ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អាម៉េរិក កាត់ទោស ប្រហារជីវិត ខ្មាន់កាំភ្លើង ដែល បាញ់សម្លាប់ មនុស្ស ០៩នាក់ ក្នុងឧក្រិដ្ឋកម្ម ដែលគួរ ឲ្យស្អប់ខ្ពើម កាលពីឆ្នាំ ២០១៥

វ៉ាស៊ីនតោន៖ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់ជនជាតិស្បែកខ្មៅដែលជាអ្នកចូលព្រះវិហារជាទៀងទាត់អស់ ០៩នាក់ កាលពីឆ្នាំ២០១៥នោះ នៅថ្ងៃអង្គារ (ពេលវេលាម៉ោងនៅអាម៉េរិក) ត្រូវបានគណៈវិនិច្ឆ័យសហព័ន្ធ របស់សហរដ្ឋអាម៉េរិក កាត់ទោសប្រហារជីវិត។

យោងតាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា ជនជាប់ចោទឈ្មោះ Dylann Roof អាយុ ២២ឆ្នាំ ត្រូវបានរកឃើញទោសកំហុសចំនួន ៣៣ករណី ក្នុងនោះមានទាំងឧក្រិដ្ឋកម្មក៏គួរឲ្យស្អប់ខ្ពើម ដែល គណៈ វិនិច្ឆ័យបានសន្និដ្ឋាន បន្ទាប់ពីកាត់ក្តីជាពីរតំណាក់កាល។

Dylann Roof បានសារភាពថា ទង្វើរបស់ខ្លួនគឺជាការស្អប់ជាតិសាសន៍ ហើយជនជាប់ចោទក៏មិន បានបង្ហាញពី សញ្ញានៃ ការសោក ស្តាយ ឬវិប្បដិសារីណាមួយនោះដែរ អំឡុងសវនការ ឬក៏បដិសេធថា លោកមានបញ្ហាសុខភាព ខួរក្បាល នោះ ដែរ។

សូមជម្រាបផងដែរ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ នៅ South Carolina មានការបាញ់ប្រហារមួយកើត ឡើងនៅ ព្រះវិហារដែលមានជនជាតិស្បែកខ្មៅអាម៉េរិកកាត់អាហ្វ្រិកចូលទៅជាទៀងទាត់ បណ្តាលឲ្យស្លាប់ ០៩នាក់។

ការបាញ់ប្រហារនេះ គឺជាអ្វីដែលអាជ្ញាធរពណ៌នាថា ជាឧក្រិដ្ឋកម្មដ៏គួរឲ្យស្អប់ខ្ពើម ដែលខ្មាន់កាំភ្លើងជាជនជាតិស្បែកស ឈ្មោះ Roof អាយុ ២២ឆ្នាំ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ហាង SP ម៉ាស៊ីនត្រជាក់ ប្រកាសជ្រើសរើស បុគ្គលិកបន្ទាន់ជាច្រើនន... - 28/05/2017 20:47
  • វិញ្ញាសាប្រយុទ្ធ ចាប់ផ្តើមនៅព្រឹកនេះ នៃការប្រកួតកីឡា តេក្វាន... - 28/05/2017 15:47
  • សាកលវិទ្យាល័យអាស៊ីអឺរ៉ុប បញ្ជូនអត្តពលិក តេក្វាន់ដូ ស្ទីល WTF... - 28/05/2017 13:21
  • ប៉ូលីសរ៉ូបូតដំបូងបង្អស់របស់ពិភពលោក បង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើ... - 28/05/2017 11:58
  • កូរ៉េខាងជើង ប្ដេជ្ញាឆ្លើយតបសងសឹក ដោយគ្មានត្រាប្រណី បន្ទាប់ពី... - 28/05/2017 11:26
  • ក្រុមអ្នកស្រាវជ្រាវបានរកឃើញ សត្វកង្កែបកញ្ចក់ថ្មី អាចមើលឃើញ ប... - 28/05/2017 10:59
  • គិត​ខុស​ហើយ បើ​យល់​ថា​ឡាន​នេះ​នឹង​ក្រឡាប់​នោះ - 28/05/2017 10:46
  • ក្លិបយុវជនដណ្តើបានមេដាយ ចំនួន៨គ្រឿង នៃការប្រកួតកីឡាតេក្វាន់ដ... - 28/05/2017 10:38
  • ហាង SP ម៉ាស៊ីនត្រជាក់ ប្រកាសជ្រើសរើស បុគ្គលិកបន្ទាន់ជាច្រើនន... - 28/05/2017 10:05
  • ក្តៅចិត្ត! យន្តហោះចម្បាំងអេហ្ស៊ីប ចេញប្រតិបត្តិការកម្ទេចទីតា... - 28/05/2017 09:57
  • Top