ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ថៃ នារីសុជាតា​ មិនបកស្រាយ រឿងបងប្រុស ព្រោះបារម្ភពីអារម្មណ៍ របស់ឪពុកម្តាយខ្លួនជាង

ភ្នំពេញៈ អ្នកនាង ថៃ នារីសុជាតា Freshie Girl ប្អូនស្រីបង្កើតរបស់លោក ថៃ នរៈពិទូ ក៏បានបដិសេធមិន ធ្វើការឆ្លើយតប ឬក៏បកស្រាយអ្វីទាំងអស់ទាក់ទង នឹងរឿងជួញគ្រឿងញៀន បងប្រុសខ្លួន បន្ទាប់ពីផ្ទុះរឿង អាស្រូវនឹកស្មានមិនដល់ ខណៈនេះ អ្វីដែលសំខាន់បំផុត នាងបារម្ភពីអារម្មណ៍ របស់ឪពុកម្តាយខ្លួន ស្របពេល ដែលមានរឿងដូច្នេះបានកើតឡើង។

អ្នកនាង ថៃ នារីសុជាតា ដែលជាអតីត Freshie Girl ដូចជាបងប្រុសខ្លួនដែរ បានថ្លែងឱ្យដឹងនៅលើហ្វេសប៊ុក នាងថា៖« at the momenti really don't have anything left to say and care all i care now is my Parents' feelings and how we going to get through this hardship as a family. Please stop asking us and sending us. i can't even look at my phone right now because i can't deny that my feelings are seriously hurt. thanks to real friends who cared but i think it's sad to know some people really enjoy seeing people have problems and take the time to humiliate eachother which is kind of sad but kinda where we are right now.»។ (នៅពេលនេះគ្មានអ្វីដែលត្រូវនិយាយនោះទេ ហើយអ្វីដែលខ្ញុំត្រូវ​ខ្វល់​នៅពេលនេះ គឺជាអារម្មណ៍របស់ឪពុកម្តាយខ្ញុំ និងដំណោះស្រាយបញ្ហានៅក្នុងគ្រួសារ។ សូមបញ្ឈប់ការសួរ ដេញដោល និងផ្ញើសារមកកាន់ពួកយើងទៀតទៅ ព្រោះពេលនេះខ្ញុំមិនអាច សូម្បីតែសម្លឹងមើលទៅទូរស័ព្ទ ដៃរបស់ខ្លួនឯងបាន ព្រោះខ្ញុំមិនអាចបដិសេធនឹងអារម្មណ៍របស់ខ្ញុំថា ពិតជាឈឺចាប់ខ្លាំង។ សូមអរគុណដល់មិត្ត​ពិត ដែលបានយកចិត្ដទុកដាក់ ប៉ុន្តែខ្ញុំគិតថាវាជារឿងឈឺចាប់មួយ ដែលស្គាល់មនុស្សមួយចំនួន ដែលកំពុង​រីករាយពេលឃើញគេមានបញ្ហា ហើយឆ្លៀតឱកាសនេះដើម្បីបំបាក់មុខគ្រួសារអ្នកដទៃ ដូចអ្វីដែលគ្រួសារខ្ញុំកំពុង​តែបានជួបប្រទះនៅពេលនេះ)។

សូមជម្រាបថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយក្រុមអន្តគមន៍ប្រឆាំងបង្ការ បង្រ្កាប នៃស្នងការដ្ឋាននគរបាលខេត្ត​ បានចុះបង្រ្កាបករណីផ្តល់ទីកន្លែងឲ្យប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន១លើក។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចក៏បានឃាត់ខ្លួន ជនសង្ស័យទៅដល់៦នាក់ ដែលក្នុងនោះ មាន លោក ថៃ នរៈពិទូ ដែលជា អតីតFreshie Boy លេខ១ ឆ្នាំ២០០៧ ហើយរួមទាំងប្រពន្ធរបស់លោកទៀតផង គឺអ្នកនាង អោក រតនៈប៉ុណ្ណិកា ដែលមានឪពុកជាមន្រ្តីនគរបាលជាតិផងដែរ។

គួររំលឹកផងដែរ អ្នកនាង ថៃ នារីសុជាតា ក៏ជាអតីត Freshie Girl មួយរូបដែរ ដោយនាងបានជាប់ចំណាត់​ថ្នាក់លេខ២ សម័យប្រលងកាលពីឆ្នាំ២០១០ ។  ក្រោយមកក៏បានរៀបការ និងមានកូនប្រុសម្នាក់ ជាមួយ​អតីតស្វាមីខ្លួន ៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Atlas មនុស្សយន្តរូបរាងជាមនុស្ស បន្ថែមសមត្ថភាព កាន់តែអស្ចារ្យ... - 20/11/2017 18:45
  • វិរៈបុរសបាល់ទាត់អេហ្ស៊ីប អះអាងថា Salah អាចនឹងទៅ Real Madrid - 20/11/2017 18:42
  • សម្តេច​កត្តិ​ព្រឹទ្ធ​បណ្ឌិ​ត​ ប្រធាន​កាក​បា​ទ ក្រហ​មកម្ពុ​ជា... - 20/11/2017 18:32
  • ចុម! Ronaldo អត់ត្រូវគ្នាជាមួយលោក Zidane និងកីឡាករបីនាក់ទៀតហ... - 20/11/2017 16:47
  • បុរសម្នាក់អះអាងខ្លួន ថាជាអ្នកធ្វើដំំណើរ ឆ្លងពេលវេលាពីឆ្នាំ២០... - 20/11/2017 16:08
  • Coleman ក្លាយជាគ្រូបង្វឹកផ្លូវការក្លឹប Sunderland ក្នុងកុងត្... - 20/11/2017 16:05
  • ក្រុមហ៊ុនអចលនទ្រព្យ ឆៃលីន ស៊ា ប្រកាសលក់ដី នៅក្រុងកំពង់ឆ្នាំង... - 20/11/2017 15:28
  • ឧត្តមសេនីយ៍​ នុយក្លេអ៊ែអាមេរិក និយាយថា នឹងប្រឆាំងបទបញ្ជាវាយប... - 20/11/2017 15:26
  • Dimitrov ផ្តួល Goffin ដណ្តើមពានរង្វាន់ ATP Finals នៅវគ្គផ្តា... - 20/11/2017 15:19
  • វិធីកាត់បន្ថយ ការឡើងទំងន់ ដែលអ្នកត្រូវដឹងជាចាំបាច់ - 20/11/2017 15:11
  • Top