ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ក្រុមហ៊ុន Boeing និង Airbus ព្រួយបារម្ភពីសង្គ្រាម ពាណិជ្ជកម្ម ស្របពេលចិនបង្ហាញ មហិច្ឆតាអាកាសចរណ៍

បរទេស៖ក្រុមហ៊ុនផលិតយន្តហោះដ៏ធំបំផុតពីររបស់ពិភពលោក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញថា ពួកគេចង់ឃើញការបញ្ចប់ នូវសង្គ្រាមជំនួញ រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង ស្របពេលដែលប្រទេសចិន បានបើកពិធីពិព័រណ៍អាកាសចរណ៍ដ៏ធំបំផុតរបស់ខ្លួន ជាមួយនឹងការបង្ហាញមហិច្ឆតាអាកាសចរណ៍។ 

ក្រុមហ៊ុន Boeing (BA.N) និងក្រុមហ៊ុន Airbus (AIR.PA) បានធ្វើការបង្ហាញនូវយោបល់របស់ខ្លួន នៅថ្ងៃបើកពិធីពិព័រណ៍ Airshow China ដែលប្រារព្ធធ្វើឡើង នៅក្នុងទីក្រុង Zhuhai ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ហើយនេះជាព្រឹត្តិការណ៍មួយ សម្រាប់ទីក្រុងប៉េកាំង ដើរក្បួនវីរកម្មអាកាសចរណ៍របស់ខ្លួន ដែលកំពុងតែរីកចម្រើន។ 

លោក George Xu ជានាយកប្រតិបត្តិប្រចាំ នៅប្រទេសចិន របស់ក្រុមហ៊ុនផលិតយន្តហោះ Airbus (AIR.PA) បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប មិនរំពឹងថាការលក់នឹងធ្លាក់ចុះ បណ្ដាលមកពីភាពតានតឹងនោះទេ។ 

លោកបាននិយាយបន្ថែមទៀតដូច្នេះថា “ខ្ញុំគឺជាជនជាតិចិន ហើយយើងមិនចូលចិត្តសង្គ្រាមពាណិជ្ជកម្ម បែបនេះនោះទេ គឺគ្មានអ្នកណាមួយ នឹងក្លាយជាអ្នកឈ្នះ នៅក្នុងសង្គ្រាមពាណិជ្ជកម្មប្រភេទនេះឡើយ”៕  ប្រែសម្រួល៖ប៉ាង កុង 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អបអរសាទ! តារាហុង Ruco Chan ក្លាយជាឪពុកគេហើយ - 24/04/2019 09:52
  • រូបភាពផ្កាយរណប បង្ហាញការឡើងកម្ដៅ ភពផែនដីនៃការរបង្កើត ផែនទី'ស... - 24/04/2019 09:42
  • Mahrez រដូវកាលនេះ ជាមួយនឹង Man City ធ្វើឲ្យអ្នកគាំទ្រ ស្ទើរភ... - 24/04/2019 09:21
  • ប្រភេទម៉ូលេគុល ដំបូងគេបង្កើតឡើង ក្នុងសកលលោក បន្ទាប់ពីក្រុម B... - 24/04/2019 09:09
  • ជប៉ុន ងាកមកបង្ហាញ ភាពទន់ភ្លន់ ចំពោះកូរ៉េខាងជើង និងរុស្ស៊ី - 24/04/2019 09:06
  • លោក គីម ជុងអ៊ុន នឹងទស្សនកិច្ច ប្រទេសរុស្ស៊ីក្នុងពេល ឆាប់ៗ សម... - 24/04/2019 09:02
  • Juventus ប្រជែងSpurs ចចារទិញកីឡាករវ័យក្មេង តម្លៃ៤០លានផោន ម្ន... - 23/04/2019 19:52
  • លោក Mark Zuckerberg អាចនឹងប្រឈមមុខការ ត្រួតពិនិត្យពី FTC ដោយ... - 23/04/2019 19:47
  • សាកសពសត្វ នៃចក្រភព Incas ១០០ក្បាលតុបតែង ចម្រុះពណ៌ និងខ្សែក ម... - 23/04/2019 18:58
  • ស្មាតហ្វូន ចិនកំពុងវាយលុកឡើង វិញជាមួយអតិថិជន នៅប្រទេសអ៊ីរ៉ាក... - 23/04/2019 18:53
  • Please wait 8  seconds, if skip Close

    Top