ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ឆេះទូកនេសាទ​ ១គ្រឿង នៅសមុទ្រ បង្កឲ្យខូតខាតសម្ភារៈស្ទើទាំងស្រុង តែមិនបង្កគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស

ព្រះសីហនុ៖ ទូកនេសាទ១គ្រឿង ប្រវែង១២ម៉ែត្រ ត្រូវបានចាប់ឆេះនៅលើផ្ទៃសមុទ្រ ស្ថិតនៅចំណុចមុខផែធំ ចន្លោះកោះពស់ ក្បែរកោះត្រងោល ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ដែលបណ្តាលឲ្យរងការខូចខាត សំភារៈលើទូកស្ទើទាំងស្រុង តែមិនបានបង្កគ្រោះថ្នាក់​ ដល់អាយុជីវិតអ្នកនេសាទ ក្រោយមានកិច្ចអន្តរាគមន៍ ជួយសង្គ្រោះទាន់ពេលវេលា ពីសំណាក់ក្រុមអូប័រល្បឿនលឿន របស់ឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC ។

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ នាវេលាម៉ោងប្រមាណ ១៣និង៣០នាទីរសៀល ដោយបានឆេះលើទូកនេសាទ១គ្រឿង ពណ៌ខៀវ ប្រវែងទទឹង២.៥ម៉ែត្រ បណ្តោយប្រវែង១២ម៉ែត្រ មានម៉ាស៊ីនចំនួន២គ្រឿង
ម៉ាកអ៊ីស្គី និងម៉ាកហុងដា និងមនុស្ស៣នាក់ នៅលើទូកនេសាទនេះ ។

ជនរងគ្រោះដែលស្ថិតនៅលើទូកនេសាទ ដែលឆេះនេះមានឈ្មោះ​ ទី១.ឈ្មោះម៉ម ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ រស់នៅភូមិព្រែកអំពិល ឃុំកោះតូច ខេត្តកំពត ជាម្ចាស់ទូក, ទី២.ឈ្មោះហៀក បឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ (កូនដៃ) និងទី៣.ឈ្មោះស៊ុន ផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនេសាទ (កូនដៃ) ។

លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា "ក្រោយបានទទួលដំណឹង ករណីផ្ទុះឆេះទូកនេសាទភ្លាម កម្លាំងរបស់លោក​ បានសហការជាមួយសមត្ថកិច្ច ចុះជួយអន្តរគមន៍ ទាន់ពេលវេលា ដែលមិនបានខកដំណើរ បណ្តាលឲ្យមានជនរងគ្រោះណាម្នាក់ គ្រោះថ្នាក់ដល់អាយុជីវិតឡើយ ថែមទាំងជួយចេញថ្លៃព្យាបាល ទាំងស្រុងផងដែរ" ។

ដោយឡែកតាមចម្លើយ របស់ម្ចាស់ទូក មូលហេតុដែលបណ្តាលអោយឆេះ ទូកនេសាទខាងលើនេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសដាំបាយ ។ ហើយសម្ភារៈនេសាទ នៅលើទូកខូចខាតទាំងស្រុង តែមិនបណ្តាលអោយរងគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សឡើយ ដោយសារ តែនៅពេលកើតហេតុ មានទូកនេសាទ នៅក្បែរនោះ និងអូប័រ លោកឧកញ៉ា ទៀ វិចិត្រ ចំនួន២គ្រឿង ចុះជួយអន្តរាគមន៍​ទាន់ពេលវេលា៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Vertiv ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន RMO Technology ជាអ្... - 18/10/2019 16:41
  • បើអ្នកធ្លាប់មានបញ្ហាឈឺសន្លាក់ខ្លាំង តែបារម្ភលើការចំណាយខ្ពស់... - 18/10/2019 16:33
  • រុស្ស៊ី សន្យាធានាមិនឲ្យមានវត្តមាន របស់ក្រុមឧទ្ទាមឃឺដ មានវត្ត... - 18/10/2019 16:32
  • លោក ត្រាំ អំពាវនាវ ឲ្យប្រធានាធិបតីអ៊ីតាលី បង្កើនការរួមចំណែក... - 18/10/2019 16:28
  • លោកSilver ៖ប្រទេសចិនបានស្នើសុំឲ្យ NBA បញ្ចប់ប្រតិបត្តិការលោក... - 18/10/2019 16:25
  • Raymond Lam ចាយលុយជាង ១លានដុល្លារអាមេរិក រៀបការដល់ទៅ៥ កន្លែង - 18/10/2019 16:22
  • ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ - 18/10/2019 16:19
  • IOC ចង់ឲ្យការរត់ម៉ារ៉ាតុង នៃកីឡាអូឡាំពិក២០២០ បែរទៅតំបនត្រជាក... - 18/10/2019 14:52
  • លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈស្វាយរៀង ត្រូវ... - 18/10/2019 14:48
  • រូបិយប័ណ្ណ Libra របស់ Facebook ប្រឈមនឹងឧបសគ្គថ្មី ពីប្រទេស G... - 18/10/2019 14:45
  • Please wait 8  seconds, if skip Close

    X

    ads

    Top