ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ពង្រីកវិសាលភាព អាជីវកម្មរបស់ខ្លួន ជាមួយនឹងការ បើកសម្ពោធការិយាល័យ សាខាថ្មី នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖​ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត អន្តរជាតិដំបូងគេ​ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកការិយាល័យសាខាថ្មី នៅខេត្តព្រះសីហនុ ដែលជាខេត្តមួយពោរពេញដោយ សក្ដានុពលសេដ្ឋកិច្ចខ្លាំង និងជាខេត្ត ដែលមានកំពង់ផែអន្តរជាតិធំបំផុត ក្នុងប្រទេសផងដែរ។

ខេត្ត ឆ្នេរសមុទ្រមួយនេះ កំពុងក្លាយជាគោលដៅទេសចរណ៍ ដ៏មានប្រជាប្រិយភាព ដែលត្រូវបានសារព័ត៌មាន ញ៉ូវយ៉ក ថាម (New York Times) ឲ្យចំណាត់ថ្នាក់ទី ១៣ ក្នុងចំណោម ៥២ គោលដៅទេសចរណ៍ប្រចាំឆ្នាំ ២០១៨។ ការពង្រីកវិសាលភាពអាជីវកម្មនេះ នឹងជួយបំពេញតម្រូវការ ធានារ៉ាប់រងអាយុជីវិត និងដំណោះស្រាយហិរញ្ញវត្ថុ ដែលមានគុណភាពខ្ពស់ និងសម្បូរបែបជូនដល់ប្រជាជន នៅក្នុងខេត្តដ៏ពិសេស មួយនេះ។

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានពង្រីកអាជីវកម្មរបស់ខ្លួន យ៉ាងឆាប់រហ័ស ដោយនេះជា ការបើកសម្ពោធ ការិយាល័យថ្មីទី ៦ ហើយរបស់ក្រុមហ៊ុន បន្ទាប់ពីការធ្វើអាជីវកម្ម រយៈពេលប្រាំមួយឆ្នាំ របស់ក្រុមហ៊ុននៅកម្ពុជា។ ការិយាល័យដំបូងរបស់ក្រុមហ៊ុន ត្រូវបានបើកដំណើរការ កាលពីឆ្នាំ ២០១២ នៅរាជធានីភ្នំពេញ បន្ទាប់មកនៅខេត្តសៀមរាប ក្នុងឆ្នាំ ២០១៤ ខេត្តបាត់ដំបងក្នុងឆ្នាំ ២០១៥ ខេត្តកំពង់ចាមក្នុងឆ្នាំ ២០១៦ និងខេត្តបន្ទាយមានជ័យ កាលពីដើមឆ្នាំ ២០១៨ នេះ។

ការពង្រីកវិសាលភាពអាជីវកម្ម គឺជាយុទ្ធសាស្ត្រ របស់ក្រុមហ៊ុន ដើម្បីផ្តល់ជូនការ ការពារហិរញ្ញវត្ថុ និងបរិយាប័នហិរញ្ញវត្ថុ ដល់គ្រួសារកម្ពុជា ដែលរស់នៅក្រៅរាជធានីភ្នំពេញ ហើយនេះក៏ស្របគ្នាទៅនឹងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាផងដែរ។

ថ្លែងនៅក្នុងពិធីសម្ពោធ ការិយាល័យសាខានោះ លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ «អតិថិជនគឺជាអាទិភាពរបស់យើង ហើយយើងតែងតែយកអតិថិជន ជាគោលសម្រាប់រាល់សកម្មភាព ដែលយើងធ្វើ។ នេះមានន័យថា អតិថិជនអាចស្វែងរក សេវាកម្មរបស់យើង បាននៅទីកន្លែងដែលពួកគាត់ រស់នៅ និងធ្វើការ។»

លោកបានបន្ថែមទៀតថា៖ «ការពង្រីកអាជីវកម្មរបស់យើងនេះ គឺជាវិធីសាស្ត្រដ៏សំខាន់មួយផងដែរ ដែលយើងអាចជួយកសាងអនាគត ហិរញ្ញវត្ថុរបស់ក្រុមគ្រួសារកម្ពុជា ឲ្យកាន់តែប្រសើរឡើង។ ចាប់ពីថ្ងៃនេះតទៅ ប្រជាជនកម្ពុជាដែលរស់នៅ ក្នុងខេត្តព្រះសីហនុ និងតំបន់ជិតខាងនៃខេត្តនេះ នឹងអាចទទួលបានដំណោះស្រាយ ផ្នែកហិរញ្ញវត្ថុ លំដាប់អន្តរជាតិរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ដែលយើងបានផ្តល់ជូន ប្រជាជនកម្ពុជាចំនួនជាង ៧ ម៉ឺននាក់រួចមកហើយក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ។»

គួរបញ្ចាក់ផងដែរថា ការិយាល័យថ្មី របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ មានទីតាំងនៅផ្ទះលេខ ១៦A ផ្លូវចំណោតរ៉ា  ភូមិ ២ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • កាណាដា កំពុងស្វែងរកផ្លូវចាកចេញ​ ពីកិច្ចព្រមព្រៀង លក់អាវុធឲ្យ... - 17/12/2018 20:26
  • កូរ៉េខាងជើង​ ព្រមានថាទណ្ឌកម្មអាមេរិក​ កំពុងបិទផ្លូវឆ្ពោះទៅរក... - 17/12/2018 20:24
  • តារាវិទូនិយាយថា ថ្មអវកាសបៃតងហោះជិតបំផុតរបស់ខ្លួន ខណៈយើងងអាចម... - 17/12/2018 16:48
  • Tumblr វិលមកលើ App Store បន្ទាប់ការដាក់បម្រាមលើមាតិកាដ៏ចម្រូ... - 17/12/2018 16:21
  • កូរ៉េខាងជើងទិះតៀនអាមេរិកនៅក្រោយទណ្ឌកម្មថ្មីប្រឆាំងទៅនឹងមន្ត្... - 17/12/2018 16:16
  • ពន្លឺព្រះអាទិត្យ! ណាសាចាប់រូបភាព ជិតបំផុត នៃព្រះអាទិត្យដោយ ប... - 17/12/2018 15:55
  • Nissan កំពុងស៊ើបអង្កេតលោក Ghosn លើមូលនិធិ CEO Reserve នៅហូឡង... - 17/12/2018 15:50
  • វប្បធម៌ប៉ារ៉ាកាសបុរាណ ប្រើកាកសំណល់អូដ្ឋ ដើម្បីបង្កើតថ្នាំ លា... - 17/12/2018 15:24
  • ស្ងាត់ៗដាក់មួយបទ បង្កប់អត្ថន័យចាក់ដោតណាស់ ពី គីសាន់ រ៉ៃយ៉ា៖... - 17/12/2018 15:24
  • អាថ៌កំបាំងមានអាយុកាល រាប់សតវត្សរ៍៖ រកឃើញនាវាចម្បាំង អាមេរិកត... - 17/12/2018 15:20
  • Top