ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

យោធាអាហ្វហ្គានីស្ថាន បើកការវាយប្រហារ ផ្លូវអាកាស ជាថ្មី សម្លាប់ក្រុមប្រឆាំង ជិត១០នាក់

អាហ្វហ្គានីស្ថាន៖ អ្នកនាំពាក្យយោធា​ នៃប្រទេសអាហ្វហ្គានីស្ថាន បានលើកឡើងថា ក្រុមសកម្មប្រយុទ្ធ ប្រឆាំងរដ្ឋាភិបាល តាលីបង់ចំនួន ៨នាក់ ត្រូវបានសម្លាប់ និង៣នាក់ផ្សេងទៀត រងរបួស បន្ទាប់ពីយន្ដហោះចម្បាំង របស់ រដ្ឋាភិបាលបើកការវាយប្រហារ ជាថ្មីម្ដងទៀត នៅក្នុងតំបន់ភាគខាងជើងប្រទេស។

ប្រភពដដែលបានបន្ដទៀតថា យន្ដហោះចម្បាំង របស់ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានចេញសកម្មភាពវាយប្រហារ ដោយផ្អែកលើទិន្ន័យ នៃការស៊ើបការណ៍សម្ងាត់ ទៅលើមូលដ្ឋានរបស់ក្រុមតាលីបង់ ដោយបានសម្លាប់មនុស្ស ជាសមាជិករបស់ពួកគេ ចំនួន ៨នាក់ និង៣នាក់ផ្សេងទៀត រងរបួស ក្នុងនោះសម្ភារៈអាវុធ របស់ក្រុមប្រឆាំងមួយនេះ ក៏ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ផងដែរ។​

គួរបញ្ជាក់ថា ប្រតិបត្ដិការវាយប្រហារជាថ្មីនេះ អ្នកនាំពាក្យយោធា នៅតំបន់ភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងទៀតថា ​​ក្រោយពីការវាយប្រហារ តាមផ្លូវអាកាសលើកនេះរួច ពួកគេនឹងធ្វើការវាយប្រហារ ទៅលើសត្រូវរបស់ខ្លួនម្ដងទៀត នៅក្នុងរដូវរងាខាងមុខនេះ៕​

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • កងកម្លាំងដឹកនាំ ដោយអាមេរិក បើកការប្រយុទ្ធដណើ្តមយក ទីឈរជើងរបស... - 22/09/2017 18:39
  • ក្រុមហ៊ុនអ៊ុយក្រែន អភិវឌ្ឍផលិតមួក បច្ចេកវិទ្យាដ៏ទំនើប អាចមើល... - 22/09/2017 14:40
  • Bakayoko ជួបគ្រោះ ថ្នាក់ចរាចរណ៍ ពេលត្រឡប់ ពីហ្វឹកហាត់មកវិញ - 22/09/2017 13:18
  • Yahoo Shopping កំពុងស្ថិតក្រោមការពិនិត្យ ពិឆ័យសម្រាប់ 'ការធ្... - 22/09/2017 13:15
  • លោក Jack Ma ពិភពលោកគួរផ្តោតការយកចិត្តទុកដាក់ បន្ថែមលើអាជីវក... - 22/09/2017 13:12
  • ELF អាចរកជីវិតក្រៅភព ៖តេឡេស្កុបនឹងអាចបញ្ចេញ ពន្លឺចេញពីលំហរអា... - 22/09/2017 11:20
  • ក្រុមអ្នកវិទ្យាសាស្រ្ត កូរ៉េខាងត្បូង បង្ហាញអំពីអាថ៌កំបាំង ដើ... - 22/09/2017 10:25
  • ជប៉ុន បានប្រារព្ធពិធី២ឆ្នាំ នៃចាប់ផ្តើម ការប្រកួត Rugby Worl... - 22/09/2017 10:23
  • ឆ្នាំ១៩៤២ ជាឆ្នាំដែលជប៉ុន អាចទំលាក់គ្រាប់ បែកលើទឹកដីអាមេរិក... - 22/09/2017 10:06
  • Okazaki ជួយឲ្យក្រុមLeicester ទទួលជ័យជម្នះលើក្រុម Liverpool ន... - 22/09/2017 10:06
  • Top