ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ស្ដាប់ទៅដូចជាពាក្យចំអក!!! អាមេរិក សរសើរចិន ចំពោះ កិច្ចខិតខំប្រឹងប្រែង ជួយទប់ស្កាត់កូរ៉េខាងជើង

សេអ៊ូល៖ សេតវិមានអាមេរិក បានសម្ដែងការកោតសរសើរ ចំពោះប្រទេសចិន សម្រាប់កិច្ចខិតខំប្រឹងប្រែង ​ដើម្បីជួយទប់ស្កាត់ ប្រទេសផ្ដាច់ការកូរ៉េខាងជើង ពីការបង្កជម្លោះ បន្ទាប់ពីក្រុងប៉េកាំង បានព្រមានទៅកាន់ ទីក្រុងព្យុងយ៉ាង កុំឲ្យបង្កហេតុទៀត ប៉ុន្ដែពាក្យនេះ ស្ដាប់ទៅដូចជាពាក្យចំអកដែរ ដោយសារទេប្រទេស ចិនបានបញ្ជូនកងកម្លាំងរបស់ខ្លួន ទៅកាន់ព្រំដែនកូរ៉េជិត ២០ម៉ឺននាក់ ដើម្បីទប់ទល់នឹងអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

កាលពីពេលថ្មីៗកន្លងទៅនេះ ដូចអ្វីដែលក្រុមអ្នកជំនាញ បានលើកឡើងថា ប្រទេសចិន នៅតែមិនអាចដកដៃ ឫឈរមើល ការស្លាប់ របស់របបកម្មុនិស្ដ កូរ៉េខាងជើង ដោយពេលនេះ រដ្ឋាភិបាលចិន បានបញ្ជូនយោធាចំនួន ១៥ម៉ឺននាក់ ទៅកាន់ប្រទេស ផ្ដាច់ការកូរ៉េខាងជើង តាមបណ្ដោយព្រំដែន ស្របពេលដែលមានការភ័យខ្លាច ចំពោះការភៀសខ្លួន របស់ពលរដ្ឋក្នុងរបបនេះ ប្រសិនបើសហរដ្ឋអាមេរិក បើកការវាយប្រហារតាមផ្លូវអាកាស។​

ការវាយប្រហារតាមផ្លូវអាកាស របស់រដ្ឋបាល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅលើប្រទេសស៊ីរី កាលពីថ្ងៃសុក្រសប្ដាហ៍មុន ​ក៏ជាសារព្រមាន ទៅកាន់ប្រទេសផ្ដាច់ការកូរ៉េខាងជើងដែរ ស្របពេលមានភាព តានតឹងរវាងប្រទេសទាំងពីរ កាន់តែកើនឡើង ខណៈពេលនេះដែរ នាវាផ្ទុកយន្ដហោះចម្បាំង បំពាក់អាវុធ នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ក៏កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ ឧបទ្វីបកូរ៉េខាងផងដែរ។

ក្រោយពីដឹងថា សហរដ្ឋអាមេរិក បញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង បំពាក់អាវុធនុយក្លេអ៊ែរ ទៅកាន់ឧបទ្វីបកូរ៉េ ប្រទេសចិន នៅតែមិនអាច ​ឱបដៃឈរមើលការស្លាប់ របស់កូរ៉េខាងជើង ដោយបានបញ្ជូនយោធារបស់ខ្លួនចំនួន ១៥ម៉ឺននាក់ ដើម្បីជួយទប់ស្កាត់ការបង្កហេតុ របស់ ទីក្រុងវ៉ាស៊ីនតោន និងជាការការពារទុកជាមុន ទំនងជាដើម្បី ជៀសវាងសោកនាដកម្ម ដូចនៅក្នុងប្រទេសស៊ីរី អញ្ចឹងដែរ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • បញ្ញា សិទ្ធិ ​បកស្រាយការចោទថាមាន​ទំនាក់​ទំនង​ស្នេហ៍​ជាមួយ សា... - 20/10/2017 18:50
  • Brad Pitt កំពុងតាមស្រលាញ់ នារីវ័យក្មេងម្នាក់មុខ ស្រដៀង Angel... - 20/10/2017 18:11
  • លេចឬព័ត៌មានថា សណ្ឋាគារធំបំផុតនៅកូរ៉េខាង ដែលទុកចោលជាង៣០ឆ្នាំ... - 20/10/2017 16:45
  • ទីភ្នាក់ងារអវកាសរបស់ជប៉ុន បានរកឃើញរូងថ្មចម្ងាយ ៥០ គីឡូម៉ែត្រ... - 20/10/2017 16:41
  • ការសិក្សា៖ជនជាតិអាមេរិក ៣ លាននាក់កាន់កាំភ្លើងជារៀងរាល់ថ្ងៃ - 20/10/2017 16:37
  • ដឹងរឿងពិត! Mbappe ចង់លេងជាមួយ Messi នៅ Barca - 20/10/2017 16:33
  • ផ្ទាំងគំនូរមិនគួរឲ្យជឿ៖ អាត្លាសបានបង្ហាញ ឲ្យឃើញផ្ទាំងគំនូរ ប... - 20/10/2017 16:21
  • Watford ប្រវត្តិទៅដល់ទឹកដី Chelsea គិតចាប់តាំងពីឆ្នាំ១៩៨៦ មិ... - 20/10/2017 16:19
  • Google អនុញ្ញាតឲ្យអតិថិជន ចូលទៅកាន់ទីអវកាស ជាមួយផែនទីរបស់ខ្... - 20/10/2017 15:21
  • កំសត់ណាស់! ពេលស្វាចំណាស់អាយុ៥៩ឆ្នាំ ជិតស្លាប់ជួបគ្នាជាមួយនឹង... - 20/10/2017 15:18
  • Top