ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

Mascots ខ្លាឃ្មុំផេនដាយក្សបង្ហាញខ្លួន សម្រាប់ព្រឹត្តិការណ៍ អូឡាំពិកប៉ារ៉ាឡាំពិកឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង

ចិន៖ប្រទេសចិនបានដាក់បង្ហាញម៉ាស្កាត “Mascots”ខ្លាឃ្មុំផេនដាយក្ស ជាផ្លូវការហើយកាលពីថ្ងៃអង្គារសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ និងប៉ារ៉ាឡាំពិករដូវរងារនៅទីក្រុងប៉េកាំងឆ្នាំ២០២២នាពេលខាងមុខនេះ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

បន្ទាប់ពីការទន្ទឹងរង់ចាំ និងការសម្ងាត់អស់រយៈពេលជាច្រើនខែមកនេះម៉ាស្កាតជាផ្លូវការសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវរងារឆ្នាំ ២០២២ ដែលជាតួអង្គគំនូរជីវចលខ្លាឃ្មុំផេនដាយក្សបានបង្ហាញខ្លួនជាសាធារណៈចំពេលមានការអបអរសាទរនៅឯសង្វៀនកីឡាហុកហ្គុងក្នុងទីក្រុងប៉េកាំង។

ម៉ាស្កាតត្រូវបានដាក់បង្ហាញរួមគ្នាដោយលោកឧបនាយករដ្ឋមន្រ្តី Han Zheng ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិhomas Bach និងលោកGou Zhongwen នាយកប្រតិបត្តិនៃគណៈកម្មាធិការរៀបចំទីក្រុងប៉េកាំងសម្រាប់ព្រឹត្តិការណ៍អូឡាំពិកនិងប៉ារ៉ាឡាំពិកឆ្នាំ ២០២២ នៅក្នុងពិធីមួយដែលចូលរួមដោយមនុស្ស ១.៦០០ នាក់នៅឯកន្លែងហ្វឹកហាត់មួយសម្រាប់ ហ្គេមរដូវរងាឆ្នាំ ២០២២ ។

ខ្លាឃ្មុំផេនដាត្រូវបានដាក់ឈ្មោះថា "Bing Dwen Dwen"  ជាភាសាចិន។ Bing មានន័យថា "ទឹកកក" នៅក្នុងភាសាចិន ខណៈ Dwen Dwen ណែនាំថា "សុខភាព និងភាពប៉ិនប្រសប់ ក៏បានចែករម្លែកដោយផេនដាសផងដែរ។
អ្នករៀបចំបាននិយាយថា ផេនដាប្រហែលជាប្រភេទសត្វដែលត្រូវបានគេទទួលស្គាល់បំផុតនៅក្នុងប្រទេសចិន៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Vertiv ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន RMO Technology ជាអ្... - 18/10/2019 16:41
  • បើអ្នកធ្លាប់មានបញ្ហាឈឺសន្លាក់ខ្លាំង តែបារម្ភលើការចំណាយខ្ពស់... - 18/10/2019 16:33
  • រុស្ស៊ី សន្យាធានាមិនឲ្យមានវត្តមាន របស់ក្រុមឧទ្ទាមឃឺដ មានវត្ត... - 18/10/2019 16:32
  • លោក ត្រាំ អំពាវនាវ ឲ្យប្រធានាធិបតីអ៊ីតាលី បង្កើនការរួមចំណែក... - 18/10/2019 16:28
  • លោកSilver ៖ប្រទេសចិនបានស្នើសុំឲ្យ NBA បញ្ចប់ប្រតិបត្តិការលោក... - 18/10/2019 16:25
  • Raymond Lam ចាយលុយជាង ១លានដុល្លារអាមេរិក រៀបការដល់ទៅ៥ កន្លែង - 18/10/2019 16:22
  • ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ - 18/10/2019 16:19
  • IOC ចង់ឲ្យការរត់ម៉ារ៉ាតុង នៃកីឡាអូឡាំពិក២០២០ បែរទៅតំបនត្រជាក... - 18/10/2019 14:52
  • លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈស្វាយរៀង ត្រូវ... - 18/10/2019 14:48
  • រូបិយប័ណ្ណ Libra របស់ Facebook ប្រឈមនឹងឧបសគ្គថ្មី ពីប្រទេស G... - 18/10/2019 14:45
  • Please wait 8  seconds, if skip Close

    X

    ads

    Top