ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ចុះ​កិច្ចព្រមព្រៀង​ ជាមួយក្រុមហ៊ុនទ្រូម៉ាន់នី ​លើសេវាបង់ប្រាក់កម្ចី ​នៅទូទាំង២៥ ខេត្ត/ក្រុង

ភ្នំពេញ៖ទ្រូម៉ាន់នីដែលជាក្រុមហ៊ុន ផ្ទេរប្រាក់ ដ៏ល្បីល្បាញមួយកំពុងតែពង្រីកវិសាលភាពនៅកម្ពុជា នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នាសណ្ឋាគារណាហ្គាវើល បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ស្តីពី សហប្រតិបត្តិការអាជីវកម្ម លើសេវាកម្ម បង់ប្រាក់កម្មីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី   ដែលធ្វើឲ្យកាន់តែងាយស្រួល សម្រាប់អតិថិជន អិលអូអិលស៊ី ទាំងអស់ដែលបង់ប្រាក់កម្ចីជាមួយភ្នាក់ងារ ទ្រូម៉ាន់នី ដោយមិនគិតថ្លៃ ទូទាំង២៥ ខេត្ត/ក្រុង ។

លោក គង់ មាន អគ្គនាយក ក្រុមហ៊ុនទ្រូម៉ាន់នី ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះក្រុមហ៊ុនទ្រូម៉ាន់នី មានកិត្តិយស ក្នុងការក្លាយជាដៃគូសហការជាមួយ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុដ៏ល្បីមួយ ក្នុងព្រះរាជា ណាចក្រកម្ពុជា។

លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនយើងខ្ញុំមានភ្នាក់ងារជាង ៦,០០០កន្លែង និងអតិថិជនសរុប ជាង២លាននាក់ នៅទូទាំង២៥ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងនៅតែបន្តពង្រីកភ្នាក់ងារ ឱ្យកាន់តែច្រើន ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ទ្រូម៉ាន់នី ក៏ដូចជាអតិថិជន របស់ក្រុមហ៊ុន ដែលជាដៃគូសហការរបស់ ក្រុមហ៊ុនទ្រូម៉ាន់នីផងដែរ។

លោកបានបញ្ជាក់ថា "អ្វីដែលសំខាន់ ការសហការរវាងក្រុមហ៊ុនទាំងពីរបានផ្ដល់ភាពងាយស្រួល ចំណេញពេលវេលា និងជួយកាត់ បន្ថយចំណាយ យ៉ាងច្រើន ដល់អតិថិជននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ទាំងអស់គឺអាចបង់ប្រាក់កម្ចី ដោយឥតគិត ថ្លៃសេវា  តាមរយៈភ្នាក់ងាររបស់ទ្រូម៉ាន់នី ទូទាំង២៥ខេត្ត/ក្រុង"។


ជាមួយគ្នានោះដែរ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានលើកឡើថា សេវាកម្មបង់ប្រាក់កម្ចីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្របសម្រួល ទៅដល់អតិថិជន អិលអូអិលស៊ី ទាំងអស់ ក្នុងការទូទាត់បង់ប្រាក់កម្ចី ដោយឥតគិតថ្លៃសេវាតាមរយៈភ្នាក់ងារ ទ្រូម៉ាន់នីជាង ៦,០០០កន្លែង នៅទូទាំង២៥ ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា ។

លោកបញ្ជាក់ថា "នេះគឺជាការផ្តល់ជូនជម្រើសដ៏ពិសេសថ្មីមួយ ដល់អតិថិជន អិលអូអិលស៊ី ដែលភាគច្រើនមានការមមាញឹក នឹងអាជីវកម្ម ហើយមិនមានពេលវេលា គ្រប់គ្រាន់ ក្នុងការមកបង់ប្រាក់ដោយផ្ទាល់ ព្រោះមានលំនៅដ្ឋាននៅឆ្ងាយពី ការិយាល័យ អិលអូអិលស៊ី ឬមានធុរៈធ្វើដំណើរទៅឆ្ងាយ មិនអាចធ្វើការបង់ប្រាក់បាន"។

លោកបន្តទៀតថា អិលអូអិលស៊ី បានចាប់បដិសន្ធិឡើងនៅឆ្នាំ ១៩៩៤ មានចក្ខុវិស័យក្នុងការផ្តល់នូវសេវាឥណទាន ប្រកបដោយគុណ ភាព ប្រសិទ្ធិភាព និងមានការ ទទួលស្គាល់ជាសកល។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី កំពុងមានប្រតិបត្តិការនៅ ៧៦ សាខា ក្នុងរាជធានីភ្នំពេញ និងគ្រប់បណ្តាខេត្តដែលបច្ចុប្បន្ន មានអតិថិជនចំនួនសរុប ២០០,០0០នាក់ នៅទូទាំងប្រទេស។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានជឿជាក់និងសង្ឃឹមយ៉ាងមុតមាំថា សេវាបង់ ប្រាក់កម្ចីនេះនឹងផ្តល់អត្ថប្រយោជន៍ និង ជាជម្រើសដ៏ត្រឹមត្រូវដល់អតិថិជនទាំងអស់ ក្នុងការទូទាត់ បង់ប្រាក់កម្ចី ដោយមិន អស់ថ្លៃ សេវា ហើយថែមទាំងមាន ដំណើរការងាយស្រួល ចំណេញពេលវេលា ថវិកា និង សុវត្ថិភាព ដែលពួកគាត់អាចធ្វើប្រតិបត្តិការ តាមរយៈ ភ្នាក់ងាររបស់ ទ្រូម៉ាន់នីទោះបី ជាថ្ងៃឈប់សម្រាកក៏ដោយ៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Real Madrid ដាក់លក់កីឡាករវ័យក្មេងនេះ ដល់ទៅ១០០លានផោន ក្លឹបបីន... - 21/10/2018 10:07
  • ស្មើ​យប់មិញ Jose ​រក​វ៉ៃជាមួយ​ជំនួយ ​ការ​គ្រូ​បង្វឹក Chelsea... - 21/10/2018 10:04
  • ប្រមុខការពារជាតិ អាមេរិក-ចិន​ ជួបពិភាក្សាគ្នាដោយគ្មាន កិច្ចព... - 21/10/2018 08:52
  • Benitez ជឿជាក់ថា នឹងមិនអាចត្រូវ បានគេបណ្តេញ ចេញពីក្លឹបឡើយ - 21/10/2018 08:32
  • Rihanna ប្រកែក​មិន​សម្ដែង ​ក្នុង​កម្មវិធី​យក្ស Super Bowl លើ... - 21/10/2018 08:27
  • តារា​សម្ដែង​ប្រុស​ស្អាត Chris Hemsworth សារភាព​ត្រង់ៗ ​ថា​​ធ... - 21/10/2018 08:24
  • យន្តហោះ មានទំហំធំ ជាងគេបំផុត នៅលើពិភពលោក របស់ចិនចាប់ផ្តើម ធ្... - 21/10/2018 08:22
  • រកឃើញក្រុមជើងខ្លាំង៣ ក្រុមទៀត ឡើងវគ្គ៨ ក្រុមចុងក្រោយ នៃពាន A... - 21/10/2018 08:19
  • ត្រីស៊ីសាច់ដំបូងបំផុតរបស់ ពិភពលោក៖ អ្នកវិទ្យាសាស្រ្តរកឃើញ ត្... - 21/10/2018 08:17
  • បើចង់ក្លាយជាអ្នកមាន ក្នុងពេល៥ឆ្នាំខាងមុខ សូមកុំធ្វើរឿងទាំង ១... - 21/10/2018 08:13
  • Top