ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

លោក ស៊ុន ចាន់ថុល ឆ្លៀតចូល​សួរសុខទុក្ខភរិយា របស់ អធិរាជសម្លេងមាស លោកស៊ិន ស៊ីសាមុត ខណៈចុះត្រួតពិនិត្យ ការដ្ឋាន​​ជួសជុលផ្លូវ​​

ភ្នំពេញៈ កាល​ពី​ថ្ងៃ​៩ មករា ២០១៧កន្លងមក​នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឆ្លៀតឱកាស​ ចូល​សួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយា របស់ លោកតា ស៊ិន ស៊ីសាមុត ដល់​គេហដ្ឋាន​ផ្ទាល់ ​នៅ​ឯខេត្ត​ស្ទឹង​ត្រែង​ ក្រោយពីរៀបចំព្រឹត្តិការណ៍​ ប្រគុំតន្ត្រីសប្បុរសធម៌ ដ៏​ធំ​មួយ​ ឈ្មោះ​ថា «ពេលវេលាដែលត្រូវតបស្នង» ដោយ​រៃអង្គាសថវិកា បាន​​ប្រមាណជាង​ ៥ម៉ឺនដុល្លារ​។

សកម្មភាព​​ចុះ​សួរ​សុខទុក្ខ​របស់​លោករដ្ឋមន្ត្រី ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន រួម​ទាំង​ក្រុម​ការងារ​ក្រសួង ធ្វើ​ឡើង ​បន្ទាប់ពីការចុះត្រួតពិនិត្យការដ្ឋាន ​​​ជួសជុល និងការធ្វើឱ្យប្រសើរឡើង ផ្លូវជាតិ លេខ០៧ ខណៈដែលសម្ពោធបើកច្រកអន្តរជាតិថ្មី។

សូមរំលឹក​ថា ក្នុង​ឆ្នាំ​២០១៥ កាលនៅ​កាន់​ដំណែង​ជា​រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិ កម្មសិទ្ធិបញ្ញា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរៀបចំព្រឹត្តិការណ៍​ ប្រគុំតន្ត្រីសប្បុរសធម៌ ដ៏​ធំ​មួយ​ ឈ្មោះ​ថា «ពេលវេលាដែលត្រូវតបស្នង» ដោយ​រៃអង្គាសថវិកា បាន​​ជាង​៥ម៉ឺនដុល្លារ​ ប្រគល់​ជូនក្រុម​គ្រួសារ​ របស់ អធិរាជសំឡេង​មាស លោក ស៊ិន ស៊ីសាមុត ទៀត​ផង។

ទោះយ៉ាងណាថវិកាដែលទទួលបានពី សប្បុរសជន ត្រូវ​បាន​លោក​យាយ ខាវ ថងញ៉ុត យក​ទៅ​ជួសជុលគេហដ្ឋាន ​របស់ លោកយាយ ​​នៅក្នុងខេត្តស្ទឹងត្រែង និងជួយលើកស្ទួយ កម្រិតជីវភាពក្រុមគ្រួសារ ដែល​កំពុង​ខ្វះ​ខាត បាន​មួយ​កម្រិត​ផង​ដែរ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Hacker ក្រុម IS លួចចូលទៅក្នុងវេបសាយ រដ្ឋាភិបាលជាច្រើន ក្នុងរ... - 26/06/2017 12:02
  • លោក Mourinho ទាក់ទងខ្សែបម្រើ ជនជាតិបែលហ្សិកម្នាក់ ក្រោយមានកា... - 26/06/2017 11:28
  • រថយន្តទំនើប ៥គ្រឿង សម្រាប់លក់ - 26/06/2017 11:23
  • អគ្គលេខាធិការ យូអិន សម្ដែងការសោកស្ដាយ លើហេតុការណ៍ផ្ទុះ រថយន្... - 26/06/2017 11:16
  • លោក ប៉ែន វុទ្ធី៖ អត្តពលិកកម្ពុជា ២ រូបចូលរួម Asian Athletics... - 26/06/2017 11:12
  • KRE-League៖ Khmer United និង Blue Dragon កក់កៅអីវគ្គ ១/២ផ្ដា... - 26/06/2017 11:08
  • ហ៊ិន ច័ន្ទនីរ័ត្ន បើ​សិ​ន​បុ​គ្គ​ល​ម្នា​​ក់​នោះ នៅ​តែព្យា​យា... - 26/06/2017 11:02
  • កងកម្លាំងរដ្ឋាភិបាលស៊ីរី អះអាងថាអ៊ីស្រាអ៊ែល បានបើកការវាយប្រហ... - 26/06/2017 10:53
  • ដាក់ទោសម្តាយ មកពីរដ្ឋតិចសាស ម្នាក់ដែលបានទុកកូន តូច ២ នាក់ចោល... - 26/06/2017 10:33
  • ស្ដេច​កូរ Balotelli សុខ​ចិត្ត​មិន​ទៅ​ Dortmund ព្រម​បន្ត​កុង... - 26/06/2017 10:09
  • Top