ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

លោក Musk និងលោក Jack Ma មានឈ្មោះក្នុងបញ្ជីអ្នកដឹកនាំឆ្នើមៗខាងផ្នែកបច្ចេកវិទ្យា

ចិន៖ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិក Tesla ត្រូវបានគេដាក់ឈ្មោះថា ជាអ្នកដឹកនាំដែលមានការចាប់អារម្មណ៍បំផុតនៅក្នុងបច្ចេកវិទ្យាដោយគេហទំព័រជ្រើសរើសបច្ចេកវិទ្យា Hired យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

លោក Musk ក៏ជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនរ៉ុក្កែត SpaceX និងជានាយកប្រតិបត្តិរបស់ Neuralink និង The Boring Company ។ យោងទៅតាមរបាយការណ៍សុខភាពម៉ាកយីហោឆ្នាំ ២០១៩ របស់ Hired បានឲ្យដឹងថា លោកJack Ma ជាស្ថាបនិករបស់ក្រុមហ៊ុន Alibaba បានឈរនៅលំដាប់ទី៥ នៅក្នុងបញ្ជីគេហទំព័រ។

លោក Jack Ma បានចាកចេញពីមុខតំណែងក្នុងនាមជាប្រធានក្រុមហ៊ុន Alibaba កាលពីថ្ងៃទី ១០ ខែកញ្ញា។ លោក Ma បាននិយាយនៅក្នុងពិធីអបអរសាទរខួបលើកទី ២០ របស់ក្រុមហ៊ុន ថាបន្ទាប់ពីចាកចេញពីការិយាល័យលោកនឹងចំណាយពេលច្រើនលើការអប់រំការធ្វើអំណោយមនុស្សធម៌ និងការការពារបរិស្ថាន។

យោងតាមបញ្ជីឈ្មោះមហាសេដ្ឋី Forbes លោក Jack Ma និងលោក Elon Musk ជាប់ចំណាត់ថ្នាក់លេខ ២១ និងលេខ ៤០ ដែលមានទ្រព្យសម្បត្តិ ៣៧,៣ ពាន់លានដុល្លារនិង ២២,៣ ពាន់លានដុល្លាររៀងៗខ្លួន។ របាយការណ៍ប្រចាំឆ្នាំបានប្រមូលការឆ្លើយតបពីកម្មករបច្ចេកវិទ្យាជាង ៣.៦០០ នាក់ដែលបានប្រើប្រាស់វេទិកាអនឡាញរបស់ Hired នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងកាណាដាអំឡុងខែមិថុនា និងខែកក្កដា៕ 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Vertiv ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន RMO Technology ជាអ្... - 18/10/2019 16:41
  • បើអ្នកធ្លាប់មានបញ្ហាឈឺសន្លាក់ខ្លាំង តែបារម្ភលើការចំណាយខ្ពស់... - 18/10/2019 16:33
  • រុស្ស៊ី សន្យាធានាមិនឲ្យមានវត្តមាន របស់ក្រុមឧទ្ទាមឃឺដ មានវត្ត... - 18/10/2019 16:32
  • លោក ត្រាំ អំពាវនាវ ឲ្យប្រធានាធិបតីអ៊ីតាលី បង្កើនការរួមចំណែក... - 18/10/2019 16:28
  • លោកSilver ៖ប្រទេសចិនបានស្នើសុំឲ្យ NBA បញ្ចប់ប្រតិបត្តិការលោក... - 18/10/2019 16:25
  • Raymond Lam ចាយលុយជាង ១លានដុល្លារអាមេរិក រៀបការដល់ទៅ៥ កន្លែង - 18/10/2019 16:22
  • ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ - 18/10/2019 16:19
  • IOC ចង់ឲ្យការរត់ម៉ារ៉ាតុង នៃកីឡាអូឡាំពិក២០២០ បែរទៅតំបនត្រជាក... - 18/10/2019 14:52
  • លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈស្វាយរៀង ត្រូវ... - 18/10/2019 14:48
  • រូបិយប័ណ្ណ Libra របស់ Facebook ប្រឈមនឹងឧបសគ្គថ្មី ពីប្រទេស G... - 18/10/2019 14:45
  • Please wait 8  seconds, if skip Close

    X

    ads

    Top