ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ចិន បដិសេធជំនួបពិភាក្សា ជាមួយកូរ៉េខាងត្បូង ក្នុងកិច្ចប្រជុំកំពូល G-20

សេអ៊ូល៖ រដ្ឋាភិបាលក្រុង សេអ៊ូលបានឲ្យដឹងថា ប្រទេសចិន បានបដិសេធមិនឲ្យមាន កិច្ចពិភាក្សាជាមួយ ប្រទេសកូរ៉េខាងត្បូង នៅក្នុង​កិច្ចប្រជុំកំពូល ថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ ក្រុមប្រទេស G-20  នៅប្រទេសអាល្លឺម៉ង់ ស្តីពីជម្លោះពាណិជ្ជកម្មថ្មី លើប្រព័ន្ធប្រឆាំង មីស៊ីលអាមេរិក ​ដោយបាន លើកឡើងថា នោះជាបញ្ហាធ្ងន់ធ្ងរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីដោះស្រាយ បញ្ហា​នៅក្នុង​លក្ខណៈការទូត នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។

ប្រភពព័ត៌មាន ពីក្រសួងហិរញ្ញវត្ថុ កូរ៉េខាងត្បូងបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​លោក Yoo Il-ho បានស្វែងរកកិច្ច​ចរចាជាមួយ សមភាគីចិន​លោក Xiao Jie ​ក្នុងអំឡុងពេល​ ២ថ្ងៃនៃកិច្ចប្រជុំកំពូលក្រុមប្រទេស G-20  ធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ ប៉ុន្តែត្រូវបានបរាជ័យ ដោយសារតែការបដិសេធ របស់ប្រទេសចិន ដោយលោកបានអះអាង ពីការលើកឡើង របស់ភាគីចិនថា "យើងទទួលបានដំណឹងថា ​កិច្ចពិភាក្សាមួយ នឹងមិនអាច ធ្វើទៅបាន ដោយសារបញ្ហា ពេលវេលា"។​

ប្រទេសកូរ៉េខាងត្បូង បានមើលឃើញថា កិច្ចប្រជុំកំពូល​ G-20 ជាឱកាសមួយ ដើម្បីបន្ធូរបន្ថយភាពតានតឹង ការទូត​ជាមួយប្រទេស ចិន ដែលត្រូវបាន គេខឹងជាខ្លាំង ដោយការដាក់ពង្រាយ ប្រព័ន្ធខែលការពារមីស៊ីល របស់អាមេរិក ​(THAAD) របស់ទីក្រុងសេអ៊ូល ដោយអះអាងថា​ ប្រព័ន្ធខែលការពារមីស៊ីល ជាប្រភេទរ៉ាដា មានថាមពលខ្ពស់ ដែលនឹងត្រូវបានប្រើប្រាស់ ដើម្បីឈ្លបយកការណ៍ លើយោធារបស់ខ្លួន៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Hacker ក្រុម IS លួចចូលទៅក្នុងវេបសាយ រដ្ឋាភិបាលជាច្រើន ក្នុងរ... - 26/06/2017 12:02
  • លោក Mourinho ទាក់ទងខ្សែបម្រើ ជនជាតិបែលហ្សិកម្នាក់ ក្រោយមានកា... - 26/06/2017 11:28
  • រថយន្តទំនើប ៥គ្រឿង សម្រាប់លក់ - 26/06/2017 11:23
  • អគ្គលេខាធិការ យូអិន សម្ដែងការសោកស្ដាយ លើហេតុការណ៍ផ្ទុះ រថយន្... - 26/06/2017 11:16
  • លោក ប៉ែន វុទ្ធី៖ អត្តពលិកកម្ពុជា ២ រូបចូលរួម Asian Athletics... - 26/06/2017 11:12
  • KRE-League៖ Khmer United និង Blue Dragon កក់កៅអីវគ្គ ១/២ផ្ដា... - 26/06/2017 11:08
  • ហ៊ិន ច័ន្ទនីរ័ត្ន បើ​សិ​ន​បុ​គ្គ​ល​ម្នា​​ក់​នោះ នៅ​តែព្យា​យា... - 26/06/2017 11:02
  • កងកម្លាំងរដ្ឋាភិបាលស៊ីរី អះអាងថាអ៊ីស្រាអ៊ែល បានបើកការវាយប្រហ... - 26/06/2017 10:53
  • ដាក់ទោសម្តាយ មកពីរដ្ឋតិចសាស ម្នាក់ដែលបានទុកកូន តូច ២ នាក់ចោល... - 26/06/2017 10:33
  • ស្ដេច​កូរ Balotelli សុខ​ចិត្ត​មិន​ទៅ​ Dortmund ព្រម​បន្ត​កុង... - 26/06/2017 10:09
  • Top