ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ពេជ្រ អាវីហ្សា ទៅប្រទេសថៃ ដើម្បីកែបន្ថែមច្រមុះ និងកន្លែងណាខ្វះខាត ក្រៅពីនេះទៅទិញសម្ភារៈ ប្រើប្រាស់ ម៉ាកល្បីៗ មួយចំនួន

ភ្នំពេញ៖ តារាសម្តែងស្រីមុខដូចកូនកាត់សាច់ស ពេជ្រ អាវីហ្សា បានចំណាយពេលទៅប្រទេសថៃ ដើម្បីកែបន្ថែមនូវទម្រង់ច្រមុះ ​និងកន្លែងណាខ្វះខាតរបស់ខ្លួន ក្រៅពីនេះនាងទៅទិញសម្ភារៈ ប្រើប្រាស់ម៉ាកល្បីៗមួយចំនួន ផងដែរ។

ក្នុងអារម្មណ៍ស្រស់ថ្លា រាងសប្បាយចិត្តបន្តិច កញ្ញា ពេជ្រ អាវីហ្សា បានថ្លែងថា "ទោះជាមានស្រស់ស្អាត ដូចធម្មតាវិញដែរ។ ប៉ុន្តែយ៉ាងណា នៅតែមានបំណង ចង់ទៅកែសម្ជស្សបន្ថែមទៀត នៅប្រទេសថៃ ។ ខ្ញុំទើបនិងចាកចេញទៅ កាលពីព្រឹកថ្ងៃទី១១មករា" ។

កញ្ញាសាច់ខ្ចីមុខខ្ជូត ពេជ្រ អាវីហ្សា បានចំណាយពេលទៅប្រទេសថៃ ដើម្បីកែបន្ថែមនូវទម្រង់ច្រមុះរបស់ខ្លួន។ ក្រៅពីនេះនាងទៅទិញសម្ភារៈ ប្រើប្រាស់ម៉ាកល្បីៗ មួយចំនួនផងង។ ការទៅលើកនេះ ពេជ្រ អាវីហ្សា មិនបានបញ្ជាក់ថា ទៅរយៈពេលប៉ុន្មានថ្ងៃឡើយ។ ទោះបីជាមានសម្រស់ស្រស់ស្អាត និងមានសម្បុរស្បែកសខ្ចី ក៏ពិតមែន តែ ពេជ្រ អាវីហ្សា នៅតែមិនអស់ចិត្ត និងមានបំណងចង់កែកុន ចំណុចខ្វះខាត នៃរូបសម្រស់របស់ខ្លួន។

រយៈ​ពេល​ប្រមាណ​កន្លះ​ខែ ​​ក្រោយ​ជួប​រឿង​រ៉ាវ​ខាង​លើ​រួច​មក​ ពេជ្រ អាវីហ្សា បញ្ជាក់​ថា​ "នាង​បាន​ធូរ​ស្រាល​បន្តិច​ ទាំង​អារម្មណ៍​ផ្លូវ​កាយ​ និង​ចិត្ដ ​សុខ​ និង​ទុក្ខ​ ដើរ​ទន្ទឹម​គ្នា​ទេ​បង ព្រោះ​នៅ​មិន​ទាន់​ជា​ស្រួល​បួល ​មុខ​របួសផ្លូវ​ចិត្ត ​ក៏​មិន​ទាន់​ប្រសើរ​ដែរ​ ទើប​តែ​បាន​ ៥០ភាគរយ​ហ្នឹង​បង។ ប៉ុន្តែ​ចេះ​តែ​ខំ​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​ និង​ទទួល​ការងារ​ដូច​មុន​ វា​បាន​ជួយ​កាត់​ស្រ្តេស​ដែរ ម្យ៉ាងអផ្សុក មិន​ចង់​​សម្រាក​នៅ​ផ្ទះ​ឡើយ"។

តារា​សម្ដែង​សាច់​ស​ខ្ចី​ ពេជ្រ អាវីហ្សា ធ្លាប់ប្រាប់ថា ​"រឿង​ស្នេហា​សុំ​សម្រាក​ លែង​ចង់​មាន​សង្សារ​ទៀត​ហើយ​ ត្បិត​អី​ កន្លង​មក​ជួប​តែ​រឿង​មិន​សម​ប្រកប។  ខ្ញុំ​មាន​អារម្មណ៍​ថា​ ស្អប់​មនុស្ស​ប្រុស​ណាស់​បង លែង​ចង់​បាន​សង្សារ​ហើយ​ ប៉ុន្តែ​បើ​មាន​គេ​ចូល​សួរ​ជា​គូ​អនាគត​ អាច​នឹង​ពិចារណា​បាន​បង។ ចង់​ទុក​ពេល​វេលា​ សម្រាប់​ខ្លួន​ឯង ​ឲ្យបានច្រើន ​ក៏​ដូចជា ​គិត​គូ​រឿង​ការងារ​សិល្បៈ​ ធ្វើ​យ៉ាង​ណា​​ឲ្យ​កាន់​តែ​រលូន​ជាង​មុន"។

សូមជម្រាបថា នៅ​លើ​ដង​ខ្លួន​ របស់ ពេជ្រ អាវីហ្សា មាន​ស្នាម​សាក់ ​រហូត​ដល់​ទៅ៣ក្លែង​ឯ​ណោះ ​២​កន្លែង​ទៀត ​មាន​​នៅ​​ជើង​ខាង​ស្ដាំ ដោយ​នាង​សាក់​​ឈ្មោះ​​ខ្លួន​ឯង និងមួយ​កន្លែង​ទៀត​ នៅ​ករ​ដៃ​ស្ដាំ ​សាក់​​​ជា​រូប ជីងចក់។ តារា​ស្រី​រូប​នេះ មិន​ទាន់​មាន​គម្រោង​ សាក់​លើ​ដង​ខ្លួន​បន្ត​ទៀត​ឡើយ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • កងកម្លាំងដឹកនាំ ដោយអាមេរិក បើកការប្រយុទ្ធដណើ្តមយក ទីឈរជើងរបស... - 22/09/2017 18:39
  • ក្រុមហ៊ុនអ៊ុយក្រែន អភិវឌ្ឍផលិតមួក បច្ចេកវិទ្យាដ៏ទំនើប អាចមើល... - 22/09/2017 14:40
  • Bakayoko ជួបគ្រោះ ថ្នាក់ចរាចរណ៍ ពេលត្រឡប់ ពីហ្វឹកហាត់មកវិញ - 22/09/2017 13:18
  • Yahoo Shopping កំពុងស្ថិតក្រោមការពិនិត្យ ពិឆ័យសម្រាប់ 'ការធ្... - 22/09/2017 13:15
  • លោក Jack Ma ពិភពលោកគួរផ្តោតការយកចិត្តទុកដាក់ បន្ថែមលើអាជីវក... - 22/09/2017 13:12
  • ELF អាចរកជីវិតក្រៅភព ៖តេឡេស្កុបនឹងអាចបញ្ចេញ ពន្លឺចេញពីលំហរអា... - 22/09/2017 11:20
  • ក្រុមអ្នកវិទ្យាសាស្រ្ត កូរ៉េខាងត្បូង បង្ហាញអំពីអាថ៌កំបាំង ដើ... - 22/09/2017 10:25
  • ជប៉ុន បានប្រារព្ធពិធី២ឆ្នាំ នៃចាប់ផ្តើម ការប្រកួត Rugby Worl... - 22/09/2017 10:23
  • ឆ្នាំ១៩៤២ ជាឆ្នាំដែលជប៉ុន អាចទំលាក់គ្រាប់ បែកលើទឹកដីអាមេរិក... - 22/09/2017 10:06
  • Okazaki ជួយឲ្យក្រុមLeicester ទទួលជ័យជម្នះលើក្រុម Liverpool ន... - 22/09/2017 10:06
  • Top