ងាត់ ឬ ផ្ទេរប្រាក់ទៅកាន់អ្នកគ្មានគណនី តាមរយៈសេវាធនាគារចល័ត (Mobile Banking & Internet Banking) និងម៉ាស៊ីនអេធីអឹមប្រាសាក់ មិនគិតកម្រៃសេវាឡើយ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងយើងខ្ញុំតាម 023 999 911 ឬ 086 999 911 ឬ 096 9 999 911 ឬ វេបសាយត៍ www.prasac.com.kh ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Man United ទំនងជានៅមានសង្ឃឹមដោយសារ De Ligt ចុច Like រូបថត In... - 26/05/2019 17:11
  • ទ័ពជើងទឹកអាមេរិកផ្អាកដំណើរការកងយន្តហោះចម្បាំង Grim Reaper នៅ... - 26/05/2019 16:50
  • Man United សម្លឹងឃើញកីឡាករ តម្លៃ៣៥លានផោនម្នាក់ សម្រាប់ជំនួស... - 26/05/2019 14:51
  • សារព័ត៌មានទម្លាយថា ប្រទេសបារាំង ធ្លាប់ធ្វើការសាកល្បងនុយក្លេអ... - 26/05/2019 14:48
  • កម្មវិធីតន្ត្រីដំបូងគេ​ នៅកម្ពុជា «Battle of the Bands» បញ្ច... - 26/05/2019 14:43
  • ត្រីឆ្លាមត្របាក់ ជើងម្ខាងរបស់ ក្មេងប្រុសម្នាក់ស្ទើរ ដាច់ នៅឆ... - 26/05/2019 13:53
  • តុលាការអន្តរជាតិចេញ បញ្ជារុស្សីឲ្យដោះលែង ក្រុមអ្នកនេសាទ និងន... - 26/05/2019 13:50
  • Herbalife Nutrition ផ្តល់ការបណ្តុះបណ្តាល ផ្នែកអាហារូបត្ថម្ភ... - 26/05/2019 13:45
  • Hara អតីត​ក្រុម KARA ត្រូវ​បាន​សង្គ្រោះ ពីការធ្វើអត្តឃាត​ យប... - 26/05/2019 13:16
  • ក្រុម​ Lampard និង Terry ​ប្រកួត​រក​កៅអី​១​ទៅ EPL ខណៈ Derby... - 26/05/2019 13:13
  • Please wait 8  seconds, if skip Close

    Top