ភ្នំពេញ៖ ក្រុមហ៊ុនខ្មែរប៊ែវើរីជី លីមីតធីត ដែលជាក្រុមហ៊ុន ផលិតភេសជ្ជៈទំនើប នឹងធំជាងគេនៅកម្ពុជា បានរកឃើញ អ្នកឈ្នះរង្វាន់ធំ ដំបូងគេសម្រាប់ ភេសជ្ជៈWURKZ ចំនួន១ម៉ឺនដុល្លារអាមេរិក ដែលត្រូវបានប្រគល់ជូនអតិថិជន កាលពីពេលថ្មីៗនេះ នៅស្ថានីយ៍ទូរទស្សន៍PNN ។
លោក ម៉ូវ រ៉ាវី ជាអ្នកមានសំណាងទទួលបានរង្វាន់ធំ ១ម៉ឺនដុល្លារ មានមុខងារកសិករ រស់នៅភូមិព្រែកតាទៀង ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។ លោកបានថ្លែងទាំងទឹកចិត្ត សប្បាយរីករាយថា “ នេះជាលើទីមួយ សម្រាប់ជីវិតរបស់ខ្ញុំ ដែលមានសំណាងត្រូវរង្វាន់បែបនេះ ខ្ញុំធ្លាប់តែឃើញតែអតិថិជនផ្សេងៗ គេឈ្នះរង្វាន់យ៉ាងសន្ធឹកសន្ធប់ តែថ្ងៃនេះជាឱកាសសម្រាប់ខ្ញុំតែម្តង ដែលបានមកទទួលរង្វាន់ធំនិងដំបូងគេរបស់ក្រុមហ៊ុនខ្មែរប៊ែវើរីជី ពីភេសជ្ជៈWURKZ នូវទឹកប្រាក់១ម៉ឺនដុល្លារ ។
សម្រាប់ទឹកប្រាក់ដែលទទួលបាននេះ ខ្ញុំសូមអរគុណ ដែលធ្វើឲ្យជីវិតគ្រួសារ និងបងប្អូនខ្ញុំ បានប្រសើរជាងមុន និងក៏សូមក្រុមហ៊ុន កាន់មានអតិថិជនកាន់តែ ច្រើន“។
លោក គង់ ចន្តា ប្រធានផ្នែកលក់ ភេសជ្ជៈ WURKZ បានឲ្យដឹងថា វេសជ្ជៈប៉ូវកំល្លាំង WURKZ សម្បូរវីតាមីន B6 និង B12 ដែលជួយ ថែរក្សារស្ថេរភាពរាងកាយ និងថាមពលក្នុងរាងកាយ កាតបន្ថយភាពនឿយហត់ នៅពេលលេងកីឡា បន្សាប់ជាតិស្រវឹង និងបង្កើនការចងចាំ។ លោកបន្តថា ក្រៅពីការផ្តល់រង្វាន់ធំ ១ម៉ឺនដុល្លារ សហរដ្ឋអាមេរិច ភេសជ្ជះប៉ូវកំលាំងវើក ក៏មានរង្វាន់ផ្សេងៗជា ច្រើនសន្ធឹកសន្ធាប់ទៀត ដែលសរុបទឹកប្រាក់ប្រមាណ ៤លានដុល្លារអាមេរិច ដែលបង្កប់នៅក្នុងក្រវិលកំប៉ុង វើក ហើយកំពុងរងចាំលោកអ្នក៕