ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ធនាគារក្រុងស្រីុ បន្ថែមដើមទុន ៣០លានដុល្លារ ដល់ហត្ថាកសិករ ដើម្បីពង្រីកប្រតិបត្តិការ ២០១៨

ភ្នំពេញ៖ ហត្ថាកសិករ លីមីតធីត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឈានមុខគេមួយនៅកម្ពុជា បានទទួលដើមទុនបន្ថែម ៣០លានដុល្លារ ដែលធ្វើឲ្យដើមទុនសរុប កើនឡើងរហូតដល់១៥០លានដុល្លារ ។

ការបន្ថែមទុន នាដើមឆ្នាំ២០១៨នេះ គឺដើម្បីបំពេញនិងសម្រេចតាម ផែនការយុទ្ធសាស្រ្តថ្មី ដែលធ្វើឲ្យស្ថាប័នដ៏ធំនេះ មានលទ្ធភាពកាន់តែខ្លាំង ក្នុងការផ្គត់ផ្គង់ និងគាំទ្រដល់តម្រូវការ របស់អតិថិជន ដែលមានសន្ទុះកើនឡើង ឥតឈប់ឈរ ហើយក៏បានបង្ហាញពីការរក្សា ភាពជាស្ថាប័នហិរញ្ញវត្ថុរឹងមាំ និងនាំមុខគេ នៅប្រទេសកម្ពុជាផងដែរ។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ បានមានប្រសាសន៍ថា “យើងបានទទួលព័ត៌មាន ពីការបន្ថែមទុនថ្មី ពីធនាគារក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាល របស់យើង ហើយក៏ជាបង្អែកដ៏ធំរឹងមាំបំផុត សម្រាប់ហត្ថាកសិករ។ នេះជាការបន្ថែមដើមទុក លើកទីពីរ មកហត្ថាកសិករ ដោយមើលឃើញសមិទ្ធផល ជាក់ស្តែងក្នុងឆ្នាំ២០១៧ ប្រកបដោយផ្លែផ្កា ដែលធ្វើឲ្យធានាគារ អាណាព្យាបាលយើង មានការសប្បាយចិត្ត និងពេញចិត្តយ៉ាងខ្លាំង។”

ដោយយល់ច្បាស់ពីទិសដៅ អាជីវកម្មសម្រាប់ឆ្នាំ២០១៨ ធនាគារក្រុងស្រ៊ី មានភាពជឿជាក់ យ៉ាងមុតមាំថា ការបន្ថែមទុនថ្មី នឹងជួយឲ្យហត្ថាកសិករ កាន់តែរីកចំរើនខ្លាំងថែមទៀត ទាំងផែនការរយៈពេលខ្លី និងរយៈពេលវែង។

ឆ្លើយតបទៅនឹងជំនួយ និងការគាំទ្រ ដែលមិនចេះរីងស្ងួតនេះ លោកឧកញ៉ា ហួត អៀងតុង តំណាងឲ្យថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ធនាគារក្រុងស្រ៊ី ជាមួយនឹងការប្តេជ្ញាចិត្ត យ៉ាងពេញលេញ ដើម្បីសម្រេចឲ្យបានតាមផែនការ និងទិសដៅដែលបានកំណត់។

លោកបន្ថែមថា “ការដែលមានមានភាគទុនិកដ៏រឹងមាំ បានជួយបង្កើននូវទំនុកចិត្ត ព្រមទាំងបង្កើន នូវសមត្ថភាពក្នុងការផ្តល់ និង គាំពារប្រាក់បញ្ញើ-សន្សំ ជូនអតិថិជន អោយកាន់តែមាន ប្រសិទ្ធភាពខ្ពស់” ៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ឆាកប្រយុទ្ធចុងក្រោយ មួយយោធា អាមេរិកសម្លាប់ក្រុមប្រយុទ្ធ al-S... - 25/05/2018 16:57
  • រកឃើញគ្រឿងអលង្ការតម្លៃ ១៧ ពាន់លានដុល្លារ នៅក្នុងគំនរបាក់បែក... - 25/05/2018 16:36
  • អតិថិជនសែលកាត ១រូបទៀតហើយ ឈ្នះប្រាក់ ៨ម៉ឺនដុល្លារ ពីកម្មវិធី... - 25/05/2018 16:12
  • អូស្ត្រាលីអំពាវនាវ Facebook ធ្វើការសាកល្បងស្នើសុំអ្នក ប្រើផ្... - 25/05/2018 16:10
  • មន្ទីរបញ្ចកោណអាម៉េរិក ទទួលស្គាល់ថា មានការទង្គិចគ្នារវាង UFO... - 25/05/2018 16:00
  • Zidane បញ្ចូលកូន ប្រុសម្នាក់ទៀត ចូលទៅក្នុង​បញ្ជីកីឡាករ​ សម្... - 25/05/2018 15:58
  • Kim Kardashian បង្ហោះរូបភាពដ៏ស្រស់ស្អាត មួយសន្លឹកអបអរខួបរៀប... - 25/05/2018 15:53
  • លោក ពូទីន បង្ហាញកូនដ្រូនក្រោមទឹក បំពាក់ក្បាលគ្រាប់ នុយក្លេអ៊... - 25/05/2018 15:45
  • ការកាត់បន្ថយពន្ធរបស់ ប្រទេសចិនជំរុញឲ្យ ក្រុមហ៊ុនផលិត រថយន្តប... - 25/05/2018 15:35
  • សុខ​ សោម៉ាវត្តី​ ប្រាប់លក្ខខណ្ឌដល់ មនុស្សប្រុសចង់នៅជិតនាង - 25/05/2018 14:48
  • X

    ads

    Top