ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

វ៉េណេស៊ុយអេឡា បន្តលក់មាស ស្ងាត់ៗ ៨តោនទៀត ពេលដាច់ភ្លើង

បរទេស៖ នៅមុននេះរដ្ឋាភិបាល វ៉េណេស៊ុយអេឡា ត្រូវបានគេរាយការណ៍ថា មានបញ្ហាក្នុងដំណើការ ដកមាសបម្រុងរបស់ខ្លួន ចេញពីធនាគារ នៅចក្រភពអង់គ្លេស និងអាមេរិក ជាប្រទេស ដែលបានបង្កកទ្រព្យសម្បត្តិ របស់ប្រទេស ដែលសម្បូរធនធាន ប្រេងមួយនេះ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ បានឱ្យដឹងថា រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានដកមាសចំនួន ៨តោន ចេញពីទូដែក នៃធនាគារកណ្តាល កាលពីសប្តាហ៍មុន ហើយគ្រោងនឹងលក់មាស ទាំងនោះ ដើម្បីបង្កើនសាច់ប្រាក់ អំឡុងពេលរងសម្ពាធពីអាមេរិក។ នេះបើតាមប្រភពពីមន្រ្តីរដ្ឋាភិបាល វ៉េណេស៊ុយអេឡា ប្រាប់រ៉យទ័រ។

ប្រភពរដ្ឋាភិបាលនោះ បានប៉ាន់ប្រមាណថា ទុនបម្រុងជាមាសសរុប របស់វ៉េណេស៊ុយអេឡា ឥឡូវនេះមានប្រហែល ១០០តោនដែលមានតម្លៃ ៤ពាន់លានដុល្លារ ហើយមាស ៣០តោន ត្រូវបានគេដឹងថា បានដកចេញចាប់តាំងពីខែមករា ដើម្បីបង្កើនសាច់ប្រាក់ជាច្រើន ដែលត្រូវបង់ប្រាក់ សម្រាប់ការនាំចូលទំនិញ ជាមូលដ្ឋានចំពេលមាន ការបង្កកសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក ចំណែកមាស ៨តោនទៀតត្រូវបានដក ចេញកាលពីខែកុម្ភៈ ។

តំណាងរាស្រ្តគណបក្សប្រឆាំង នៅវ៉េណេស៊ុយអេឡា គឺលោក Angel Alvarado ដែលជាអ្នកគាំទ្រមេដឹកនាំ ដែលបានប្រកាសខ្លួនឯងថា ជាប្រធានាធិបតីបណ្តោះអាសន្ន គឺលោក Juan Guaido, បាននិយាយថា ក្រុមមន្រ្តីជាន់ខ្ពស់ នៅធនាគារ បានដកមាសចេញពីធនាគារកណ្តាល ដើម្បីបម្រុងក្នុងគ្រាមានអាសន្ន ដែលការដកមាសនេះ ធ្វើឡើងអំឡុងពេលដែលទីក្រុង ការ៉ាសកាស់ កំពុងដាច់អគ្គិសនី៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន ឌីប៊ី សេនឃើរ បើកសម្ពោធការិយាល័យថ្មី - 24/04/2019 11:33
  • ប្រាសាក់ ចូលរួមផ្សព្វផ្សាយ «ចំណេះដឹងផ្នែក ហិរញ្ញវត្ថុ‍ នៅកម្... - 24/04/2019 11:30
  • ក្រុមហ៊ុន Tesla ចុះស៊ើបអង្កេត ឧប្បត្តិហេតុនៃ កន្លែងរថយន្តចត... - 24/04/2019 11:29
  • NICE ចង់បាន Giroud ខណៈដែលមិនមាន ប្រកួតច្រើនឡើយ នៅអង់គ្លេស សម... - 24/04/2019 11:27
  • ផ្នូរម៉េជីតដ៏ធំសម័យ កាលថ្មកែវ មានអាយុកាលរហូត ដល់ ១០ជំនាន់ នៃ... - 24/04/2019 11:24
  • វេបសាយដំបូងបំផុត ក្នុងប្រវត្តិសាស្ត្រនៃ មនុស្សជំនាន់ បច្ចេកវ... - 24/04/2019 11:20
  • អបអរសាទ! តារាហុង Ruco Chan ក្លាយជាឪពុកគេហើយ - 24/04/2019 09:52
  • រូបភាពផ្កាយរណប បង្ហាញការឡើងកម្ដៅ ភពផែនដីនៃការរបង្កើត ផែនទី'ស... - 24/04/2019 09:42
  • Mahrez រដូវកាលនេះ ជាមួយនឹង Man City ធ្វើឲ្យអ្នកគាំទ្រ ស្ទើរភ... - 24/04/2019 09:21
  • ប្រភេទម៉ូលេគុល ដំបូងគេបង្កើតឡើង ក្នុងសកលលោក បន្ទាប់ពីក្រុម B... - 24/04/2019 09:09
  • Please wait 8  seconds, if skip Close

    Top