ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

កូរ៉េខាងជើង បញ្ជាក់ពីការប្ដេជ្ញា អភិវឌ្ឍន៍ មីស៊ីលផ្លោងឆ្លងទ្វីប និងថាសូម្បីអាមេរិក ក៏គ្មានសុវត្ថិភាពដែរ

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង​ នៅព្រឹកថ្ងៃពុធនេះ បានអះអាងជាថ្មីម្ដងទៀតថា ខ្លួននឹងអភិវឌ្ឍន៍ ធ្វើឲ្យកាន់តែប្រសើរឡើង នូវសមត្ថភាពមីស៊ីលផ្លោងឆ្លងទ្វីប ICBM របស់ខ្លួន​ ខណៈពេលដែលប្រទេសផ្ដាច់ការ និងសម្បូរទៅដោយអាវុធ នុយក្លេអ៊ែរមួយនេះ បានព្រមានថា សូម្បីតែអាមេរិក ក៏មិនមែនជាទីតាំង ដែលមានសុវត្ថិភាពដែរ។

​តំណាងរាស្រ្ដគណបក្សកាន់អំណាច របស់កូរ៉េខាងជើង បានឲ្យដឹងថា ​ការអភិវឌ្ឍដ៏អស្ចារ្យនេះ គឺដើម្បីពង្រឹងអំណាច​ការពារទឹកដី ​របស់កូរ៉េខាងជើង​ ​ហើយប្រទេសនុយក្លេអ៊ែរមួយនេះ បានបញ្ជាក់ពីការប្ដេជ្ញា​ អភិវឌ្ឍន៍អំណាចការពារ​ និងសមត្ថភាព វាយប្រហារខ្លាំងជាងពេលមុន​។

ក្នុងពេលថ្មីៗនេះដែរ ប្រទេសកូរ៉េខាងជើង បានអះអាងថា ខ្លួនអាចប្រតិបត្តិការ បាញ់សាកល្បង គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប បានគ្រប់ពេល គ្រប់ទីកន្លែង ​ប្រសិនបើមានការបញ្ជា ពីមេដឹកនាំរបស់ខ្លួន លោក គីម ជុងអ៊ុន​ ប៉ុន្ដែរហូតមកដល់ពេលនេះ គេនៅមិនទាន់បញ្ជាក់ច្បាស់ ពីសកម្មភាពយោធា របស់ប្រទេសកូរ៉េខាងជើង បាននៅឡើយទេ ហើយប្រសិនបើប្រទេសនេះ ចង់ធ្វើតេស្ដមែននោះ គឺអាចធ្វើតាំងពីថ្ងៃអាទិត្យ សប្ដាហ៍មុនមកម្លេះ ព្រោះថ្ងៃនោះចំថ្ងៃកំណើត របស់លោក គីម ជុងអ៊ុន៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ហាង SP ម៉ាស៊ីនត្រជាក់ ប្រកាសជ្រើសរើស បុគ្គលិកបន្ទាន់ជាច្រើនន... - 28/05/2017 20:47
  • វិញ្ញាសាប្រយុទ្ធ ចាប់ផ្តើមនៅព្រឹកនេះ នៃការប្រកួតកីឡា តេក្វាន... - 28/05/2017 15:47
  • សាកលវិទ្យាល័យអាស៊ីអឺរ៉ុប បញ្ជូនអត្តពលិក តេក្វាន់ដូ ស្ទីល WTF... - 28/05/2017 13:21
  • ប៉ូលីសរ៉ូបូតដំបូងបង្អស់របស់ពិភពលោក បង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើ... - 28/05/2017 11:58
  • កូរ៉េខាងជើង ប្ដេជ្ញាឆ្លើយតបសងសឹក ដោយគ្មានត្រាប្រណី បន្ទាប់ពី... - 28/05/2017 11:26
  • ក្រុមអ្នកស្រាវជ្រាវបានរកឃើញ សត្វកង្កែបកញ្ចក់ថ្មី អាចមើលឃើញ ប... - 28/05/2017 10:59
  • គិត​ខុស​ហើយ បើ​យល់​ថា​ឡាន​នេះ​នឹង​ក្រឡាប់​នោះ - 28/05/2017 10:46
  • ក្លិបយុវជនដណ្តើបានមេដាយ ចំនួន៨គ្រឿង នៃការប្រកួតកីឡាតេក្វាន់ដ... - 28/05/2017 10:38
  • ហាង SP ម៉ាស៊ីនត្រជាក់ ប្រកាសជ្រើសរើស បុគ្គលិកបន្ទាន់ជាច្រើនន... - 28/05/2017 10:05
  • ក្តៅចិត្ត! យន្តហោះចម្បាំងអេហ្ស៊ីប ចេញប្រតិបត្តិការកម្ទេចទីតា... - 28/05/2017 09:57
  • Top