ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

របាយការណ៍៖ក្រុមហ៊ុន Amazon ពិចារណាឡើងវិញ នូវការបង្កើតទីស្នាក់ការ កណ្តាលនៅញូវយ៉ក 

វ៉ាស៊ីនតោន៖កាសែតវ៉ាស៊ីន តោនប៉ុស្តិ៍ បានចេញផ្សាយថា ក្រុមហ៊ុន Amazon កំពុងពិចារណាឡើងវិញ នូវការសម្រេច ចិត្តរបស់ខ្លួនក្នុងការបង្កើត ទីស្នាក់ការកណ្តាល បន្ថែមមួយនៅ ទីក្រុងញូវយ៉ក ចំពេលមានការប្រឆាំង ពីមេដឹកនាំនយោបាយសំខាន់ៗ និងការតវ៉ានៅក្នុងសហគមន៍យោងតាម ការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

កាសែតThe Post ដែលជាកម្មសិទ្ធិ របស់ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានដកស្រង់ប្រភព២ដែលធ្លាប់ស្គាល់ពីក្រុមហ៊ុនដែលសុំមិនបញ្ចេញឈ្មោះ។ របាយការណ៍នេះ ចេញបន្ទាប់ ពីការតែងតាំង អ្នករិះគន់ Amazon ម្នាក់ទៅលើក្រុម ត្រួតពិនិត្យ ដែលមានសក្តានុពល ក្នុងការបដិសេធ លើកិច្ចព្រមព្រៀងសម្រាប់ទីតាំង មួយក្នុងចំណោមទីតាំង២ដែល ក្រុមហ៊ុន Amazon បានជ្រើសរើស សម្រាប់ "HQ2" របស់ខ្លួនរួមជាមួយ នឹងទីតាំងមួយនៅជិតទីក្រុង វ៉ាស៊ីនតោន។

មន្រ្តីមូលដ្ឋានជា ច្រើននាក់ និងអ្នកតំណាង ប្រជាធិបតេយ្យថ្មីដែលបានជាប់ឆ្នោត Alexandria Ocasio-Cortez ដែលមានព្រំប្រទល់ទីក្រុងញូវយ៉កបាន ជំទាស់នឹងកិច្ចព្រមព្រៀងរបស់ ក្រុមហ៊ុន Amazon ។ ពួកគេបានសម្តែង ការព្រួយបារម្ភថា ការងារដែលត្រូវបានសន្យា ចំនួន ២៥,០០០នាក់អាច នឹងធ្វើឲ្យទីផ្សារ លំនៅដ្ឋានមានតម្លៃថ្លៃហួស ប្រមាណ និងហេដ្ឋារចនា សម្ព័ន្ធខ្សោយ។

ផែនការដែលប្រកាសកាលពី ឆ្នាំមុន ត្រូវបានគាំទ្រដោយលោក Andrew Cuomo អភិបាលក្រុងញូវយ៉កនិងលោកអភិបាល ក្រុងលោក Bill de Blasio ប៉ុន្តែវាជាវត្ថុធ្វើបាតុកម្ម នៅប៉ុន្មានសប្ដាហ៍ក្រោយ។ អ្នករិះគន់បានអះអាងថា កិច្ចព្រមព្រៀងនេះបានផ្តល់ការឧបត្ថម្ភធនច្រើន ពេកដល់ក្រុមហ៊ុនធំបំផុតមួយ ក្នុងពិភពលោកដែលដឹកនាំ ដោយអ្នកមានបំផុត នៅលើពិភពលោក៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • សេចក្តីអំពាវនាវ ដល់សប្បុរសជន ចូលរួម ក្នុងគម្រោងទៅរៀន ដើម្បីអ... - 20/04/2019 16:40
  • អាមេរិកនិយាយថា ចិនបង្កើនយុទ្ធនា ការជះឥទ្ធិពល ទៅលើកោះតៃវ៉ាន់  - 20/04/2019 16:32
  • ការធ្វើតេស្ដអាវុធយុទ្ធសាស្រ្ត ថ្មី របស់កូរ៉េខាងជើង មិនពាក់ព័... - 20/04/2019 15:06
  • Richarlison តម្លៃ៥០លានផោនរបស់ Everton អាចនឹងផ្លាស់ទៅ លេងជាមួ... - 20/04/2019 14:09
  • ហេតុអ្វីបានជារន្ទះ វាយប្រហារ២ដង? ភាគល្អិត បានបង្ហាញយ៉ាងខ្លាំ... - 20/04/2019 13:33
  • យានអវកាសក្រៅភព របស់ណាសាក ឃើញភពផែនដី ដំបូងគេនៅជិត ប្រព័ន្ធព្រ... - 20/04/2019 12:48
  • Man City ទំនងជាត្រូវដកខ្លួន ចេញពី ការប្រជែងយកខ្សែការពារ ឆ្នើ... - 20/04/2019 12:42
  • ក្មេងប្រុសតូចបំផុត នៅលើពិភពលោក វិលត្រឡប់មកផ្ទះវិញ នៅប្រទេស ជ... - 20/04/2019 12:36
  • ម៉ឺន  មេឃា ប៉ះជើងខ្លាំងថៃ Super Pek រសៀលថ្ងៃអាទិត្យ នៅលើសង្វ... - 20/04/2019 11:17
  • តារាចម្រៀងល្បីៗ ក្នុងប្រទេសកម្ពុជា ១០រូប បានទៅដល់កូរ៉េ កក្រើ... - 20/04/2019 11:00
  • Please wait 8  seconds, if skip Close

    Top