ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

តួស្រីក្នុង រឿង "ស្នេហ៍ស្វ័យគុណ៤" រៀបរាប់ពីចំណុចពិបាក ពេលសម្តែង

ភ្នំពេញ៖ ខ្សែភាពយន្ត រឿង "ស្នេហ៍ ស្វ័យ គុណ៤" ដែលទស្សនិកជន និងយុវវ័យទន្ទឹងរង់ចាំ ទស្សនា បានរៀបចំការបើក សម្ពោធ ជាផ្លូវការហើយ កាលពីល្ងាចមិញ នៅ រោង ភាពយន្ត Major Cineplex by Cellcard  ដោយនៅថ្ងៃបើកសម្ពោធនេះ មានវត្តមានតួស្រីប្រុសល្បីឈ្មោះ ជាច្រើនចូលរួម  និងរៀបរាប់ពីការលំបាក ក្នុងការសម្តែង  រៀងៗ ខ្លួននៅពេលសម្តែងរឿង។
នៅក្នុងនោះ តារាសម្តែង កញ្ញា មាន សូនីតា បាន លើក ឡើង ថា ភាពយន្ត រឿង "ស្នេហ៍ ស្វ័យ គុណ៤" គឺ ជា រស់ ជាតិ ថ្មី ប្លែក មួយទៀត បើ ធៀប ទៅ នឹង ភាពយន្ត ដែល ខ្លួន ធ្លាប់ ថត កន្លង មក។ រឿង"ស្នេហ៍ ស្វ័យ គុណ៤" មិនមែន មាន តួឯក តែ ១គូ ទេ ពោល គឺ មាន តួឯក រហូត ដល់ ទៅ ៤គូ ឯណោះ ព្រោះ សាច់ រឿង មួយ នេះ និយាយ ពី អត្ថន័យ នៃ ស្នេហា នៃ គូស្នេហ៍ ផ្សេង គ្នា។
តារាស្រីដែលមានរហ័សនាមថាជា រាជិនីក្រមាខ្មែររូប នេះ បាន លើក ពី ចំណុច លំបាក ជាង គេ ក្នុង ការ ថត ភាពយន្ត នេះ ដែល ធ្វើ នាង មិន អាច បំភ្លេច បាន។ ចំណុច នោះ គឺ នៅ ត្រង់ ប្លង់ មួយ នៃ ខេត្ត កំពង់ សោម ដោយ ទាំង តារា សម្ដែង ក៏ ដូច ជា ក្រុម ការងារ លំបាក ខ្លាំង ព្រោះ ត្រូវ បាញ់ ទឹក ហើយ ក្រុម ការងារ ត្រូវ នៅ ក្នុង ទឹក ទទឹក អស់ ទាំង តារា សម្ដែង ក៏ ដូច ជាក្រុមការងារ។
ដោយឡែក កញ្ញា ឌុច លីដា ក៏បានប្រាប់អោយដឹងផងដែរថា ការ ថត ភាពយន្ត ខាង លើ ចំណុច នោះ គឺ នៅ ត្រង់ នាង តែង ខ្លួន ជា អប្សរា ហើយ ត្រូវ រាំ។ នាង ថា អត់ ដែល ស្លៀកពាក់ អប្សរា ឡើយ ហើយ រាំ ក៏ មិន ចេះ ដែរ ដូច នេះ គឺ ជា រឿង ពិបាក សម្រាប់ នាង អ្វី ដែល ពិសេស នោះ ពិបាក ទ្រាំ ត្រង់ មកុដ វា ធ្ងន់ ខ្លាំង ណាស់។

រឿង "ស្នេហ៍ ស្វ័យ គុណ៤" អ្នក និពន្ធ សុធា អ៊ីណែស ផលិត ឡើង ដោយ ក្រុម ការងារ Studio4។ ភាពយន្ត មួយ នេះ នឹង ចាក់ បញ្ចាំង ជា ផ្លូវ ការ នៅ ថ្ងៃ ទី ១៩ ខែ មករា ឆ្នាំ ២០១៧ ខាង មុខ នេះ នៅ គ្រប់ រោង ភាពយន្ត ទំនើប ទាំង អស់ នៅ ក្នុង ប្រទេស កម្ពុជា៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ដូ​មី​ណូ​ភី​ហ្សា បាន​សម្ពោធ​ដាក់ អោយ​ប្រើប្រាស់​ប្រព័ន្ធ ​កុ... - 23/10/2017 18:22
  • Zidane: Ronaldo គឺជាកីឡាករឆ្នើម បំផុតរបស់គាត់ - 23/10/2017 18:19
  • លោកយាយអាយុ៩៣ឆ្នាំ ជនជាតិប្រេស៊ីលម្នាក់ នៅតែដណ្តើមបានមេដាយ ក្... - 23/10/2017 16:43
  • អាមេរិក ផ្ដោតសំខាន់លើសម្ពាធសេដ្ឋកិច្ច និងការទូតប្រឆាំងនឹងកម្... - 23/10/2017 16:23
  • Man City ចង់បានខ្សែការពារ Mouctar Diakhaby - 23/10/2017 16:12
  • កុំភ្លេច! កម្ពុជាបើកទ្វារ ពហុកីឡដ្ឋានជាតិ ធ្វើម្ចាស់ផ្ទះ AFC... - 23/10/2017 16:10
  • លោក Mourinho ត្រៀមផ្ដល់កុងត្រាថ្មី ដល់កីឡាករ៤នាក់  - 23/10/2017 15:27
  • មីយ៉ាន់ម៉ាគ្រោងបាញ់ បង្ហោះផ្កាយរណបផ្ទាល់ខ្លួន MyanamrSat-2 ក... - 23/10/2017 15:15
  • ស៊ុយអែត ជម្រុញឲ្យកូរ៉េខាងជើង​ សងបំណុល ដែលជំពាក់៤៣ឆ្នាំ - 23/10/2017 15:03
  • យុគ ចិន្ដា អំពាវនាវឲ្យអ្នកសិល្បៈ ចូលរួម ក្នុងកម្មវីធី ឡើង គេ... - 23/10/2017 14:47
  • Top