ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ស្វែងយល់ពី គោលនយោបាយចិន លើកិច្ចសហប្រតិបត្តិការ​ សន្ដិសុខ អាស៊ីប៉ាស៊ីហ្វិក

ប៉េកាំង៖ ប្រទេសនាពេលបច្ចុប្បន្ននេះ បាននឹងកំពុងដើរតួរយ៉ាងធំ ដែលអាចនិយាយបានថា ជាក្បាលម៉ាស៊ីននៃកំណើន សេដ្ឋកិច្ចពិភពលោក ​ហើយក៏ជាប្រទេសមួយ ដែលបានយកចិត្តទុកដាក់ខ្លាំង លើបញ្ហាសន្ដិសុខជាតិ និងអន្ដរជាតិ អ្វីដែលពិសេសនោះ បានបង្ហាញពីគោលនយោបាយរបស់ខ្លួន ទៅលើកិច្ចសហប្រតិបត្តិការសន្ដិសុខ លើតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាតំបន់មួយ កំពុងមានការចាប់អារម្មណ៍ ពីបណ្ដាប្រទេសមហាអំណាចធំៗ។

គោលនយោបាយរបស់ប្រទេសចិន ដែលបានបង្ហាញទី១ គឺបញ្ហាអាវុធនុយក្លេអ៊ែរ​ នៅលើឧបទ្វីបកូរ៉េ ​ដោយក្នុងនោះ ប្រទេសបានមានគោលជំហរយ៉ាងរឹងមាំ ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបមួយនេះ ដើម្បីរក្សាបាននូវសន្ដិភាព និងស្ថេរភាព។

គោលនយោបាយទី២ ការបោសសម្អាតបញ្ហាគ្រាប់មីស៊ីល ផ្លោងឆ្លងទ្វីប ដែលធ្វើឲ្យមានការព្រួយបារម្ភ ចំពោះស្ថេរភាព យុទ្ធសាស្រ្តពិភពលោក ​​និងការជឿជាក់គ្នា ទៅវិញទៅមក រវាងបណ្ដាប្រទេសធំ ហើយប្រទេសចិន តែងតែមានទស្សនៈថា ការបោសសម្អាតគ្រាប់មីស៊ីល ផ្លោងឆ្លងទ្វីប គួរតែត្រូវបានសម្រេចចិត្ត ហើយការបង្កើតសង្គ្រាមត្រជាក់ នឹងធ្វើឲ្យខូចប្រយោជន៍​ និងប៉ះពាល់ដល់ស្ថេរភាពយុទ្ធសាស្រ្ត និងការជឿទុកចិត្តគ្នា ទៅវិញទៅមក។

គោលនយោបាយទី៣ គឺបញ្ហាវិបត្តិ នៅប្រទេសអាហ្វហ្គានីស្ថាន ក្នុងនោះ ប្រទេសចិនគាំទ្រសន្ដិភាព និងការស្ថាបនា ក្នុងប្រទេសអាហ្វហ្គានីស្ថាន និងសង្ឃឹមថា អាចមើលឃើញពីការបង្រួបបង្រួម ស្ថេរភាព និងសុខសន្ដិភាពរបស់ប្រទេសមួយនេះ ជាមួយនឹងប្រទេសជិតខាង នៅក្នុងនោះ ប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៥ បានផ្ដល់ជំនួយដល់ប្រទេសនេះ ក្រោយពីមានការរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ ហើយក៏មានកិច្ចខិតខំប្រឹងប្រែង ផ្ដល់ជំនួយ សម្រាប់គ្រោះមហន្ដរាយ ផ្សេងទៀតដែរ។

គោលនយោបាយទី៤ គឺកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម បច្ចុប្បន្ននេះស្ថានភាព ប្រយុទ្ធប្រឆាំង អំពើភេរវកម្ម នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក​ មានការផ្លាស់ប្ដូរយ៉ាងខ្លាំង ពីព្រោះក្នុងតំបន់នេះ មានការប្រឈមមុខនឹងការផ្លាស់ប្ដូរ ស្ថេរភាព និងសន្ដិសុខយ៉ាងខ្លាំងផងដែរ ​ដោយសារតែការរីករាលដាល អំពើហិង្សាពីក្រុមជ្រុលនិយម កាន់តែច្រើន។

គោលនយោបាយទី៥ គឺកិច្ចសហប្រតិបត្តិការ កងកម្លាំងជើងទឹក ស្ថានភាពកងកម្លាំងជើងទឹក នៅតែបន្ដមានស្ថេរភាព នៅក្នុងតំបន់ ​ដែលនោះជាផលប្រយោជន៍រួម របស់ភាគីពាក់ព័ន្ធទាំងអស់ និងចាំបាច់រក្សាឲ្យបាននូវសេរីភាព សន្ដិសុខ និងសន្ដិភាពជើងទឹក បើទោះបីជាបរិស្ថានអេកូឡូស៊ី នៅក្នុងតំបន់សមុទ្រជាច្រើន ត្រូវបានបំផ្លាញ ដោយបានកើតឡើង ជាញឹកញាប់ពីការលេចធ្លាយប្រេង ជាដើម៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Hacker ក្រុម IS លួចចូលទៅក្នុងវេបសាយ រដ្ឋាភិបាលជាច្រើន ក្នុងរ... - 26/06/2017 12:02
  • លោក Mourinho ទាក់ទងខ្សែបម្រើ ជនជាតិបែលហ្សិកម្នាក់ ក្រោយមានកា... - 26/06/2017 11:28
  • រថយន្តទំនើប ៥គ្រឿង សម្រាប់លក់ - 26/06/2017 11:23
  • អគ្គលេខាធិការ យូអិន សម្ដែងការសោកស្ដាយ លើហេតុការណ៍ផ្ទុះ រថយន្... - 26/06/2017 11:16
  • លោក ប៉ែន វុទ្ធី៖ អត្តពលិកកម្ពុជា ២ រូបចូលរួម Asian Athletics... - 26/06/2017 11:12
  • KRE-League៖ Khmer United និង Blue Dragon កក់កៅអីវគ្គ ១/២ផ្ដា... - 26/06/2017 11:08
  • ហ៊ិន ច័ន្ទនីរ័ត្ន បើ​សិ​ន​បុ​គ្គ​ល​ម្នា​​ក់​នោះ នៅ​តែព្យា​យា... - 26/06/2017 11:02
  • កងកម្លាំងរដ្ឋាភិបាលស៊ីរី អះអាងថាអ៊ីស្រាអ៊ែល បានបើកការវាយប្រហ... - 26/06/2017 10:53
  • ដាក់ទោសម្តាយ មកពីរដ្ឋតិចសាស ម្នាក់ដែលបានទុកកូន តូច ២ នាក់ចោល... - 26/06/2017 10:33
  • ស្ដេច​កូរ Balotelli សុខ​ចិត្ត​មិន​ទៅ​ Dortmund ព្រម​បន្ត​កុង... - 26/06/2017 10:09
  • Top