ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ហត្ថាកសិករ រៀបចំ មហាសន្និបាត លើកទី២១

ព្រះសីហនុ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ហត្ថាកសិករ លីមីតធីត បានរៀបចំមហាសន្និបាតលើកទី២១ នៅសណ្ឋាគារឆ្នេរឯករាជ្យ នៃទីរួមខេត្តព្រះសីហនុ នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីបូកសរុបលទ្ធផល​ការងារប្រចាំ ឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការយុត្តិសាស្រ្ត សម្រាប់ឆ្នាំ២០១៨។

កម្មវិធីប្រជុំប្រចាំឆ្នាំនេះ មានការអញ្ចើញចូលរួមពី ប្រធានក្រុមប្រឹក្សាភិបាល ប្រធានអគ្គនាយក គណៈគ្រប់គ្រងជាន់ខ្ពស់ ថ្នាក់គ្រប់គ្រងនៅការិយាល័យកណ្តាល និងសាខាទូទាំង២៥ ខេត្តនិងរាជធានី ព្រមទាំងបុគ្គលិកឆ្នើមផងដែរ។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានមានមតិ សំណេះសំណាល បើកកម្មវិធី ដោយបានលើកឡើងពីសមិទ្ធផល ជាក់ស្តែងសម្រេចបានក្នុងឆ្នាំ២០១៧កន្លងមកនេះ។ លោកបញ្ជាក់ថា ហត្ថាកសិករ សម្រេចបានគោលដៅ ស្ទើរគ្រប់ផែនការ ទាំងអស់សម្រាប់ឆ្នាំ២០១៧ កន្លងទៅនេះ ដែលជាជាលទ្ធផល ចំនួនអតិថិជនឥណទានបាន កើនឡើងរហូតដល់ ១២៣,៦១៨ ជាមួយផលប័ត្រឥណទាន ៥៧៦ លានដុលា្លរ និងអតិថិជនប្រាក់បញ្ញើសន្សំសរុប មានចំនួន២២៥,៩៦០ នាក់ ជាមួយនឹងសមតុល្យ ប្រាក់បញ្ញើសន្សំ ៣៦៧លានដុល្លារ គិតត្រឹមចុងខែធ្នូ ឆ្នាំ២០១៧។

លោកប្រធានអគ្គនាយក បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរដល់គណៈគ្រប់គ្រង និងបុគ្គលិកហត្ថាកសិករ ទាំងអស់ដែលបានដុតដៃដុតជើង លះបង់ និងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពាំនាំលទ្ធផលដ៏ល្អត្រចះត្រចង់នេះ។

លោកបន្តថា “ជោគជ័យដែលយើងទទួលបានក្នុងឆ្នាំ២០១៧នេះ គឺមិនមែនកើតឡើងដោយចៃដន្យ នោះទេ វាប្រាកដណាស់ បានមកពីការខិតខំ ប្រឹងប្រែងរបស់បុគ្គលិកទាំងអស់ ហើយជាពិសេសក៏បានមកពី ការគាំទ្រប្រកបដោយភាព ជឿជាក់ពី ភាគទុនិករបស់យើង គឺធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំលំដាប់ ទី៥នៃព្រះរាជាណាចក្រថៃ។”

លោក Dan Harsono  ប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ បានមានប្រសាសន៍ និងមតិអបអរសាទរដល់ គណៈគ្រប់គ្រង និងបុគ្គលិក ទាំងអស់ដែលសម្រេច បាននូវផ្លែផ្កាគួរជាទីមោទន សម្រាប់ឆ្នាំ២០១៧នេះ។ លោកលើកឡើងថា “ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល យើងពិតជាមានមោទនភាពណាស់ ដោយឃើញហត្ថាកសិករនៅតែបន្ត ការរីកចំរើនទៅមុខជានិច្ច ដែលមិនបានធ្វើឲ្យធនាគារ អាណាព្យាបាល ខកចិត្តឡើយបន្តិចណាឡើយ។”  

លោកបានបន្ថែមថា “យើងនឹងបន្តសហការ និងគាំទ្រលើគ្រប់ផ្នែកទាំងអស់ ដែលហត្ថាកសិករត្រូវការ ដើម្បីធ្វើដំណើ ទៅរក ភាពជោគជ័យទាំងអស់គ្នា និងដើម្បីសម្រេចតាមមហិច្ចតា ព្រមទាំងផែនការយុត្តិសាស្រ្តដែលបានកំណត់”។

នៅចុងបញ្ចប់នៃកម្មវិធី យើងសង្កេតឃើញមាន ក៏មានការប្រគល់នូវលិខិតសរសើរដល់ បុគ្គលិកដែលបានបំរើការងារ យូរឆ្នាំ ព្រមទាំងការប្រគល់រង្វាន់លើកទឹកចិត្ត ដល់សាខាឆ្នើម និងបុគ្គលិកឆ្នើមផងដែរ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • គូស្វាមីភរិយា រៀបការថ្មីថ្មោង សូមពិនិត្យមើលលទ្ធផល ការចាប់រង្... - 15/02/2019 21:12
  • Simeone សម្រេចចិត្តបន្តកុងត្រាថ្មី ជាមួយក្លឹបឲ្យបានគ្រប់ ១០រ... - 15/02/2019 19:15
  • ការសិក្សារបស់ ណាសាបង្ហាញថា ប្រទេសចិន និងប្រទេសឥណ្ឌានឹង ធ្វើឲ... - 15/02/2019 19:11
  • លោកTim Cook វាយប្រហារ លើការរិះគន់ កម្មវិធីតាមដាន ស្ត្រីអារ៉ា... - 15/02/2019 16:53
  • ប្រធានក្លឹប Barcelona អះអាងថាអត់ ដែលមាន បំណងចង់បាន Neymar មក... - 15/02/2019 15:51
  • គ្រោងឆ្អឹងដ៏អាថ៌កំបាំង របស់ក្មេងស្រីជំទង់ ម្នាក់រកឃើញកប់ នៅក... - 15/02/2019 15:32
  • ងើបពីឈឺ Selena កាន់តែស្រស់ស្រាយខ្លាំង មើល​តែរាងដឹងហើយ ឡើងម៉ា... - 15/02/2019 15:16
  • កាំរស្មីជួយក្រុម អ្នកស្រាវជ្រាវ បញ្ជាក់ពីដើម កំណើតចិន ដែលរកឃ... - 15/02/2019 14:39
  • កម្ចាត់ជាតិខ្លាញ់ និងបញ្ចុះកូឡេស្តេរ៉ូលមិនល្អក្នុងឈាម ដោយគ្រ... - 15/02/2019 14:23
  • រកឃើញគ្រែក្រេប ទឹកឃ្មុំបុរាណរបស់ Henry VII ត្រូវបោះចោលនៅចំណត... - 15/02/2019 14:09
  • Please wait 8  seconds, if skip Close

    X

    ads

    Top