ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អតីត​បវរ​កញ្ញា USA ជាប់​ចោទ ​ពី​បទ​បៀតបៀន ​ផ្លូវ​កាយ ក្រោយ​ប្រើ​ ហិង្សា​លើ​មិត្ត​ប្រុស

អតីត​បវរកញ្ញា​ម្នាក់​ដែល​ធ្លាប់​ប្រលង​ប្រជែង ដណ្ដើម​យក​តំណែង​ជា បវរកញ្ញា​តំណាង​ឲ្យ​សហរដ្ឋ​អាមេរិក (Miss USA) ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា នាង​បាន​ប្រើ​ហិង្សា​ដាក់​មិត្ត​ប្រុស​របស់​នាង។

​Brittany Nicole (Nikki) Poteet មាន​វត្តមាន​ក្នុង​ពេល​វេលា​យ៉ាង​ខ្លី​នៅ​​ឯ​តុលាការ​ ក្រោយ ​ត្រូវ​បាន​ដាក់​បន្ទុក​ពី​បទ​បៀតបៀន​រូបរាង​កាយ​របស់​មិត្តប្រុស។

ស្ត្រី​វ័យ​២៩​ឆ្នាំ​រូប​នេះ ត្រូវ​គេ​ចោទ​ប្រកាន់​​បទ បង្ក​របួស​ស្នាម​ដល់​គូ​សង្សារ​របស់​នាង​ឈ្មោះ Wade McKenzie នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៦ ក្នុង​ទី​ក្រុង Sidney ប្រទេស Australia ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ លោក McKenzie បាន​សុំ​ឲ្យ​តុលាការ​ដក​​សំណុំ​រឿង​ហិង្សា​នេះ​ចេញ តែ​​ខាង​តុលាការ​នៅ​តម្រូវ​ឲ្យ Poteet ថ្លែង​អង្វរករ​សិន ពេល​បង្ហាញ​ខ្លួន​មួយ​សារ​ទៀត​នៅ​ឯ​តុលាការ។

បវរកញ្ញា​មក​ពី​រដ្ឋ Virginia ម្នាក់​នេះ ដែល​មហាជន​ស្គាល់​ជា Nikki Poteet ធ្លាប់​លេច​លឺ​រឿង​អាស្រូវ​ជា​ច្រើន​ដង​មក​ហើយ ក្រោយ​ពី​នាង​គ្រង​តំណែង​ជា បវរកញ្ញា​ប្រចាំ​រដ្ឋ Virginia (Miss Virginia) ។

ក្នុង​ឆ្នាំ​២០១១ Poteet ត្រូវ​បាន​គេ​ចុះ​លើ​ទំព័រ​មុខ​សារព័ត៌មាន​នានា បន្ទាប់​ពី Derek Powell មិត្ត​រួម​បន្ទប់​របស់ ​Poteet ចោទ​នាង​ថា នាង​បាន​និយាយ​មើល​ងាយ​ភេទ​ទី​បី​និង​បាន​ធ្វើ​ឲ្យ​ខូចខាត​គ្រឿង​សង្ហារិម​ក្នុង​​ផ្ទះ​ជួល​របស់​ពួក​គេ​ថែម​ទៀត។

ក្នុង​ឆ្នាំ​បន្ទាប់ Poteet បាន​ជាប់​តំណែង​ជា Miss USA តែ​ក្រោយ​មក នាង​បែរ​ជា​បង្ហោះ​រូប​នាង​នៅ​លើ Facebook ដោយ​ហៅ​ខ្លួន​ឯង​ថា Miss Alcoholic USA ឬ បវរកញ្ញា​ប្រមឹក​ប្រចាំ USA ទៅវិញ។

​រី​ឯ​អំឡុង​ឆ្នាំ​២០១៣​វិញ Poteet ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា នាង​បាន​វាយ​ដំ​សង្សារ​ចាស់ James McElroy និង​ទាញ​លោក​ដោយ​សន្ទូច​ត្រី។ តែ​ប៉ុន្មាន​ខែ​ក្រោយ​មក McElroy បាន​ប្រាប់​តុលាការ​ថា លោក​អត់​ចាំ​អ្វី​ដែល​បាន​កើតឡើង​ទេ រួច​ក៏​បញ្ឈប់​រឿង​ក្ដី​នេះ​ទៅ។

​​Poteet បាន​ផ្លាស់​មក​រស់​នៅ​ក្នុង​ប្រទេស Australia ក្នុង​ឆ្នាំ​២០១៤ ហើយ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​មួយ​នៅ Sidney ខាង​ផ្នែក​ពិគ្រោះ​យោបល់​ផ្នែក​ធនធាន​មនុស្ស និង​ជា​អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ​ខាង The Australian Solar Council ។

 

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ការផ្លាស់ប្តូររដូវ បន្ទាប់ពីសម្រាលកូនរួច - 28/05/2017 09:48
  • “Juventus ​ការពារ​ខ្លាំង​មែន ប៉ុន្តែ​ចំណុច​ខ្សោយ​ នៅ​តែ​មាន”... - 28/05/2017 09:45
  • ហេតុផល ៧​យ៉ាង​ដែល ធ្វើឲ្យ​ឧត្តម​ភរិយាអ្នក ​មិន​សប្បាយ​ចិត្ត​ - 28/05/2017 09:08
  • គ្រោងឆ្អឹងចម្លែក របស់មនុស្សសម័យ បុរេប្រវត្តិ៥នាក់ត្រូវបាន រក... - 28/05/2017 09:05
  • Barcelona ​យក​ពាន Copa del Rey ​ជូន​ដំណើរ​លោក​ Luis Enrique... - 28/05/2017 08:58
  • អា​ការៈមិន​ស្រួល​ទាំង ៦ ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​មាន​ជំងឺ​... - 28/05/2017 08:37
  • បំណែកយន្តហោះចម្បាំង Su-30 របស់ទ័ពអាកាសឥណ្ឌា រកឃើញនៅជិតព្រំដែ... - 28/05/2017 08:34
  • មក​ស្វែង​យល់​ពី​ការ​វិវត្ត​ Windows 1 ដល់​ Windows 10 អស់​រយ... - 27/05/2017 16:24
  • លោក កែវ រ៉េមី ៖ការប្រកួតជើងឯក ថ្នាលពានរង្វាន់ Warrior ”ឆ្នាំ... - 27/05/2017 16:00
  • រកឃើញ​មូលហេតុ​ពិតប្រាកដ​ថ្មី គួរឲ្យភ្ញាក់ផ្អើល ដែល​ស្រ្តីចិន... - 27/05/2017 15:27
  • Top